ព័ត៌មានជាតិ
ព្រឹកស្អែក សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញសម្ពោធអគារទីស្ដីការថ្មី នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
អគារទីស្ដីការថ្មី នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងត្រូវសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី ៨ ខែវិច្ឆិកា ឆ្នាំ២០២១ ស្អែក។ អគារទីស្ដីការថ្មី នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ស្ថិតនៅផ្លូវ ៣០ម៉ែត្រ ស្របប្រឡាយមេខាងជើង (ចន្លោះផ្លូវលេខ ១០០៣ ដល់មហាវិថី ឈ្នះឈ្នះ) ក្នុងភូមិអន្លង់ក្ងាន សង្កាត់ឈ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
អគារទីស្តីការថ្មី នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មានកម្ពស់ ៥ជាន់ សាងសង់នៅលើផ្ទៃដីទំហំ ៣ ហិកតា ដោយមានផ្ទៃក្រឡាសំណង់សរុប ៤៩,៣៨៩ ម៉ែត្រក្រឡា និងក្រឡាផ្ទៃប្រើប្រាស់សរុបប្រមាណ ២៦,៥៦៧ ម៉ែត្រក្រឡា មានផលធៀបក្រឡាផ្ទៃបាតសំណង់៣២.៥៣%។ អគារនេះ មានចំណតរថយន្តប្រមាណ ៤៥០កន្លែង។ បើផ្អែកទៅលើប្លង់គម្រូ ដែលបានបង្ហាញជូននេះ អគារទីស្តីការក្រសួងថ្មីនេះ មានរចនាបថខ្មែររចនាលម្អដោយមានបុស្បុកប្រាំពីរថ្នាក់ ដំបូលហោជាងមុខដាច់ ប្រកបដោយក្បូរក្បាច់ពិពិធវិចិត្ររចនា ដែលក្រុមការងារប្រមូលផ្តុំសិក្សា ចង់លើកស្ទួយនូវសា្នដៃលម្អស្ថាបត្យកម្មបុរាណខ្មែរ។ ដោយឡែក ប្លង់បាតមានលម្ហ សួនក្នុងអគារ។
ក្រៅពីអគារ ដែលមានរចនាបថខ្មែរស្អាតប្លែកនេះ ហើយតាមគម្រោងអគារទីស្តីក្រសួងថ្មីនេះ បានរៀបចំឲ្យមានសាលបដិសណ្ឋារកិច្ច អាហារដ្ឋានសម្រាប់មន្រ្តីបុគ្គ លិកនិងលម្ហសួនកណ្តាលអគារសាលប្រជុំតូចៗ មាន ៣០០នាក់ ១៥០ នាក់និងសាលសន្និបាតចំណុះ ១,៥៨៤នាក់ កន្លែងតម្កល់ឯកសារសុរិយោដី និងរដ្ឋបាល សាលបច្ចេកវិទ្យា មន្ទីរពិសោធន៍ជាតិសំណង់ បន្ទប់សិក្សាបណ្តុះបណា្តលវិជា្ជជីវៈបណ្ណាល័យ កន្លែងលេងកីឡា។
សំណង់នេះជាផ្នែកមួយដ៏សំខាន់ ក្នុងការបង្ហាញអត្តសញ្ញាណខ្មែរ និងទម្រង់ស្ថាបត្យកម្មខ្មែរ និងសង្គ្រោះសំណង់ប្រភេទនេះ ឲ្យរស់ឡើងវិញជាសំណង់របស់រដ្ឋទុកតជំនាន់។ សូមជម្រាបថា អគារទីស្ដីការរបស់ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ បានចាប់ផ្ដើមសាង់សង់កាលពីថ្ងៃទី ២៨ ខែមករា ឆ្នាំ ២០២០ មកទល់នឹងពេលនេះបានរំលេចរូបរាងយ៉ាង ប្រណីតធំស្កឹមស្កៃគួរជាទីទាក់ភ្នែកក្រៃលែង។ មិនតែប៉ុណ្ណោះអគារដ៏ស្កឹមស្កៃមួយនេះ ទទួលបានការលើកសរសើរជាបន្តបន្ទាប់ ពីសំណាក់ប្រជាពលរដ្ឋខ្មែរ ដោយសារអគារនេះបានសាងសង់ឡើង ដោយរក្សាបាននូវអត្តសញ្ញាណជាតិខ្មែរ និងប្រើរចនាបទខ្មែរតាំងពីបុរាណមក។ លើសពីនេះទៅទៀតដំបូល នៃអគារថ្មីនេះ បានរំលេចឡើងនូវព្រហ្មគ្រប់ទិស ប្រកបដោយក្បូរក្បាច់រចនាយ៉ាងល្អវិចិត្រ គួរឲ្យស្ញប់ស្ញែងក្រៃលែង៕
អត្ថបទ៖ ណារី


-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


