Connect with us

ព័ត៌មានជាតិ

លោកជំទាវ ម៉ែន សំអន បើកកិច្ចប្រជុំកែសម្រួល និងបំពេញបន្ថែមគណៈកម្មការសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍តាមZoom

បានផុស

នៅ

លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច និង​ជា​ប្រធាន​សមាគមនារី​កម្ពុជា ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍ បាន​អញ្ជើញ​ជា​អធិបតីក្នុង​ពិធី​ប្រកាស​កែសម្រួល និង​បំពេញបន្ថែម​គណៈកម្មកា​រ​សាខា​សមាគមនារី​កម្ពុជា ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍​ខេត្តកោះកុង តាមរយៈប្រព័ន្ធ ZOOM នា​ព្រឹក​ថ្ងៃ​សុក្រ ៨​កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រី​ស័ក ព​.​ស​. ២៥៦៥ ត្រូវ​នឹង ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០២១ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែង​ក្នុងឱកាស​នោះ លោកជំទាវ​ក៏បាន​នាំមក​នូវ​ការ​ផ្តាំផ្ញើ សាកសួរ​សុខទុក្ខ និង​ការ​នឹករលឹក​ពី​សំណាក់ សម្តេច អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា និង​ជា​ប្រធានកិត្តិយស​សមាគមនារី​កម្ពុជា ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍ ជូន​ដល់​សមាជិក សមាជិកា​ទាំងអស់ ដែល​បាន​ចូលរួម​ក្នុង​កម្មវិធី​ថ្ងៃនេះ ។

លោកជំទាវ​ក៏បាន​បន្តទៀតថា ៖ មកដល់ពេលនេះ សមាគមនារី​កម្ពុជា​ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍ គឺមាន​រយៈពេល ៤៣​ឆ្នាំ​ហើយ ដែលជា អង្គការ​មហាជន​មួយ​ត្រូវបាន​បង្កើតឡើង​តាំងពី​ថ្ងៃទី​០២ ខែធ្នូ ឆ្នាំ​១៩៧៨ ក្រោម​ទង់​រណសិរ្ស​សាមគ្គី សង្គ្រោះ​ជាតិ​កម្ពុជា​ដែល​នាពេលនោះ សមាគម​មាន​ឈ្មោះថា « សមាគមនារី សង្គ្រោះ​ជាតិ » ក្រោយមក​បាន​ប្តូរ​ឈ្មោះ​ជា​បន្តបន្ទាប់ និង កែសម្រួល​រចនាសម្ព័ន្ធ​ឱ្យ​មកជា «​សមាគមនារី​កម្ពុជា ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍​» ដូច​សព្វថ្ងៃនេះ​។ បច្ចុប្បន្ននេះ​ក្រោម​ដំបូល នៃ​សុខសន្តិភាព​ក្រោម​ការដឹកនាំ​នយោបាយ​ឈ្នះ ឈ្នះ​របស់ សម្តេច​តេ​ជោ ហ៊ុន សែន គឺ​បានផ្តល់​ការលើកទឹកចិត្ត ដល់​ស្ត្រី​ជា​ថ្នាក់ដឹកនាំ​នៅក្នុង​ជួរ​កងកម្លាំងប្រដាប់អាវុធ រួមមាន ផ្កាយ​១ ផ្កាយ​២ ផ្កាយ​៣ ផ្កាយ​៤ និង​នារី​ក្នុង​ជួរ​ថ្នាក់ដឹកនាំ ទាំង​នៅ​រដ្ឋបាល​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ ។​ល​។ រហូតដល់​បង្កើតឱ្យមាន​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត​សម្តេច​តេ​ជោ (TYDA) ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត​សម្តេច​ពិជ័យ​សេនា ទៀ​បាញ់ ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ា​នី ដែលមាន​ស្ត្រី​ជា​វេជ្ជបណ្ឌិត​ផងដែរ ។

លោកជំទាវ​ក៏បាន​ផ្តាំផ្ញើរ​ដល់​គណៈកម្មាធិកា​រ​សាខាសមាគម​នារី​ខេត្តកោះកុង ដែល​ត្រូវ​បានប្រកាស​កែសម្រួល និង​បំពេញបន្ថែម​នា​ថ្ងៃនេះ នូវ​អនុសាសន៍​មួយចំនួន ដូចខាងក្រោម​៖

១- បន្ត​ចូលរួម​កិច្ចសហការ​បំផុស​ចលនា​អប់រំ​ផ្សព្វផ្សាយ​ឲ្យ​បាន​ទូលំទូលាយ ជាប្រចាំ តាម​គ្រប់​រូបភាព​និង​គ្រប់ មធ្យោបាយ​នូវ​គោលនយោបាយ ខ្លឹមសារ សេចក្តីសម្រេច​នានា ក៏ដូចជា សមិទ្ធិផល​របស់​រាជ​រដ្ឋាភិបាល សំដៅ​បញ្ជ្រាប​ការយល់ដឹង ឆ្ពោះទៅកាន់​ការបោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ សង្កាត់ ។ ជាពិសេស ចូលរួម​អនុវត្ត​ឲ្យ​បាន​នូវ​គោលនយោបាយ ភូមិ​-​ឃុំ​មាន​សុវត្ថិភាព ដោយ​ផ្តោត​សំខាន់​លើ​ការផ្តល់សេវា​សាធារណៈ​ឲ្យ​បាន​ឆាប់រហ័ស ប្រកបដោយ​ប្រសិទ្ធិភាព និង​មិនមាន​ការរំខាន និង​ការផ្តល់​ការ​គាំពារ សង្គម​ជូន​ដល់​ប្រជាពលរដ្ឋ ដែល​ភាគច្រើន គឺជា​ស្ត្រី​ដែល​បានទទួល​អត្ថប្រយោជន៍​នេះ ។​

២- ពង្រឹង​របៀបរបប​ធ្វើ​ការងារ អនុវត្ត​នូវ​តួនាទី​ភារកិច្ច និង​ត្រូវ​បែងចែក ភារកិច្ច និង​ការទទួលខុសត្រូវ ដល់​ថ្នាក់ដឹកនាំ នៃ​គណៈកម្មការ​សាខាសមាគម​នារី​ខេត្ត ដែល​ទើបបាន​តែងតាំង​នាពេលនេះ​។​

៣- អនុវត្ត​ឱ្យបាន​ជោគជ័យ​នូវ​ផែនការ​សកម្មភាព​សម្រាប់​រយៈពេល​៤​ឆ្នាំ (២០២០-២០២៣) របស់​សមាគមនារី កម្ពុជា​ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍ ដើម្បី​តម្រង់ទិស ទៅ​ដណ្តើម​ជោគជ័យ​ក្នុងការ​បោះឆ្នោត ២០២២-២០២៣​។​

៤- ជំ​រុញឱ្យ​ស្ត្រី​ដែលមាន​តួនាទី ត្រូវខិតខំ​បំពេញ​តួនាទី​ភារកិច្ច​តាម​ជំនាញ​នីមួយៗ ក្នុងការ​កសាង​និង​បង្កើន​សមត្ថភាព ជំនឿ​ជឿជាក់​លើ​ខ្លួនឯង ដើម្បីឱ្យ​ស្ត្រី ទទួលបាន​ឋានៈ​តួនាទី និង​ចូលរួម​ធ្វើ​សេចក្តីសម្រេច​អោយ កាន់​តែមាន​ប្រសិទ្ធភាព​ខ្ពស់ ជាពិសេស ជម្រុញ​ដល់​ស្ត្រី​ទាំង​ក្នុង​ការងារ​អង្គ​បោះឆ្នោត និង​ការ​ឈរឈ្មោះ​ជា​ជា​បេក្ខភាព​ក្រុមប្រឹក្សាឃុំ​សង្កាត់ ក្នុង​អាណត្តិ​ទី​៥ ឆ្នាំ​២០២២ និង​ការបោះឆ្នោត​តំណាងរាស្ត្រ​អាណត្តិ​ទី ៧ ឆ្នាំ​២០២៣ នាពេលខាងមុខ ។​

៥- ត្រូវ​បន្ត​ផ្សព្វផ្សាយ​លក្ខន្តិកៈ​របស់​សមាគមនារី ពង្រីក​សមាជិក​ថ្មី និង​បង្កើត​អនុសាខា​សមាគមនារី​ស្រុក ក្រុង និង​បណ្តាញ​សមាគមនារី​នៅតាម​ស្ថាប័ន មន្ទីរ​អង្គភាព និង​នៅ​មូលដ្ឋាន​ឃុំ សង្កាត់ ឱ្យ​សមស្រប​តាម​បច្ចុប្បន្នភាព​របស់​ខេត្តកោះកុង​។​

៦- ពង្រឹង និង​ថែរក្សា​នូវ​ស្មារតី​សាមគ្គីភាព ឯកភាពគ្នា​អំពី​ទស្សនៈ​គោលជំហរ​នយោបាយ សតិអារម្មណ៍ ចាត់តាំង ឱ្យ​កាន់តែ​រឹងមាំ ជាពិសេស​ត្រូវ​ចេះ​សហការ ទទួលយក​នូវ​ការដឹកនាំ និង​ការ​ផ្តល់យោបល់​ជាមួយ​ថ្នាក់​នាំ​ខេត្ត​។​

៧. សូម​សមាជិក សមាជិការ​ទាំងអស់​ត្រូវ​តែ​បង្កើន​នូវ​ការប្រុងប្រយ័ត្ន​ខ្ពស់​បន្ថែមទៀត បើទោះបីជា ស្ថានភាព​នៃ​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ ១៩ នៅ​កម្ពុជា នាពេល​បច្ចុប្បន្ននេះ​មានការ​ថយចុះ​យ៉ាងណាក៏ដោយ ជាពិសេស អនុវត្ត​នូវ​វិធានការ​របស់​ក្រសួងសុខាភិបាល និង​វិធានការ​របស់​រាជរដ្ឋាភិបាល ៣​ការពារ ៣​កុំ ផងដែរ​៕​

អត្ថបទ៖ វិមាន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ២២ វិនាទី មុន

មេភូមិភាគ២ថៃកាន់តែព្រហើន ហ៊ានគំរាមបិទការចូលទស្សនាប្រាសាទតាមាន់ធំរបស់ខ្មែរ ៧ថ្ងៃ

ព័ត៌មានជាតិ៤១ វិនាទី មុន

សម្តេច ម៉ែន សំអន ៖ ការបណ្តុះបណ្តាលធនធានមនុស្សពិតជាអាទិភាពមួយដ៏សំខាន់ ក្នុងអាណត្តិទី ៧ នៃរាជរដ្ឋាភិបាល

ព័ត៌មានអន្ដរជាតិ៤ នាទីutes មុន

ទឹកជំនន់​​ធ្ងន់ធ្ងរ​នៅទី​ក្រុង​ម៉ានីល ប្រទេស ហ្វីលីពីនបង្ខំឲ្យជម្លៀសមនុស្ស​រាប់​ពាន់​នាក់​

ព័ត៌មានអន្ដរជាតិ២២ នាទីutes មុន

​លោក ថាក់ស៊ីន ជួប​​ជុំ​​បក្ស​​​នយោបាយ​ក្នុងរដ្ឋាភិបាល​​​ចម្រុះ​ល្ងាច​នេះ ស្រប​​ពេលនយោបាយ​​ថៃ​កាន់តែ​តាន​តឹងខ្លាំង​

ព័ត៌មានជាតិ២៩ នាទីutes មុន

ឆមាសទី១ ឆ្នាំនេះ ខេត្តបាត់ដំបង ទទួលបានភ្ញៀវទេសចរសរុបជាង ៣៤ ម៉ឺននាក់

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស

ព័ត៌មានជាតិ១៨ ម៉ោង មុន

អាជ្ញាធរ​​ស្នើ​​អ្នក​បត់​ជើង​តូច​នៅ​​ជិតច្រកចេញ​មុខ​ប្រលាន​យន្តហោះ ចូល​ខ្លួន​សុំ​ទោស​ជា​សាធារណៈ

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

ហួសចិត្ត! ថៃ រកឃើញមីនថ្មីថែមទៀតលើដីខ្លួនឯង តែបែរជាស្នើឲ្យអាស៊ានមកថ្កោលទោសកម្ពុជា ទៅវិញ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ក្នុងពេល២០ឆ្នាំដែលសន្លប់ ព្រះអង្គម្ចាស់អារ៉ាប៊ី សាអូឌីត ទទួលការព្យាបាលអ្វីខ្លះទើបអាចរក្សាព្រះជន្មបាន?

ព័ត៌មានជាតិ៣ ម៉ោង មុន

កម្ពុជាប្រាប់ថៃឱ្យបញ្ឈប់រាល់សកម្មភាពឯកតោភាគីនៅក្នុងតំបន់ជម្លោះ

Sokha Hotels

ព័ត៌មានពេញនិយម