ព័ត៌មានអន្ដរជាតិ
មកស្គាល់ពីយន្តហោះចម្បាំងទាំង៥ ដែលធំដាច់គេលើពិភពលោក
ទាំងល្បឿន ទាំងភាពងាយបត់បែន ទាំងការភ្ជាប់នូវបច្ចេកវិទ្យាសព្វាវុធទំនើបៗ គឺសុទ្ធសឹងតែជាអ្វីដែលយន្តហោះចម្បាំងគួរតែមានខ្វះមិនបាន សម្រាប់បង្អួតសាច់ដុំទៅលើផ្នែកអំណាចយោធារបស់បណ្ដាប្រទេសនីមួយៗ។ នៅក្នុងចំណោមវិស្វកម្មអាកាសចរណ៍កន្លងមក មានយន្តហោះចម្បាំងចំនួន ៥ ដែលមានភាពលេចធ្លោខ្លាំងជាងគេ បើគិតទៅលើទំហំ ក៏ដូចជាបច្ចេកវិទ្យាទំនើបៗគួរឲ្យស្ងប់ស្ងែង។

- យន្តហោះចម្បាំង Chengdu J-20 “Mighty Dragon”
ប្រភេទយន្តហោះចម្បាំងបំបាំងកាយជំនាន់ទី៥នេះ គឺជាសមិទ្ធផលធំធេងមួយរបស់មហាយក្សចិន ដែលផលិតឡើងនៅក្នុងឆ្នាំ២០១១។ Chengdu J-20 មានប្រវែងប្រមាណ ២០,៤ម៉ែត្រ ហើយស្លាបវាលាតសន្ធឹងប្រវែង ១២,៩ម៉ែត្រ។
បច្ចេកវិទ្យាបំពាក់នៅលើយន្តហោះចម្បាំង Chengdu J-20 មានដូចជា មីស៊ីលបាញ់លើអាកាសរយៈចម្ងាយជិត-ឆ្ងាយ គ្រាប់បែកទម្លាក់កំណត់គោលដៅបាន និងមីស៊ីលប្រឆាំងវិទ្យុសកម្ម។

- យន្តហោះចម្បាំង Sukhoi Su-35 “Flanker-E”
យន្តហោះចម្បាំងរបស់រុស្ស៊ីនេះ មានប្រវែង២១,៧ម៉ែត្រ និងស្លាបប្រវែង ១៥,៣ម៉ែត្រ ហើយហោះក្នុងល្បឿនអតិបរមា ២ ៤១៤គីឡូម៉ែត្រក្នុង១ម៉ោង។ តម្លៃ Sukhoi Su-35 ក្នុង១គ្រឿងៗស្ថិតនៅចន្លោះពី ៤០លាន ទៅ ៦៥លានដុល្លារ។
Sukhoi Su-35 មានបំពាក់ប្រព័ន្ធរ៉ាដាទំនើប និងអាចផ្ទុកមីស៊ីលម្ដង១៥០គ្រាប់ ហើយមានសមត្ថភាពបាញ់នៅលើអាកាសក៏បាន បាញ់ចុះទៅផ្ទៃដីក៏បាន។

- យន្តហោះចម្បាំង Sukhoi Su-30 “Flanker-C”
សមិទ្ធផលមួយទៀតរបស់រុស្ស៊ីនៅលើដែនអាកាសគឺ យន្តហោះចម្បាំង Sukhoi Su-30 ដែលមានប្រវែង ២១,៩ម៉ែត្រ និងស្លាបប្រវែង ១៤,៧ម៉ែត្រ។ យន្តហោះចម្បាំងបំពាក់ម៉ាស៊ីនភ្លោះនេះ ត្រូវបានរចនាពិសេសសម្រាប់បេសកកម្មវាយប្រហារលើដែនអាកាស និងលើផ្ទៃដី។
Su-30 មានសមត្ថភាពអាចបំពាក់គ្រាប់មីស៊ីលម្ដង ១៥០គ្រាប់ ដូច Su-35 ដែរ ខុសត្រង់តែ Su-30 ជាប្រភេទយន្តហោះចម្បាំង ដែលមានកៅអីផ្ទុកមនុស្សបាន២នាក់មុខក្រោយ។

- យន្តហោះចម្បាំង General Dynamics F-111 Aardvark
F-111 របស់អាមេរិក មានប្រវែងជាង Su-30 ចំនួន ០,៣ម៉ែត្រ ខណៈស្លាបវាមានប្រវែងពេញ ១៩,២ម៉ែត្រ។ អាមេរិកដាក់ឲ្យយន្តហោះចម្បាំងនេះចូលបម្រើវិស័យយោធានៅក្នុងឆ្នាំ១៩៦៧ ហើយបញ្ឈប់ការប្រើប្រាស់នៅក្នុងឆ្នាំ១៩៩៨។
F-111 អាចហោះក្នុងល្បឿនអតិបរមា ២ ៦៥៥គីឡូម៉ែត្រក្នុង១ម៉ោង។ បច្ចេកវិទ្យាបំពាក់នៅលើ F-111 គឺជាការត្រួសត្រាយផ្លូវឲ្យយន្តហោះចម្បាំងជំនាន់ក្រោយៗទៀតយកមកកែខៃនិងធ្វើគំរូតាម។

- យន្តហោះចម្បាំង Tupolev Tu-28 “Fiddler”
យន្តហោះចម្បាំងនេះ គឺជាការអភិវឌ្ឍបច្ចេកវិទ្យាដែនអាកាសដ៏ទំនើបមួយ ដោយសហភាពសូវៀត។ Tupolev Tu-28 “Fiddler” មានប្រវែងវែងរហូតដល់ ៣០ម៉ែត្រ និងស្លាបលាតសន្ធឹងបាន ១៧,៦ម៉ែត្រ ហើយមានល្បឿនអតិបរមា ១ ៩២០គីឡូម៉ែត្រក្នុង១ម៉ោង។
ជាមួយប្រព័ន្ធរ៉ាដាដ៏ខ្លាំង និងមីស៊ីលបាញ់លើអាកាស យន្តហោះចម្បាំងសហភាពសូវៀតនេះបានក្លាយជាវត្តមានគួរឲ្យខ្លាចបំផុត នាសម័យសង្គ្រាមត្រជាក់។ Tupolev Tu-28 “Fiddler” ត្រូវដាក់ដំណើរការដំបូងក្នុងឆ្នាំ១៩៦៣ ហើយបញ្ចប់បេសកកម្មរបស់ខ្លួននៅក្នុងឆ្នាំ១៩៩០៕

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


