ព័ត៌មានជាតិ
ក្រសួងការបរទេស សរុបលទ្ធផលការងារ និងផ្លាស់ប្ដូរការយកចិត្តទុកដាក់មួយចំនួន
ក្រសួងការបរទេស នៅថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ បានរៀបចំ “សន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២០ និងពាក់កណ្តាលឆ្នាំ២០២១” ក្រោមអធិបតីភាព របស់លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដោយមានការចូលរួមតាមទម្រង់ដោយផ្ទាល់ ពីសំណាក់ថ្នាក់ដឹកនាំក្រសួង និងតំណាងមកពីស្ថាប័នជាតិដែលពាក់ព័ន្ធ និងតាមប្រព័ន្ធវីដេអូ ពីសំណាក់ប្រធានស្ថានបេសកកម្មរបស់កម្ពុជានៅបរទេស ផងដែរ។

សម្រាប់ឆ្នាំនេះ សន្និបាតបានផ្តោតការយកចិត្តទុកដាក់ទៅលើការផ្លាស់ប្តូរសណ្តាប់ធ្នាប់អន្តរជាតិ និងនិន្នាការនយោបាយ សន្តិសុខក្នុងតំបន់សំខាន់ៗ ផលប៉ះពាល់ និងការស្តារឡើងវិញពីជំងឺរាតត្បាតកូវីដ-១៩ ការធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ ព្រមទាំងព្រឹត្តិការណ៍ពាក់ព័ន្ធ និងការធ្វើជាប្រធានអាស៊ាននៅឆ្នាំ២០២២ របស់កម្ពុជា។

សន្និបាតប្រចាំឆ្នាំនេះ ក៏មានវគ្គពិភាក្សាជាលក្ខណៈចង្អៀតផងដែរ ដោយអនុញ្ញាតឱ្យមន្ដ្រីក្រសួងការបរទេសកម្ពុជាគ្រប់លំដាប់ថ្នាក់ ចូលរួមចំណែកក្នុងការវាយតម្លៃលើសមិទ្ធិផល និងបទពិសោធន៍មេរៀន ដែលទទួលបាន ដើម្បីបង្កើនប្រសិទ្ធភាពការងារការទូត និងការប្រាស្រ័យទាក់ទងផ្នែកគោលនយោបាយការបរទេសរបស់កម្ពុជា សំដៅដោះស្រាយបញ្ហាប្រឈមនានា និងរួមចំណែកក្នុងការសម្រេចគោលដៅប្រទេសជាតិ។

ប្រធានបទ នៃការផ្លាស់ប្ដូរយោបល់គ្នា ក៏បានគ្របដណ្ដប់ផងដែរ ទៅលើកំណែទម្រង់វិធីសាស្ត្រអនុវត្តការងាររបស់ក្រសួងការបរទេស សមត្ថភាពអ្នកការទូត និងមន្ត្រីការបរទេសកម្ពុជា និងការកែលម្អការងារសម្របសម្រួលជាមួយស្ថាប័នជាតិផ្សេងទៀត ដើម្បីការពារ និងលើកកម្ពស់ផលប្រយោជន៍ជាតិ និងសុខុមាលភាពប្រជាជនកម្ពុជា៕
អត្ថបទ៖ កោះកែវ



-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១២ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី