ព័ត៌មានអន្ដរជាតិ
នាយករដ្ឋមន្ត្រី អេស្ប៉ាញ ពិចារណាលាលែងពីតំណែង ខណៈភរិយាអាចជាប់ក្ដីក្ដាំអំពើពុករលួយ
នាយករដ្ឋមន្ត្រីអេស្ប៉ាញលោក Pedro Sanchez នឹងពិចារណាលាលែងពីតំណែង បន្ទាប់ពីមានការស៊ើបអង្កេតរបស់តុលាការលើបទចោទប្រកាន់ពាក់ព័ន្ធនឹងភរិយារបស់លោកជាប់ទាក់ទិនអំពើពុករលួយ ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន AP នៅថ្ងៃទី ២៥ ខែមេសា ។

នាយករដ្ឋមន្រ្តីអេស្ប៉ាញបានលើកឡើងថា លោកនឹងពិចារណាលាលែងពីតំណែង បន្ទាប់ពីមានការស៊ើបអង្កេតរបស់តុលាការលើបទចោទប្រកាន់ថា ភរិយារបស់លោកបានប្រើតួនាទីរបស់ខ្លួនដើម្បីជះឥទ្ធិពលលើកិច្ចព្រមព្រៀងពាណិជ្ជកម្ម ។
កាលពីព្រឹកថ្ងៃពុធ ចៅក្រមអេស្ប៉ាញបានយល់ព្រមស៊ើបអង្កេតការចោទប្រកាន់អំពីអំពើពុករលួយដែលពាក់ព័ន្ធនឹងភរិយារបស់លោកប្រធានាធិបតីរូបនេះ ខណៈតុលាការនៅទីក្រុងម៉ាឌ្រីដនឹងពិចារណាលើការចោទប្រកាន់នេះថានឹងបន្តការស៊ើបអង្កេត ឬទុកចោល ។

ទន្ទឹមនោះ លោក Sanchez បញ្ជាក់បន្ថែមថា ការចោទប្រកាន់មកលើប្រពន្ធរបស់លោកឈ្មោះ Begona Gomez គឺមិនពិត ហើយលោកនឹងលុបចោលសកម្មភាពការងារមួយចំនួនរហូតដល់ថ្ងៃចន្ទសប្ដាហ៍ក្រោយ ហើយលោកក៏កំពុងពិចារណាសម្រេចថានឹងបន្ត ឬចុះចេញពីតំណែងផងដែរ ។
លោកនាយករដ្ឋលើកឡើងទៀតថា លោកត្រូវតែលាលែងពីតំណែងដើម្បីឆ្លុះបញ្ចាំងពីរឿងនេះ ទោះបីជាត្រូវលះបង់កិត្តិយសដ៏ខ្ពស់បំផុតនេះក៏ដោយ ។ លោកស្រី Begona នឹងការពារកិត្តិយសរបស់លោកស្រី ហើយសហការជាមួយប្រព័ន្ធយុត្តិធម៌ក្នុងគ្រប់មធ្យោបាយដែលទាមទារដើម្បីបញ្ជាក់ឲ្យច្បាស់ថា ការចោទប្រកាន់ទាំងនេះមិនពិតនោះទេ ។
គួរបញ្ជាក់ថា លោក Sanchez អាយុ ៥២ ឆ្នាំបានឡើងកាន់ការជានាយករដ្ឋមន្ត្រីនៃប្រទេសអេស្ប៉ាញ ចាប់តាំងពីឆ្នាំ ២០១៨ ហើយលោកបានបង្កើតរដ្ឋាភិបាលចម្រុះថ្មីនៅក្នុងខែវិច្ឆិកាដើម្បីចាប់ផ្តើមអាណត្តិ ៤ ឆ្នាំ ខណៈលោក៏ជាមេដឹកនាំសង្គមនិយមដែលបម្រើការយូរបំផុតនៅអឺរ៉ុបផងដែរ ៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


