កីឡា
គ្រូបង្វឹកក្រុម CFSS សម្តេចតេជោ ហ៊ុន សែន នឹងប្រើទម្រង់៣.៤.៣
សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានឹងប្រើទម្រង់លេង ៣.៤.៣ នៅពេលសម្តេចដឹកនាំក្រុមបាល់ទាត់តារាកម្ពុជា (Cambodia Football Super Stars) ប៉ះក្រុមកីឡាករគុនខ្មែរ ក្នុងព្រឹត្តិការណ៍បាល់ទាត់សប្បុរសធម៌ ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។

សម្តេចតេជោ ហ៊ុន សែន ដែលត្រូវបានអញ្ជើញធ្វើជាគ្រូបង្វឹកកិត្តិយសរបស់ក្រុមបាល់ទាត់តារាកម្ពុជាបានជួបសំណេះសំណាលជាមួយគ្រូបង្វឹក និងកីឡាករទាំងអស់សម្រាប់ផែនការសកម្មភាពមនុស្សធម៌ក្នុងរយៈពេលខ្លី មធ្យម និងវែង។
សម្តេចមានប្រសាសន៍ថា ៖«ខ្ញុំនឹងចូលរួមដឹកនាំការប្រកួតជាមួយគ្រូបង្វឹកផ្លូវការនៅស្តាតអូឡាំពិក នាល្ងាចថ្ងៃ១ ឧសភា ២០២៤ ដោយចាប់ផ្តើមនូវទម្រង់លេងរបស់ខ្ញុំគឺ 3.4.3»។

សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់មហាជនឲ្យចូលរួមទស្សនាឲ្យបានច្រើនកុះករដើម្បីជំរុញចលនាមនុស្សធម៌ និងការប្រយុទ្ធប្រឆាំងគ្រឿងញៀន។ «សូមអំពាវនាវសប្បុរសជនចូលរួមជួយថវិកាសម្រាប់ជួយដល់មន្ទីរពេទ្យគន្ធបុប្ផាដែលកំពុងត្រូវការសម្រាប់ព្យាបាលដល់កុមារកម្ពុជា»។
ក្នុងពិធីជួបសំណេះសំណាលជាមួយគ្រូបង្វឹក និងកីឡាករ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានចូលរួមថវិកាចំនួន២០០លានរៀលដើម្បីកិច្ចសប្បុរសធម៌នេះ។

ព្រឹត្តិការណ៍ប្រកួតបាល់ទាត់មិត្តភាពសប្បុរសធម៌នេះមាន២គូដែលចាប់ផ្តើមពីម៉ោង២រសៀលគឺ ក្រុម Vloggers All Star ប្រកួតជាមួយក្រុម S&E All Star ដែលមានកីឡាករបាល់ទះ និងក្រុមតារាសិល្បៈកម្ពុជាប្រកួតជាមួយក្រុមកីឡាករគុនខ្មែរ។
ជាមួយគ្នានេះ ក្រុមហ៊ុន ជីប ម៉ុង បានឧបត្ថម្ភថវិកាចំនួន៥ម៉ឺនដុល្លារអាមេរិកដែរ៕




អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


