ព័ត៌មានជាតិ
ស្នងការបំភ្លឺទំនាក់ទំនងស្នេហារវាងអធិការស្រុក និងនារីម្ចាស់គណនីថាវរីមាសបង
អ្នកនាំពាក្យស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី ៦ ខែមេសា ២០២២ នេះបានចេញសេចក្ដីបំភ្លឺមួយ ច្រានចោលការផ្សព្វផ្សាយរបស់គណនីហ្វេសប៊ុក ថាវរីមាសបង និងសារពត៌មានមួយចំនួន ពាក់ព័ន្ធលោក មាស ឬទ្ធី អធិការស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។

លោក មាស ឬទ្ធី ត្រូវបាននារីម្នាក់ដែលមានគណនីហ្វេសប៊ុកឈ្មោះ ថាវរីមាសបងចោទប្រកាន់ថា បានចាប់រំលោភលើរូបនាងនៅពេលដែលនាងបានទៅពឹងពាក់ឱ្យលោកជួយដោះស្រាយបញ្ហាអ្នកជំពាក់បំណុល។
ក្រោយពីចុះស្រាវជ្រាវ អ្នកនាំពាក្យស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យអះអាងថា ករណីរឿងលោក មាស ឬទ្ធី អធិការនគរបាលស្រុកព្រះនេត្រព្រះ និង ម្ចាស់ហ្វេសប៊ុកឈ្មោះ ថាវរី មាសបង ជារឿងស្នេហាបុគ្គលផ្ទាល់ខ្លួនមិនជាប់ពាក់ព័ន្ធអង្គភាព។

ការចុះផ្សាយពាក់ព័ន្ធលោកវរសេនីយ៍ឯក មាស ឬទ្ធី អធិការនគរបាលស្រុកព្រះនេត្រព្រះ បានធ្វើឲ្យសាធារណៈជន មានការភ័ន្តច្រឡំយ៉ាងធ្ងន់ធ្ងរចំពោះអង្គភាព៕


អត្ថបទ៖ ពៅ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


