Connect with us

ព័ត៌មានជាតិ

បង្ហាញមុខក្រុមបង្ហោះម៉ូតូបង្កភាព​អសន្តិសុខតាមផ្លូវសាធារណៈ ​

បានផុស

នៅ

នៅ​ព្រឹក​ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ​២០២១ លោកឧ​ត្តម​សេនីយ៍​ទោ ហួត សុធី ស្នងការ​នគរបាល​ខេត្ត​ឧ​ត្ត​រ​មានជ័យ បាន​នាំយក​ក្មេង​ដែល​ធ្វើ​សកម្មភាព​បង្ហោះ​ម៉ូតូប្រដេញ​គ្នា និង​កែច្នៃ​បំពង់​ស៊ី​ម៉ាំង​ខុស​លក្ខណៈ​បច្ចេកទេស បង្ក​ការរំខាន​ដល់​អ្នកដទៃចំនួន​១៣​នាក់ធ្វើការ​អប់រំ និង​ធ្វើ​កិច្ចសន្យា នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តឧត្ដរមានជ័យ ឲ្យ​ពួកគាត់​ត្រឡប់ទៅផ្ទះ​វិញ ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមក្មេង​ដែលត្រូវបាន​នគរបាល​ល្បាត​ឃើញ​មាន​ធ្វើ​សកម្មភាព​រញ៉េរញ៉ៃ នៅ​ល្ងាច​ថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ​២០២១ ដោយ​កម្លាំង​នគរបាល​អន្តរាគមន៍​ពិសេស សហការ​ជាមួយ ការិយាល័យ​ជំនាញ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត បានធ្វើការ​បង្ក្រាប​ក្រុម​ក្មេង​ទំនើងចំនួន១៣​នាក់ ដែល​កំពុង​ធ្វើ​សកម្មភាព​បង្ហោះ​ម៉ូតូ​លើផ្លូវ​សួនច្បារ ជុំវិញ​បឹង​ស្នោ ក្នុងភូមិ​សាស្ត្រ ក្រុង​សំរោង ខេត្ត​ឧត្ដរមានជ័យ​។ ជាពិសេស​នោះ​ទៀត ក្រុម​ក្មេង​ទំនើង​បង្ហោះ​ម៉ូតូ​តាមផ្លូវ​សាធារណៈ កែច្នៃ​បំពង់​ស៊ី​ម៉ាំង​ខុស​លក្ខណៈ​បច្ចេកទេស បង្ករ​ការរំខាន​ដល់​អ្នកដទៃ​។

ក្រោយពី​មាន​សេចក្តីរាយការណ៍​នេះ​ ឧ​ត្ត​ម​សេនីយ៍​ទោ ហួត សុធី ស្នងការ​នគរបាល​ខេត្តឧត្ដរមានជ័យ បានដាក់​បទបញ្ជា​ដល់​កងកម្លាំង​នគរបាល គ្រប់​អធិការដ្ឋាន​ក្រុង​/​ស្រុក និង​វរ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​គោក​ទាំង​២ ត្រូវ​ចាត់វិធានការបង្ក្រាប​ឲ្យ​ខាន​តែ​បានដើម្បី​យកទៅ​អប់រំ​ណែនាំ​។

ឧ​ត្ត​ម​សេនីយ៍​ទោ ហួត សុធី ស្នងការ​នគរបាល​ខេត្តឧត្ដរមានជ័យ បាន​សំដែង​នូវ​ការសោកស្តាយចំពោះ​សកម្មភាព​របស់​ក្មួយៗ​ទាំងនេះ ដែលជា​ទំពាំង​ស្នង​ប្ញ​ស្សី សម្រាប់​ប្រទេសជាតិ បែរជា​នាំគ្នា​យក​ពេលវេលា​ដ៏​មានតម្លៃ​ទៅធ្វើ​អំពើ​អបាយមុខ មិន​គប្បី​ដែល​សង្គម​គេ​ស្អប់ខ្ពើម​។ ហើយ​ជាពិសេស​សោកស្តាយ​ចំពោះ​ពេលវេលា​ដែល​ប្រើប្រាស់​ទៅ​សិក្សា​រៀនសូត្រ ឬក៏​ជួយ​កិច្ចការងារ​ឪពុកម្តាយ​នៅផ្ទះ​។​

ឧ​ត្ត​ម​សេនីយ៍​ទោ ហួត សុធី បាន​ណែនាំ​ដល់​ក្មួយប្រុសទាំង១៣​នាក់ មិនត្រូវ​ប្រព្រឹត្ត​នូវ​សកម្មភាព​ណាមួយ​ដែល​សង្គម​ស្អប់ខ្ពើម គឺ​ត្រូវ​នៅ​ឲ្យ​ឆ្ងាយ​ពី​គ្រឿងញៀន គោរព​ច្បាប់​ចរាចរណ៍ត្រូវ​ធ្វើជា​កូន​ល្អ មិត្ត​ល្អ និង​សិស្ស​ល្អ និង​ត្រូវខិតខំ​រៀនសូត្រ ដើម្បី​យកចំណេះ​ដឹង​កសាង​សង្គម​គ្រួសារ និង​ប្រ​ទស​ជាតិ​ឲ្យ​មានការ​រីកចម្រើន ។ ក្រោយពី​លោក​ឧ​ត្ត​ម​សេនីយ៍​ស្នងការ បានធ្វើ​ការអប់រំ​ណែនាំ​ហើយ ក្មេង​ទំនើង ទាំង ១៣​នាក់ បានធ្វើ​កិច្ចសន្យា និង​បញ្ឈប់​មិន​ឲ្យ​មាន​មុខជា​លើក​ទី​២​ទៀត មិន​ដូច្នោះ​ទេ និង​អនុវត្តតាម​វិធានការ​រដ្ឋបាល រួចមក​ក៏បាន​ប្រគល់ជូន​ឪពុក ម្តាយ និង​អាណាព្យាបាល យកទៅ​ធ្វើ​ការអប់រំ​បន្ត​៕

អត្ថបទ៖ ចាន់ ធី​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម