ព័ត៌មានជាតិ
២ខែចុងឆ្នាំនេះកំណើនសេដ្ឋកិច្ចកម្ពុជានឹងកើនលើស ២,៤ភាគរយ
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានព្យាករណ៍ថា កំណើនសេដ្ឋកិច្ចកម្ពុជា នឹងកើនលើសការរំពឹងទុក នារយៈពេល ២ខែចុងឆ្នាំ ២០២១នេះ។ សម្តេចតេជោថ្លែងបែបនេះ នៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការស្ពានឆ្លងទន្លេមេគង្គ ស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ នៅព្រឹកថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ ២០២១។

សម្តេចមានប្រសាសន៍ដូច្នេះថា«ចរន្តសេដ្ឋកិច្ចនឹងមានកំណើនឡើងវិញ ស្ថានភាពបែបនេះ ខ្ញុំព្យាករណ៍ថា ស្ថានភាពសេដ្ឋកិច្ចចុងឆ្នាំនេះ នឹងអាចលើសការដែលយើងដាក់នៅក្នុងផែនការ ដែលថ្ងៃខានស្អែកនេះ នឹងត្រូវចាប់ផ្តើមឆ្លងនូវច្បាប់ថវិកា…យើងដាក់ថា កំណើនសេដ្ឋកិច្ចឆ្នាំ២០២១ មាន២,៤% ប៉ុន្តែមានអង្គការមួយមកវាយតម្លៃបានទៅដល់ ២,៨% ហើយខ្ញុំគិតថា បើសិនកំណើនសេដ្ឋកិច្ច២ខែចុងឆ្នាំនេះល្អ គឺកំណើនរបស់យើងអាចឈានឆ្ពោះទៅរកជុំវិញ ៣%។
លើសពីនេះទៀត សម្តេចបានមានប្រសាសន៍ថា ឆ្នាំ២០២២ខាងមុខ កម្ពុជា ដាក់កំណើនសេដ្ឋកិច្ចត្រឹម ៤,២% ប៉ុន្តែសម្តេចរំពឹងថា សេដ្ឋកិច្ចឆ្នាំក្រោយអាចហក់ឡើងលើស ៥%។
សម្តេចដាក់ក្តីរំពឹងខ្ពស់លើសេដ្ឋកិច្ចឆ្នាំក្រោយបែបនេះ ដោយសារមើលឃើញអំពីវិស័យកសិកម្មនៅដំណើរការទាំងអស់ ថែមទាំងលើសផែនការកំណត់ទៅទៀត។ ចំណែកការនាំចេញផ្នែកវិស័យកសិម្មមានទំហំធំជាងមុនឆ្ងាយ។ ជាមួយគ្នានេះ សម្តេចតេជោ ក៏កំពុងចរចាជាមួយនាយករដ្ឋមន្រ្តីចិន ពីការនាំចេញផលិតផលកសិកម្មកម្ពុជាទៅចិនដោយត្រង់ ដោយមិនឆ្លងកាត់ប្រទេសទី៣ទៀតទេ៕
អត្ថបទ៖ ទួន សុផល

-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម៦ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


