Connect with us

ព័ត៌មានជាតិ

ក្រសួងឧស្សាហកម្ម ចុះកិច្ចព្រមព្រៀងលើគម្រោងអភិវឌ្ឍន៍ សេវាកម្មការិយាល័យកម្មសិទ្ធិបញ្ញា ជាមួយ (WIPO)

បានផុស

នៅ

ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍កម្ពុជា និងអង្គការកម្មសិទ្ធិបញ្ញាពិភពលោក បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការ លើគម្រោងអភិវឌ្ឍន៍សេវាកម្មការិយាល័យកម្មសិទ្ធិបញ្ញា (WIPO)។ ពិធីនេះ ធ្វើឡើងនៅល្ងាចថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ ២០២១ តាមរយ:កិច្ចប្រជុំ តាមប្រព័ន្ធអនឡាញ រវាងលោកបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និង លោក Daren Tang អគ្គនាយកអង្គការកម្មសិទ្ធិបញ្ញាពិភពលោក (WIPO)។

លោកទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ បានលើកឡើងអំពីការរីកចំរើនវិស័យកម្មសិទ្ធិបញ្ញាកម្ពុជា ជាពិសេសផ្នែកប្រកាស នីយបត្រតក្កកម្ម (Patent) ដើម្បី​ការពារតក្កកម្ម និងគំនូរឧស្សាហកម្ម (Industrial Design) ក្រោយពេលដែលកម្ពុជា បានចូលជាសមាជិកសិទ្ធិសញ្ញាសហប្រតិបត្តិការ ប្រកាសនីយបត្រតក្កកម្ម (PCT) កាលពីថ្ងៃទី ៨ ខែធ្នូ ឆ្នាំ ២០១៦ និងការចូលជាសមាជិកកិច្ចព្រមព្រៀងទីក្រុង ហេច (ឡាអេ ) សម្រាប់ការចុះបញ្ជីគំនូរឧស្សាហកម្មជាងន្តរជាតិ កាលពីថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ ២០១៧ មកដល់បច្ចុប្បន្ន។

លោកទេសរដ្ឋមន្រ្តី ក៏បានជម្រាបជូនផងដែរ អំពីលទ្ធផលនៃកិច្ចសហប្រតិបត្តិការ ជាមួយអង្គភាពកម្មសិទ្ធិបញ្ញាធំៗមួយចំនួនរួមមានដូចជា៖ អង្គភាពកម្មសិទ្ធិបញ្ញា សឹង្ហបុរី -ជប៉ុន -កូរ៉េ -អឺរ៉ុប -ចិន និង អង្គភាព ប្រកាសនីយបត្រ តក្កកម្ម ពាណិជ្ចកម្ម សហរដ្ឋអាមេរិក (USPTO)។

លោក Daren Tang អគ្គនាយកអង្គការកម្មសិទ្ធិបញ្ញាពិភពលោក បានជម្រាបជូនលទ្ធផល ដែលសម្រេចបានការប្រើប្រាស់កម្មសិទ្ធិបញ្ញា សម្រាប់ការអភិវឌ្ឍបច្ចេកវិទ្យា និងនវានុវត្តន៍ ព្រមទាំងអំពីការផ្តល់ជំនួយបច្ចេកទេសផ្នែកព័ត៌មានវិទ្យា ដល់អង្គភាពកម្មសិទ្ធបញ្ញា នៃប្រទេសជាសមាជិកចំនួន ៩០ប្រទេស។

ខ្លឹមសារ នៃពិធីចុះហត្ថលេខានេះផងដែរ គឺអង្គការ WIPO នឹងផ្តល់ជំនួយបច្ចេកទេសដល់ក្រសួង ក្នុងការលើកកំពស់ប្រព័ន្ធស្វ័យប្រវត្តិកម្មជំនាន់ទី ៣ ( Industrial Property Automation System Version 3 [IPAS-3]) ទៅជាជំនាន់ទី ៤ Version 4 ដែលហៅពេញថា IPAS-4សម្រាប់កែលម្អរប្រព័ន្ធព័ត៌មានវិទ្យា ដើម្បីឲ្យមាន ប្រសិទ្ធភាពបម្រើដល់ការបោះពុម្ពផ្សាយតាមអេឡិចត្រូនិច (e-Publication) -ការដាក់ពាក្យសុំតាមអេឡិចត្រូនិច (e-filing)-ការគ្រប់គ្រងសម្រាប់ប្រកាសនីយបត្រតក្កកម្ម និងគំនូរឧស្សាហកម្ម -បណ្តុះបណ្តាល មន្ត្រីអំពីការប្រើប្រាស់ប្រព័ន្ធ IPAS-4- ការផ្តល់ជំនួយបច្ចេកទេស ក្នុងការបង្កើតមជ្ឈមណ្ឌលគាំទ្របច្ចេកវិទ្យា និងនវានុវត្តន៍ (TISC) ដើម្បីជួយជំរុញសកម្ម ភាពស្រាវជ្រាវ និងអភិវឌ្ឍ ក្នុងដំណាក់កាល នៃការរីករាលដាលជំងឺកូវីដ -១៩៕

អត្ថបទ៖ ណារី

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ១៥ នាទី មុន

ផ្ទះបាយភូមិខ្មែរ ម៉ាកយីហោខ្មែរថ្មី តែមានឆន្ទៈយ៉ាងមោះមុត ក្នុងការចូលរួមអភិរក្ស និងអភិវឌ្ឍន៍ម្ហូបខ្មែរ កេរដំណែលជាតិ

សុខភាព២៤ នាទី មុន

កម្ពុជា លើកទឹកចិត្ត KOFIH កូរ៉េ ពង្រីកវិសាលភាពកាត់បន្ថយអត្រាមរណៈភាពទារក កុមារ

ព័ត៌មានអន្ដរជាតិ២៩ នាទី មុន

ចិន សម្រេចដកពន្ធស្រាពី អូស្ត្រាលី ដែលធ្លាប់រកាំរកូសកាល ៣ ឆ្នាំមុន

ព័ត៌មានជាតិ៤៦ នាទី មុន

មន្ត្រីជំនាញបារម្ភ កសិករប្រើប្រាស់ថង់ប្លាស្ទិក បង្កទៅជាសំរាមប៉ះពាល់ដល់ដីកសិកម្ម

សន្តិសុខសង្គម១ ម៉ោង មុន

អាជ្ញាធរស្រុកអូររាំងឪថា ចុះរៀបចំសណ្តាប់ធ្នាប់រហូត តែផ្លូវខាងក្រោយផ្សារ នៅតែចង្អៀតដដែល

Sokha Hotels

ព័ត៌មានពេញនិយម