ព័ត៌មានជាតិ
អាជ្ញាធរតម្រូវឲ្យម្ចាស់ឡាន ដឹកខ្សាច់ ស្ថាបនាផ្លូវដែលរងការខូចខាត ជូនពលរដ្ឋនៅភូមិលេខ ១ក សង្កាត់ស្វាយរលំវិញ
អាជ្ញាធរខេត្តកណ្ដាល បានតម្រូវឲ្យម្ចាស់ឡានដឹកខ្សាច់ ដែលបើកបរធ្វើឲ្យខូចផ្លូវរបស់ប្រជាពលរដ្ឋ នៅភូមិលេខ ១ក សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្ដាល ត្រូវស្ថាបនាផ្លូវដែលរងការខូចខាត ឲ្យបានល្អរឹងមាំឡើងវិញ។
ប្រភពពីរដ្ឋបាលខេត្តកណ្ដាល បានឲ្យដឹងថា បន្ទាប់ពីប្រជាពលរដ្ឋ បានលើកសំណើទៅកាន់រដ្ឋបាលខេត្តកណ្ដាល រឿងឡានដឹកខ្សាច់បើកបរធ្វើឲ្យខូចផ្លូវ នៅសង្កាត់ស្វាយរលំ ក្រុងតាខ្មៅនោះរួចមក អាជ្ញាធរខេត្តក៏បានយកយុទ្ធសាស្ត្រឈ្នះ-ឈ្នះរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី មកអនុវត្ត ដោយតម្រូវឲ្យម្ចាស់អាជីវកម្មខ្សាច់ ធ្វើផ្លូវ និងកាយប្រឡាយរំដោះទឹកលិចចេញ ដើម្បីសម្រួលការធ្វើដំណើរជូនប្រជាពលរដ្ឋ ហើយភាគីទាំងសងខាងក៏យល់ព្រមតាមដោយសន្តិវិធី។
លោក ណុប ដារ៉ា អភិបាលរងខេត្តកណ្ដាល កាលពីថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០២១ បានដឹកនាំក្រុមការងារ និងមន្ត្រីជំនាញ ចុះទៅដល់ទីតាំងផ្លូវដែលរងការខូចខាតនោះ ដោយបានយកយុទ្ធសាស្ត្រឈ្នះ-ឈ្នះ របស់សម្ដេចតេជោ មកអនុវត្តលើការដោះស្រាយបញ្ហានេះ។ ជាលទ្ធផល អាជ្ញាធរបានបង្គាប់ឲ្យម្ចាស់ក្រុមហ៊ុន HSK របស់លោក ហ៊ែល សុខា ត្រូវស្ថាបនាផ្លូវដែលរងការខូចខាតប្រវែងជាង ១ពាន់ម៉ែត្រឲ្យបានល្អរឹងមាំ និងស្ដារព្រែក-ប្រឡាយស្វាយរលំប្រវែង ២ពាន់ម៉ែត្រ ទទឹង ១០ម៉ែត្រ ជម្រៅ ៤ម៉ែត្រ ព្រមទាំងដាក់លូភ្លោះទទឹង ១.៥ម៉ែត្រ ប្រវែង ១០ម៉ែត្រ និងធ្វើមុខឈ្នាងសងខាងលូ ផងដែរ។
សូមជម្រាបថា ការសម្រេចខាងលើនេះ បន្ទាប់ពីប្រជាពលរដ្ឋនៅមូលដ្ឋានភូមិលេខ ១ក សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ បានលើកឡើងអំពីបញ្ហាក្រុមហ៊ុនរថយន្តដឹកខ្សាច់ HSK ប្រើប្រាស់រថយន្តដឹកខ្សាច់ លើសទម្ងន់ ធ្វើឲ្យផ្លូវប្រវែង ១ពាន់ម៉ែត្រខូចខាតស្ទើរទាំងស្រុង ដែលជាហេតុបង្កឲ្យពួកគាត់ពិបាកធ្វើដំណើរទៅមក និងលុបស្រះទឹក ដោយគ្មានប្រព័ន្ធបង្ហូរទឹក បង្កឲ្យជន់លិចផ្លូវក្នុងភូមិចំនួន ៤៕






-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


