ព័ត៌មានជាតិ
សម្ដេច ហ៊ុន ម៉ាណែត៖ សិល្បករម្នាក់ៗ គឺជាឯកអគ្គរាជទូតតំណាងវប្បធម៌នៅលើឆាកជាតិ និងអន្តរជាតិ
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានចាត់ទុកសិល្បករមួយរូបៗ គឺជាឯកអគ្គរាជទូតតំណាងវប្បធម៌នៅលើឆាកជាតិ និងអន្តរជាតិ ដែលអាចឆក់យកឱកាសបំផុសឱ្យកាន់តែខ្ពស់ឡើងនូវអត្តសញ្ញាណ និងភាពរុងរឿងសាជាថ្មី និងក្ដីស្រឡាញ់ នៃការការពារវប្បធម៌ឱ្យកាន់តែខ្លាំងក្លាសម្បើម។

សម្ដេចបានចាត់ទុកបែបនេះ នៅក្នុងពិធី សំណេះសំណាល ពិសាអាហារសាមគ្គី និងបំពាក់គ្រឿងឥស្សរិយយសជូនលោកគ្រូ អ្នកគ្រូ សិល្បករ សិល្បការិនី នាថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤។
ជាមួយគ្នានេះ សម្ដេចបានថ្លែងថា ការធ្វើសមាហរណកម្មវិស័យវប្បធម៌ចូលទៅក្នុងពិភពលោក គឺបង្កើតបានជាឱកាសឱ្យកម្ពុជា អាចបង្ហាញអ្វីដែលខ្មែរមាន អ្វីដែលជាអត្តសញ្ញាណរបស់ខ្មែរនៅលើឆាកអន្តរជាតិ។ សម្ដេចបានបន្ថែមថា ការសម្ដែងរបាំខ្មែរជាច្រើននៅលើវេទិកាជាតិ និងអន្តរជាតិជាច្រើន បាននាំប្រពៃណីវប្បធម៌របស់កម្ពុជា។

សម្ដេចធិបតី អះអាងថា បានរបាំជូនពរ របាំសហសម័យ ចម្រៀងសម័យនៅកម្ពុជា នៅក្រៅប្រទេសតាមវេទិកាផ្សេងៗ ទៅបង្ហាញអន្តរជាតិ ការរៀបចំពិធីដាក់តាំងពិពណ៌ផ្សេងៗ ដែលមានរូបចម្លាក់ខ្មែរនៅគ្រប់ពិពណ៌អន្តរជាតិ ភាពយន្តខ្មែរដែលបានដាក់បញ្ចាំងនៅអន្តរជាតិ ភាពយន្តខ្មែរដែលថតពីកម្ពុជា បានអនុញ្ញាតឱ្យនាំយកនូវវប្បធម៌សិល្បៈរបស់ខ្មែរទៅបង្ហាញបរទេស៕

-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ៥ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស
-
សន្តិសុខសង្គម៧ ថ្ងៃ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
វិទ្យាល័យព្រះសីហនុ ក្នុងខេត្តកំពង់ចាម ត្រូវបានទទួលស្គាល់គុណភាពអប់រំកម្រិតអន្តរជាតិ