ព័ត៌មានជាតិ
ឯកសារផ្លូវការពីក្រសួងការបរទេស បង្ហាញបញ្ជីឈ្មោះឯកអគ្គរាជទូតខ្មែរនៅបរទេស
យោងតាមឯកសារពីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានឲ្យដឹងថា មកដល់ពេលនេះ កម្ពុជាមានស្ថានឯកអគ្គរាជទូត និងស្ថានតំណាងអចិន្ត្រៃយ៏នៅបរទេសចំនួន៣១រូប ប្រចាំនៅបណ្តាប្រទេសចំនួន៨៣ លើពិភពលោក និងមានកុងស៊ុលកិត្តិយសចំនួន២២ និងមានស្ថានអគ្គកុងស៊ុលចំនួន១២។
បើតាមលោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានបញ្ជាក់ថា រហូតមកដល់ពេលបច្ចុប្បន្ននេះ ប្រទេសកម្ពុជាមានទំនាក់ទំនងជាមួយបណ្តាប្រទេសនៅលើពិភពលោកចំនួន១៧៤ប្រទេសហើយ។

តំណាងកម្ពុជា ដែលកំពុងបំពេញបេសកម្មនៅបរទេសទាំងនោះរួមមាន៖
១, ស្ថានទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំនៅប្រទេសអូស្ត្រាលី (លំនៅដ្ឋាន) និងនូវែលសេឡង់ លោក ចន្ទ រចនា (Mr. CHANN Ratana) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព។
២, ស្ថានទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំនៅប្រទេសព្រុយណេដារូសាឡឹម លោក ហ៊ុក សុភា (H.E. Mr. HOK Sophea) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព។
៣, ស្ថានទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំនៅប្រទេសគុយបា (លំនៅដ្ឋាន) និងនីការ៉ាហ្គា លោកស្រី បាន បូរ៉ុម (H.E. Mrs. BAN Borom) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព។
៤, ស្ថានទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំនៅប្រទេសបារាំង (លំនៅដ្ឋាន), ម៉ូណាកូ, អ៊ីតាលី, ម៉ាល់តា, ព័រទុយហ្គាល់, អេស្ប៉ាញ និងអង់ដូរ៉ា លោក កេត សុផាន់ (H.E. Mr. KET Sophann) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព។
៥, ស្ថានទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំនៅអង្គការយូណេស្កូ លំនៅដ្ឋាននៅទីក្រុងប៉ារីស) លោក បុង សុវ៉ាត (Mr. BONG Sovath) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព។
នៅប្រទេសបារាំង មានស្ថានកុងស៊ុលកិត្តិយស២គឺ៖
ក. នៅ លីយ៉ុង(Lyon) លោក Jacques BAULIUX កុងស៊ុលកិត្តិយស
ខ. នៅទូលូស (Toulouse) លោក Eric ZERBIB កុងស៊ុលកិត្តិយស
៦, ស្ថានទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំនៅប្រទេសឥណ្ឌា (លំនៅដ្ឋាន) បង់ក្លាដែស ស្រីលង្កា ប៉ាគីស្ថាន អ៊ីរ៉ង់ និងនេប៉ាល់ លោក អ៊ុង ស៊ាន (H.E. Mr. UNG Sean) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព។
៧, ស្ថានទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសជប៉ុន លោក លោក អ៊ុង រចនា (H.E. Mr. UNG Rachana) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព។
នៅប្រទេសជប៉ុនមានស្ថានកុងស៊ុលកិត្តិយសចំនួន៤គឺ៖
ក. នៅ អូសាកា (Osaka) លោក Hideo YAMADA កុងស៊ុលកិត្តិយស
ខ. នៅ ណាហ្គោយ៉ា (Nagoya) លោក Seiki TAKADA កុងស៊ុលកិត្តិយស
គ. នៅ សាប៉ូរ៉ូ (Sapporo) លោក Seiroku TAKIZAWA កុងស៊ុលកិត្តិយស
ឃ. នៅ ហ្វូគូអូកា (Fukuoka) លោក Haruhisa HANDA កុងស៊ុលកិត្តិយស
៧, ស្ថានទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសឡាវ (Laos) លោកស្រី ថោង សុគន្ធារី (H.E. Mrs. THONG Sokuntheary) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព។
នៅប្រទេសឡាវ មានស្ថានកុងស៊ុលកិត្តិយសចំនួន១គឺ៖
ក. នៅ ប៉ាកសេ (Pakse) លោក ស៊ីម សុខុម (Mr. SIM Sokhom) កុងស៊ុលកិត្តិយស
៨, ស្ថានទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសមីយ៉ាន់ម៉ា (Myanmar) លោក ឈូក ប៊ុនណា (H.E. Mr. CHHOUK Bunna) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព។
៩, ស្ថានទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេស រុស្ស៊ី (លំនៅដ្ឋាន) បេឡារុស្ស ប៊ុលហ្គារី អេស្តូនី ឡាតវី លីទុយអានី និងរូម៉ានី លោក អ៊ាត សីលា (H.E. Mr. EAT Seyla) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព។
១០, ស្ថានទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសសិង្ហបុរី លោក សុក្រ ខឿន (H.E. Mr. SOK Khoeun) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព។
១១, ស្ថានទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសស្វីស លោក អាន សុខឃឿន (H.E. Mr. AN Sokkhoeurn) ឯកអគ្គរដ្ឋទូត តំណាងអចិន្ត្រៃយ៍វិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំការិយាល័យអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិផ្សេងទៀត នៅទីក្រុងហ្សឺណែវ។
នៅប្រទេស ស្វីស មានស្ថានកុងស៊ុលកិត្តិយសចំនួន១គឺ៖
ក. នៅ ហ្ស៊ូរីច (Zurich) គឺលោក Mr. Cheng HAYNAY កុងស៊ុលកិត្តិយស
១២, ស្ថានទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំ សាធារណរដ្ឋតួកគី (លំនៅដ្ឋាន) តាជីគីស្ថាន អាស៊ែបៃហ្សង់ ហ្សកហ្ស៊ី និងកាហ្សាក់ស្ថាន លោក មាស គឹមហេង (H.E. Mr. MEAS Kimheng) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព។
នៅសាធារណរដ្ឋតួកគី មានស្ថានកុងស៊ុលកិត្តិយសចំនួន២គឺ៖
ក. នៅ អង់ការ៉ា Ankara គឺលោក Volkan ÖZTÜRK កុងស៊ុលកិត្តិយស
ខ. នៅ អ៊ីស្តង់ប៊ុល (Istanbul) លោក Alphan MANAS កុងស៊ុលកិត្តិយស
១៣, ស្ថានទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំ ចក្រភពអង់គ្លេស (លំនៅដ្ឋាន) ដាណឺម៉ាក ហ្វាំងឡង់ ន័រវែស ស៊ុយអែត អៀរឡង់ លោក កាន ផារិទ្ធ (H.E. Mr. KAN Pharidh) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព។
១៤, ស្ថានទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេស បែលហ្សិក (លំនៅដ្ឋាន) អូទ្រីស ហូឡង់ សហភាពអឺរ៉ុប និងលុចសំបួ លោក ណុំ ពិសិដ្ឋ (H.E. Mr. NOM Piseth) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព។
នៅប្រទេស បែលហ្សិក មានស្ថានកុងស៊ុលកិត្តិយស១គឺ៖
ក. នៅ Wallonie គឺលោក ជៀប ទូច (Mr. Cheap TOUCH) កុងស៊ុលកិត្តិយស
១៥, ស្ថានទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំសាធារណរដ្ឋប៊ុលហ្គារី រូម៉ានី សាធារណរដ្ឋក្រិក និងសាធារណរដ្ឋស៊ីប លោក ថៃ ឈុន (THAI Chun) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព។
១៦, ស្ថានទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន លោកស្រី ខែក ចៃម៉ាលី ស៊ីសោដា (H.E. Mrs. KHEK Cai Mealy Sysoda) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព។

នៅប្រទេសចិនមានស្ថានកុងស៊ុលកិត្តិយសចំនួន៩គឺ៖
ក. នៅ ឆុងឈីង (Chongqing) លោក យស សុខខេមរៈ (Mr. YOS Sokhemrak) អគ្គកុងស៊ុល
ខ. នៅ ក្វាងចូវ (Guangzhou) លោក ភិន វិជ្ជាវឌ្ឍនា (Mr. PHIN Vicheawadhana) អគ្គកុងស៊ុល
គ. នៅ ហុងកុង (Hong Kong) លោកស្រី ពេជ្រ ពុទ្ធិសិទ្ធិបុប្ផាណាគី (Mrs. PECH Puthisathbopeaneaky) អគ្គកុងស៊ុល
ឃ. នៅ គុនមីង (Kunming) លោក អឿម ពុទ្ធវីរ៉ូ (Mr. IEM Puthviro) អគ្គកុងស៊ុល
ង. នៅ ណាននីង (Nanning) លោកស្រី ហូយ ឡេណា (Mrs. HOY léna) អគ្គកុងស៊ុល
ច. នៅ សៀងហៃ (Shanghai) លោក នាង សំរិទ្ធិកុមា (Mr. NEANG Samrithkomar) អគ្គកុងស៊ុល
ឆ. នៅ Xian គឺលោក សោម វិសាល (Mr. SOM Visal) អគ្គកុងស៊ុល
ជ. នៅ ហៃគូ (Haikou) លោក អ៊ុង វណ្ណថា (Mr. UNG Vantha) អគ្គកុងស៊ុល
ឈ. នៅ សានទុង (Shandong) លោក សោម សោភ័ណ្ឌ (Mr. SAM Sorphorn) អគ្គកុងស៊ុល
១៧, ស្ថានទូត នៃព្រះរាជាណាចក្រកម្ពុជាប្រចាំ សាធារណរដ្ឋអារ៉ាប់អេហ្ស៊ីប (លំនៅដ្ឋាន) អ៊ីស្រាអែល អាល់ហ្សេរី ម៉ារ៉ុក អេត្យូពី សូឌីអារ៉ាប៊ី និងសហភាពអាហ្វ្រិក លោក ឃួន ផុនរតនៈ (H.E. Mr. KHUON Phon Rattanak) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព។
១៨, ស្ថានទូត នៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេស អាល្លឺម៉ង់ (លំនៅដ្ឋាន) ឆេក ក្រូអាត ហុងគ្រី ប៉ូឡូញ ស្លូវ៉ាគី និងស្លូវេនី លោកស្រី ភេន សាវនី (H.E. Mrs. PHEN Savny) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព។
១៩, ស្ថានទូត នៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេស ឥណ្ឌូនេស៊ី ទីម័រខាងកើត លោក អ៊ីវ ហ៊ាង (H.E. Mr. IV Heang) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព។
មានលេខាធិការដ្ឋានអាស៊ានម្នាក់គឺលោក យៀប សំណាង (H.E. Mr. YEAP Samnang) តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអាស៊ាន។
២០, ស្ថានទូត នៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេស គុយវ៉ែត (លំនៅដ្ឋាន) បារ៉ែន កាតា អារ៉ាប់រួម អូម៉ង់ លោក ហ៊ុន ហាន (H.E. Mr. HUN Han) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព។
២១, ស្ថានទូត នៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេស ម៉ាឡេស៊ី (លំនៅដ្ឋាន) លោក ឈើយ វិចិត្រ (H.E. Mr. CHEUY Vichet) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព។
២២, ស្ថានទូត នៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេស D.P.R. កូរ៉េ
(D.P.R. Korea) លោក ស៊ៀង ប៊ុនវុធ (H.E. Mr. SIENG Bunvuth) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព។
២៣, ស្ថានទូត នៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេស ហ្វីលីពីន លោក ឡេង ចាន់វីរៈ (H.E. Mr. LENG Chanvirak) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព។
២៤, ស្ថានទូត នៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេស ស៊ែប៊ី លោក តាន់ វុត្ថា (H.E. Mr. TAN Vutha) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព។
២៥, ស្ថានទូត នៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេស សាធារណៈរដ្ឋកូរ៉េ លោកស្រី ជ្រឹង បូទុមរង្សី (H.E. Mrs. CHRING Botum Rangsay) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព។
២៦, ស្ថានទូត នៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសថៃ លោក អ៊ូក សុភណ្ឌ (H.E. Mr. OUK Sorphorn) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព។
នៅប្រទេសថៃ មានស្ថានកុងស៊ុល១គឺ៖
១. នៅ ស្រះកែវ (Sa Kaeo) គឺលោក នេត សេរី (Mr. NETH Serey) អគ្គកុងស៊ុល។
២៧, ស្ថានទូត នៃព្រះរាជាណាចក្រកម្ពុជាប្រចាំសហរដ្ឋអាមេរិក (វ៉ាស៊ីនតោន) លោក ជុំ សុន្ទរី (H.E. Mr. CHUM Sounry) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព។
ចំណែក នៅក្រុងញូវយ៉ក (លំនៅដ្ឋាន) អង្គការសហប្រជាជាតិ កាណាដា លោក កែ សុវណ្ណ (H.E. Mr. KE Sovann) ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព តំណាងអចិន្ត្រៃយ៍។
នៅសហរដ្ឋអាមេរិកមានស្ថានកុងស៊ុលកិត្តិយសចំនួន៤រួមមាន៖
ក. នៅ (Lowell, Massachusetts) លោក អ៊ូ សុវណ្ណ (Mr. OU Sovann) កុងស៊ុលកិត្តិយស
ខ. នៅ វ៉ាស៊ីនតោន (Washington) លោក ដារែល ហួត (Mr. Darrell Huoth) កុងស៊ុលកិត្តិយស
គ. នៅ កាលីហ្វ័រញ៉ា (California) លោក ហួត គឹមចៃ (Mr. HOUT Kimchha) កុងស៊ុលកិត្តិយស
ឃ. នៅរដ្ឋ Pennsylvania លោក សុខ សាវឿន (Mr. SOK Savoeun) កុងស៊ុលកិត្តិយស
២៧, ស្ថានទូត នៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសវៀតណាម លោក ឆាយ ណាវុធ (H.E. Mr. CHAY Navuth) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព។
នៅវៀតណាមមានស្ថានអគ្គកុងស៊ុលចំនួន១គឺ៖
ក. នៅ ហូជីមិញ (Ho Chi Minh) លោក សុខ ដារ៉េត (Mr. SOK Dareth) អគ្គកុងស៊ុល។
២៨, ស្ថានកុងស៊ុលកិត្តិយស នៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេស លោក ឆាត ឈួរ (Mr. Chhat CHHOUR) ស្ថានកុងស៊ុលកិត្តិយស។
២៩, ស្ថានកុងស៊ុលកិត្តិយសនៃព្រះរាជាណាចក្រកម្ពុជា អ៊ីស្រាអែល (Tel Aviv) លោក យ៉ារីវ ឡឺន័រ (Mr. Yariv LERNER) កុងស៊ុលកិត្តិយស។
៣០, ស្ថានកុងស៊ុលកិត្តិយសនៃព្រះរាជាណាចក្រកម្ពុជាប្រចាំនៅប៉ាគីស្ថាន នៅឡាហ័រ (Lahore) លោក សាលិក ហូស៊ាន (Mr. Salik HUSSAIN) ស្ថានកុងស៊ុលកិត្តិយស។
៣១, ស្ថានកុងស៊ុលកិត្តិយសនៃព្រះរាជាណាចក្រកម្ពុជា នៅប្រទេស អ៊ីតាលី (មីឡាន) លោក Mr. Emilion PETRONE លោក អ៊ីមមីលាន ពីត្រូណេ កុងស៊ុលកិត្តិយស៕
អត្ថបទ៖ កោះកែវ

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ប៉ាគីស្ថានបាញ់ទម្លាក់យន្តហោះចម្បាំងឥណ្ឌា៥គ្រឿង ខណៈជនស៊ីវិលស្លាប់កើនឡើងជាបន្ត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រុស្ស៊ីព្រមានអ៊ុយក្រែន បើហ៊ានវាយប្រហារថ្ងៃ៩ឧសភា ក្រុងកៀវទំនងមិនអាចរស់ដល់ថ្ងៃ១០ឧសភាទេ
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
មាស សុខសោភា ស្នើមហាជនទុកផ្លូវឱ្យខ្លួននិងតាសក់ស ក្រោយដឹងរឿងអតីតស្វាមីប្តឹង និងនៅតែមានការវែកញែក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ត្រាំ ងាកទៅរកមេដឹកនាំដ៏មានឥទ្ធិពលមួយរូប ឲ្យជួយបញ្ចប់សង្គ្រាម រុស្ស៊ី-អ៊ុយក្រែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ស្នងការខេត្តកំពង់ធំអះអាងថា ការចោទប្រកាន់របស់លោក សុន ឆ័យ គឺជាការបំផ្លើស គ្មានមូលដ្ឋានច្បាស់លាស់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អាជ្ញាធរខណ្ឌ៧មករា ទុកឱសានវាទ៣ថ្ងៃ ដល់ក្រុមអាជីវករលក់ទុរេន នៅផ្លូវព្រះសីហនុ បង្កភាពអនាធិបតេយ្យ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រុស្ស៊ី បិទព្រលានយន្តហោះធំទាំងអស់នៅមូស្គូ ក្រោយអ៊ុយក្រែន បញ្ជូនដ្រូនវាយប្រហារទ្រង់ទ្រាយធំ ២យប់ជាប់គ្នា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ខែលអាកាសដែលឥណ្ឌាប្រើបាញ់ដ្រូនប៉ាគីស្ថាន តាមពិតលួចទិញពីរុស្ស៊ីក្នុងតម្លៃជាង៥ពាន់លានដុល្លារ