Connect with us

ព័ត៌មានជាតិ

ប្រទះឃើញពស់ថ្លាន់ធំមួយនៅ​លើដើមជ្រៃបង្កភាពភ្ញាក់ផ្អើលដល់​ប្រជាពលរដ្ឋ

បានផុស

នៅ

ភ្នំពេញ៖ ពស់ថ្លាន់មួយក្បាលទម្ងន់ប្រហែល២០គីឡូក្រាម ត្រូវបានគេប្រទះឃើញកំពុងរុំខ្លួនដេកនៅលើដើមជ្រៃមួយ ដើម ធ្វើអោយមានការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ធនាំគ្នាចោមរោមមើល។

ហេតុការណ៍នេះ បានបង្កភាពភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២០ ស្ថិតតាមបណ្តោយផ្លូវលេខ ៣៦០ក្នុងសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា គេប្រទះឃើញពស់ថ្លាន់មួយក្បាលទម្ងន់ប្រហែល20គីឡូ ក្រាម កំពុងរុំខ្លួនដេកនៅលើដើមជ្រៃមួយដើមដោយមិនដឹងថាប្រភពពស់ថ្លាន់មួយក្បាលនេះមកពីណានោះទេ។ បន្ទាប់ មកបងប្អូនប្រជាពលរដ្ឋក៏បានទំនាក់ទំនងទៅកម្លាំងសមត្ថកិច្ចឲ្យចុះមកអន្តរាគមន៍ ដើម្បីយកពស់មួយក្បាលនេះប្រ គល់ឪ្យខាងអភិរក្សសត្វព្រៃយកពស់ថ្លាន់មួយក្បាលនេះយកទៅសួនសត្វ។

ក្រោយពីបានទទួលដំណឹង កម្លាំងសមត្ថកិច្ចមូលដ្ឋា រួមទាំងកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌបឹងកេងកង ទំនាក់ទំនង ទៅខាងអភិរក្សសត្វព្រៃឡើងយកសត្វពស់ថ្លាន់មួយក្បាលនេះយកទៅរមណីយដ្ឋានភ្នំតាម៉ៅ៕

អត្ថបទ៖​ សុខុម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម