ព័ត៌មានជាតិ
ពលរដ្ឋ កាន់តែមានភាពងាយស្រួលនៅពេលស្នើសុំសេវាព្រឹត្តិបត្រថ្កោលទោសតាមប្រព័ន្ធឌីជីថល
ក្រសួងយុត្តិធម៌ នឹងដាក់ឱ្យដំណើរការសេវាព្រឹត្តិបត្រថ្កោលទោសតាមប្រព័ន្ធឌីជីថលក្នុងដំណាក់កាលទី២ ចាប់ពីខែឧសភា ឆ្នាំ ២០២៤ តទៅ ដែលការធ្វើទំនើបកម្មនេះនឹងអនុញ្ញាតឱ្យអ្នកស្នើសុំធ្វើការបំពេញពាក្យសុំព្រឹត្តិបត្រថ្កោលទោស ដោយភ្ជាប់នូវឯកសារចាំបាច់មួយចំនួនតាមអនឡាញ ព្រមទាំងអាចទូទាត់ប្រាក់សេវាតាមប្រព័ន្ធអេឡិចត្រូនិក (E-payment) ផងដែរ។
គួររំឭកថា ក្រសួងយុត្តិធម៌ បានដាក់ឱ្យដំណើរការសាកល្បងលើការផ្តល់សេវាព្រឹត្តិបត្រថ្កោលទោសតាមប្រព័ន្ធឌីជីថលក្នុងដំណាក់កាលទី១ កាលពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៣ ដែលបានផ្តល់ភាពងាយស្រួលដល់សាធារណជនទាំងក្នុងការទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយ និងការបំពេញពាក្យស្នើសុំព្រឹត្តិបត្រថ្កោលទោសពីចម្ងាយ។ ប៉ុន្តែដំណាក់កាលទី១ នេះ ពុំទាន់អនុញ្ញាតឱ្យអ្នកស្នើសុំអាចទូទាត់ថវិកា ឬភ្ជាប់នូវឯកសារចាំបាច់មួយចំនួនតាមអនឡាញបាននោះទេ។

យ៉ាងណាមិញ ដើម្បីធ្វើទំនើបកម្មឱ្យកាន់តែងាយស្រួល ការដាក់ឱ្យដំណើរការសេវាព្រឹត្តិបត្រថ្កោលទោសតាមប្រព័ន្ធឌីជីថលក្នុងដំណាក់កាលទី២ នេះនឹងជួយសម្រួល និងអនុញ្ញាតឱ្យអ្នកស្នើសុំធ្វើការបំពេញពាក្យសុំព្រឹត្តិបត្រថ្កោលទោស ដោយភ្ជាប់នូវឯកសារចាំបាច់មួយចំនួនតាមអនឡាញ ព្រមទាំងអាចទូទាត់ប្រាក់សេវាតាមប្រព័ន្ធអេឡិចត្រូនិក (E-payment) ដែលនឹងចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃទី ២ ខែឧសភា ឆ្នាំ ២០២៤ ខាងមុខនេះ។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងយុត្តិធម៌ ចុះថ្ងៃទី ២៥ មេសា ឆ្នាំ ២០២៤។
ក្រសួងបញ្ជាក់ថា៖«នៅពេលដល់ថៃ្ងកំណត់ទទួលយកព្រឹត្តិបត្រថ្កោលទោស, សម្រាប់សាធារណជននៅក្នុងប្រទេស ត្រូវអញ្ជើញមកទទួលដោយផ្ទាល់នៅ នាយកដ្ឋានកិច្ចការថ្កោលទោស នៃក្រសួងយុត្តិធម៌ និងត្រូវភ្ជាប់មកជាមួយនូវឯកសារច្បាប់ដើមពាក់ព័ន្ធនានា និង សម្រាប់សាធារណជននៅក្រៅប្រទេស ត្រូវអញ្ជើញមកទទួលដោយផ្ទាល់នៅបណ្តាស្ថានទូត ឬស្ថានកុងស៊ុលកម្ពុជា ឬនៅតាមការិយាល័យប្រៃសណីយ៍ ដែលនៅជិតបំផុត និងត្រូវភ្ជាប់មកជាមួយនូវឯកសារច្បាប់ដើមពាក់ព័ន្ធនានា»។
លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការលីកាដូ សង្ឃឹមថា ការដាក់ឱ្យដំណើរការសេវាព្រឹត្តិបត្រថ្កោលទោសតាមប្រព័ន្ធឌីជីថលក្នុងដំណាក់កាលទី២ នឹងបង្កលក្ខណៈកាន់តែងាយស្រួល ជាពិសេស ឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋបានលឿន និងរហ័ស។
បន្ថែមពីនេះលោករំពឹងផងដែរថា តាមរយៈធ្វើទំនើបកម្មនេះនឹងរួមចំណែកដល់ការកាត់បន្ថយអំពើពុករលួយ និងភាពមិនប្រក្រតីនានា។ លោកថ្លែងប្រាប់ឱ្យដឹងនៅថ្ងៃទី២៥ មេសានេះថា៖«ការដាក់ឱ្យដំណើរការតាមប្រព័ន្ធឌីជីថលជារឿងល្អ ឆ្លើយតបទៅនឹងសម័យកាលបច្ចេកវិទ្យាដែលផ្តល់សេវារហ័ស ទាន់ចិត្ត ហើយអាចនឹងបំបាត់នូវអំពើពុករលួយ និងភាពមិនប្រក្រតីមួយចំនួន»។
ដើម្បីប្រើប្រាស់សេវាព្រឹត្តិបត្រថ្កោលទោសតាមប្រព័ន្ធឌីជីថលក្នុងដំណាក់កាលទី២នេះ តម្រូវឱ្យសាធារណជន ទាញយកកម្មវិធីដែលមានឈ្មោះថា “CR-MOJ” ពី APP Store សម្រាប់ប្រព័ន្ធ IOS ឬពី PLAY Store សម្រាប់ ប្រព័ន្ធ Android ៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


