ព័ត៌មានជាតិ
ក្រសួងសង្គមកិច្ច ប្តេជ្ញាលើកកម្ពស់សិទ្ធិស្ត្រី និងកុមារី មានពិការភាព
មន្ត្រីជាន់ខ្ពស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាបានមានប្រសាសន៍ថា ក្រសួងមានការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការធានាថាស្រ្តី និងកុមារី ពិសេសស្ត្រី និងកុមារីមានពិការភាពទាំងអស់ ឱ្យទទួលបានសិទ្ធិ ឱកាសស្មើភាព និងការការពារ ហើយជំរុញឱ្យសំឡេងរបស់ពួកគេដាក់ចូលទៅក្នុងដំណើរការធ្វើការសម្រេចចិត្ត។

ថ្លែងក្នុងវគ្គបណ្តុះបណ្តាលស្តីពី សមភាពយេនឌ័រ នៅព្រឹកថ្ងៃទី ២៣ ខែវិច្ឆិកានេះ លោក ឯម ច័ន្ទមករា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាអគ្គាលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ បានបន្តថា វគ្គបណ្តុះបណ្តាលនាពេលនេះបានឆ្លុះបញ្ចាំងពីការបន្តប្តេជ្ញាចិត្ត រួមគ្នារបស់ក្រសួង ស្ថាប័ន និងអង្គការដៃគូពាក់ព័ន្ធនឹងសមភាពយេនឌ័រ ក្រោយវិបត្តិ និងការស្តារឡើងវិញពីការរីករាលដាលនៃជំងឺកូវីដ-១៩។
លោកបានបន្តថា៖ “ពេញមួយដំណាក់កាលនៃការស្តារឡើងវិញក្រោយវិបត្តិកូវីដ-១៩ យើងត្រូវធានាថា វឌ្ឍនភាពដ៏លំបាកលើសមភាពយេនឌ័រក្នុងរយៈពេលប៉ុន្មានទសវត្សរ៍កន្លងមកនេះនឹងមិនត្រូវបានលុបចោលដោយផលប៉ះពាល់នៃជំងឺរាតត្បាតនោះទេ។ ដោយហេតុផលនេះ យើងនឹងបង្កើនកិច្ចខិតខំប្រឹងប្រែងរបស់យើងក្នុងការបង្រួមគម្លាតយេនឌ័រនៃវិស័យការងារសេដ្ឋកិច្ច អប់រំ សុខភាព ការអភិវឌ្ឍជំនាញ និងការទទួលបានការផ្តល់ហិរញ្ញវត្ថុ ព្រមទាំងសេវា។ល។”។
លោករដ្ឋលេខាធិការបានបន្តទៀតថា ក្នុងបរិបទខាងលើនេះ ក្រសួងសង្គមកិច្ច នៅតែប្តេជ្ញាចិត្តយ៉ាងពេញទំហឹងក្នុងការជួយឱ្យសម្រេចបាននូវគោលដៅ SDG ប្រកបដោយមហិច្ឆិតា រួមទាំងបញ្ហាសមភាពយេនឌ័រផងដែរ។ ដូចជាបញ្ហាសុខភាពបន្តពូជ ភាពជាអ្នកដឹកនាំរបស់ស្ត្រី និងការពង្រឹងភាពធន់របស់ស្ត្រីតាមរយៈការគាំពារសង្គម ក៏ត្រូវបានដាក់បញ្ចូលក្នុងផែនការសកម្មភាពដើម្បីប្រែក្លាយទៅជាការអនុវត្តដ៏មានប្រសិទ្ធភាព។

លោក ឯម ច័ន្ទមករា បានបន្ថែមថា ប៉ុន្មានឆ្នាំមកនេះ យើងបានត្រួសត្រាយផ្លូវថ្មី និងស្វែងរកការបើកឱកាសកាន់តែច្រើនសម្រាប់ស្ត្រី និងកុមារីដែលមានពិការភាពដើម្បីទទួលបានអត្ថប្រយោជន៍ពេញលេញពីផែនការយុទ្ធសាស្ត្រជាតិស្តីពី ពិការភាពរបស់យើង។ ដូចជាការបង្កើតឱកាសការងារដែលមានជំនាញសម្រាប់ស្ត្រី ការសម្របសម្រួលដល់សហគ្រិនស្រ្តីឱ្យទទួលបានហិរញ្ញវត្ថុ និងការបណ្តុះបណ្តាលដើម្បីពង្រីកអាជីវកម្មរបស់ពួកគេ។
លោកបានបញ្ជាក់ថា៖ “ថ្ងៃនេះ យើងនឹងបានស្ដាប់ឧទាហរណ៍បន្ថែមទៀតអំពីរបៀបដែ សមភាពយេនឌ័រ ត្រូវបានគិតគូរនិងដាក់បញ្ចូលទៅក្នុងការឆ្លើយតបក្រោយ វិបត្តិកូវីដ-១៩ ពិសេសការយល់ដឹងជាមូលដ្ឋានអំពី “សមភាពយេនឌ័រ” ដើម្បីយើងអាចកំណត់បាននូវការផ្តល់សេវាឆ្លើយតបប្រកបដោយគុណភាព ប្រសិទ្ធភាព និងសមភាពយេនឌ័រចំពោះស្រ្តីនិងក្មេងស្រីមានពិការភាព”។
លោកមានជំនឿយ៉ាងមុតមាំថា តាមរយៈការរៀបចំវគ្គបណ្តុះបណ្តាលនាពេលនេះ នឹងក្លាយជាបច្ច័យគំនិតដែលធ្វើឱ្យស្ត្រីនិងកុមារីដែលមានពិការភាពទទួលបានសិទ្ធិយ៉ាងពេលលេញហើយក្លាយជាការពិត ដើម្បីឈានទៅរកសមភាពយេនឌ័រ។
លោកស្រី អាន រ៉យខៀវ ប្រធានក្រុមការងារនៃកម្មវិធីសហប្រតិបត្តិការអូស្ត្រាលីកម្ពុជាដើម្បីផ្ដល់សេវាប្រកបដោយនិរន្តភាព និងសមធម៌ ជឿជាក់ថា វគ្គបណ្តុះបណ្តាលនេះនឹងជួយដល់អ្នកចូលរួមក្នុងការបង្កើនចំណេះដឹង និងជំនាញផ្នែក សមភាពយេនឌ័រ ហើយអ្នកចូលរួមនឹងកំណត់រកពីជំហ៊ាន និងសកម្មភាពជាក់ស្តែងក្នុងការលើកកម្ពស់ឱកាសស្មើភាព គ្នាសម្រាប់ស្ត្រី និងក្មេងស្រីមានពិការភាព ហើយនេះគឺជាឱកាសដ៏ពិសេសក្នុងការចែករំលែក និងរៀនពីគ្នាទៅវិញទៅមក និង ពីក្រុមអ្នកសម្របសម្រួលដែលមានបទពិសោធន៍៕
អត្ថបទ៖ សំអឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
សេដ្ឋកិច្ច១ ថ្ងៃ agoរដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកុលបុត្រកុលធីតា ៣២៨រូប ចូលរួមពិធីបួសនៅវត្តព្រះឥន្ទទេព ដើម្បីតបស្នងសងគុណ និងអបអរសាទរវិសាខបូជា
-
ព័ត៌មានជាតិ៩ ម៉ោង agoក្រសួងវប្បធម៌ ព្រមានចាត់វិធានការច្បាប់លើជនដែលនៅតែបន្តកែច្នៃ ប្រើគ្រឿងលម្អយកគំរូគ្រឿងឥស្សរិយយស«ព្រះរាជមហាកណ្ឋាភណ្ឌគ្រងរាជសម្បត្តិ»
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី


