ព័ត៌មានអន្ដរជាតិ
មនុស្ស៤៤លាននាក់ នៅអាមេរិក រងគ្រោះដោយខ្យល់ពុលអាក្រក់បំផុត ក្នុងរយៈពេល២៥ឆ្នាំ
កុំថាឡើយនៅអាស៊ី សូម្បីតែសហរដ្ឋអាមេរិក ក៏កំពុងជួបប្រទះជាមួយបញ្ហាខ្យល់ពុលដែរ ដោយមនុស្សប្រមាណ៤៤លាននាក់ កំពុងរស់នៅក្នុងទីក្រុងឬតំបន់ ដែលគុណភាពខ្យល់ធ្លាក់ចុះដល់កម្រិតអាក្រក់បំផុត មិនធ្លាប់មាននារយៈពេល២៥ឆ្នាំមកនេះ។

តាមរបាយការណ៍ស្ថានភាពខ្យល់ប្រចាំឆ្នាំ របស់សមាគមសួតអាមេរិក បានបង្ហាញថា ស្ថានភាពដ៏អាក្រក់នេះ បានគ្របដណ្តប់តំបន់មួយចំនួននៃសហរដ្ឋអាមេរិក ដោយសារតែភ្លើងឆេះព្រៃ។
របាយការណ៍ដដែលនេះ បានរកឃើញថា ទីក្រុងដែលមានគុណភាពខ្យល់អន់បំផុត គឺស្ថិតនៅភាគខាងលិច រួមមានដូចជា Los Angeles និង San Bernardino ក្នុងរដ្ឋ California និងទីក្រុង Phoenix នៃរដ្ឋ Arizona ជាដើម។

អ្នកនិពន្ធរបាយការណ៍លោកស្រី Katherine Pruitt ដែលជានាយកជាន់ខ្ពស់របស់សមាគមបាននិយាយក្នុងបទសម្ភាសមួយថា “ការបំពុលដ៏គ្រោះថ្នាក់ កំពុងជះផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាពមនុស្សទាំងអស់ ពិសេសចំពោះជនងាយរងគ្រោះតែម្តង”។
ប្រភពចម្បងនៃការបំពុលកើនឡើងខ្លាំង ត្រូវបានគេដឹងថា បណ្តាលមកពីភាគល្អិតតូចៗ ចេញពីផ្សែងភ្លើងឆេះព្រៃ។

បើយោងតាមមជ្ឈមណ្ឌលជាតិសម្រាប់ព័ត៌មានបរិស្ថានរបស់រដ្ឋាភិបាលអាមេរិក, ក្នុងឆ្នាំ២០២២ អគ្គិភ័យបានឆេះព្រៃជាង៧.៥លានហិកតានៅសហរដ្ឋអាមេរិក។
ដោយឡែក កាលពីឆ្នាំមុន ប្រទេសកាណាដាបានរងគ្រោះដោយរដូវភ្លើងឆេះព្រៃដ៏អាក្រក់បំផុតក្នុងកំណត់ត្រា ដោយអគ្គិភ័យបានឆាបឆេះផ្ទៃដីទំហំជាង ១១.៥លានហិកតា ហើយពេលនោះ ផ្សែងដែលហុយមកភាគខាងត្បូង បានធ្វើឲ្យខ្យល់នៅក្នុងទីក្រុងជាច្រើនរបស់សហរដ្ឋអាមេរិកនិងកាណាដា ពោរពេញដោយជាតិពុលដ៏គ្រោះថ្នាក់ ប៉ះពាល់ខ្លាំងដល់ការដកដង្ហើមរបស់មនុស្ស៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ខេត្តថៃ ចំនួន៥០ នៅតែគ្របដណ្តប់ដោយខ្យល់ពុលដ៏គ្រោះថ្នាក់
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


