ព័ត៌មានជាតិ
ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានចាត់តាំងស្នងការរង៣រូប ចុះពិនិត្យបទល្មើសតាមព្រំដែន និងស្ថានភាពទឹកជំនន់
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១នេះ បានចាត់តាំងស្នងការរងចំនួន៣រូប រួមមាន លោកឧត្តមសេនីយ៍ត្រី អ៊ុំ សុផល ស្នងការរងនគរបាលខេត្តបន្ទាយមានជ័យ ទទួលផែនការងារព្រំដែនគោក លោកស្រីឧត្តមសេនីយ៍ត្រី ឌី សុជាតិ ស្នងការរងទទួលផែនប្រឆាំងបទល្មើសជួញដូរមនុស្ស លោកវរសេនីយ៍ឯក ជុន លាង ស្នងការរងទទួលទិស៨០៧ ចុះត្រួតពិនិត្យស្ថានភាពព្រំដែន បទល្មើសឆ្លងដែនខុសច្បាប់ និងស្ថានភាពទឹកជំនន់។
លោកឧត្តមសេនីយ៍ត្រី អ៊ុំ សុផល ស្នងការរងនគរបាលខេត្តបន្ទាយមានជ័យ ទទួលផែនការងារព្រំដែនគោក បានមានប្រសាសន៍ថា គោលបំណងនៃការចុះបេសកកម្មតាមព្រំដែនថ្ងៃនេះគឺ ចុះត្រួតពិនិត្យកងកម្លាំងតាមគោលដៅ-ទប់ស្កាត់មេខ្យល់ បទល្មើសឆ្លងដែនខុសច្បាប់ និងការដាក់កម្លាំងត្រៀមលក្ខណៈជាស្រេច ដើម្បីត្រៀមបង្ការសង្គ្រោះ ពលរដ្ឋនៅតំបន់រងគ្រោះដោយទឹកជំនន់ ការជម្លៀសពលរដ្ឋទៅកាន់ទីទួលមានសុវត្ថិភាព ដែលរស់នៅតាមខ្សែបន្ទាត់ព្រំដែនក្នុងភូមិសាស្ត្រ នៃវរសេនាតូចការពារព្រំដែនគោក លេខ៨០៧។



ឆ្លៀតក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ត្រី អ៊ុំ សុផល ស្នងការរងក៏បាននាំយកអំណោយអាវយឺត ចែកជូនដល់កម្លាំង និងមានមតិផ្តាំផ្ញើដល់កងកម្លាំងទាំងអស់ អនុវត្តតួនាទី ភារកិច្ចបានល្អរួមគ្នាទប់ស្កាត់រាល់បទល្មើសតាមព្រំដែន ត្រូវយកចិត្តទុកដាក់ថែរក្សាសុខភាព និងបន្តអនុវត្តការណែនាំរបស់ក្រសួងសុខាភិបាល ៣កុំ ៣ការពារ៕
អត្ថបទ៖ ពៅ
-
សន្តិសុខសង្គម២ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតំណាងអាមេរិកនិងអ៊ីរ៉ង់ ប៉ះសម្តីគ្នាយ៉ាងខ្លាំងនៅសន្និសីទនុយក្លេអ៊ែរ របស់អង្គការសហប្រជាជាតិ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានជាតិ២១ ម៉ោង agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី



