ព័ត៌មានជាតិ
ព្រះមហាក្សត្រ ៖ កម្ពុជានឹងជួយជ្រោមជ្រែង ដើម្បីឲ្យពិភពលោកមានសន្តិភាពគ្រប់ទីកន្លែង
ការលើកឡើងរបស់ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឡើងនៅក្នុងព្រះរាជសារថ្លែងអំណរគុណជូនចំពោះលោក António Gutteres អគ្គលេខាធិការអង្គការសហប្រជាជាតិ។
ព្រះរាជសាររបស់ព្រះមហាក្សត្រ ដែលកម្ពុជាថ្មីទើបទទួលបាននៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១នេះ គឺជាការឆ្លើយតប និងថ្លែងអំណរគុណចំពោះសារលិខិតចូលរួមអបអរសាទររបស់លោក António Gutteres អគ្គលេខាធិការអង្គការសហប្រជាជាតិ ក្នុងឱកាសទិវាបុណ្យឯករាជ្យជាតិរបស់កម្ពុជា ខួបលើកទី៦៨។
នៅក្នុងព្រះរាជសារ ព្រះអង្គបានលើកឡើងថា ព្រះរាជាណាចក្រកម្ពុជា នឹងបន្តចាត់វិធានការដើម្បីដោះស្រាយបញ្ហាអាកាសធាតុ និងខិតខំប្រឹងប្រែង ដើម្បីសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ក៏ដូចជាជួយពង្រឹងអង្គការសហប្រជាជាតិ និងកសាងពិភពលោកឱ្យកាន់តែល្អប្រសើរ និងសន្តិភាពសម្រាប់ទាំងអស់គ្នា៕
អត្ថបទ៖ កោះកែវ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»
-
ចរាចរណ៍២ ម៉ោង ago
បឋម៖ រថភ្លើងបុករថយន្ដក្រុងដឹកអ្នកដំណើររបួសច្រើននាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា
-
សេដ្ឋកិច្ច៥ ថ្ងៃ ago
មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ដីជាង ៤៣ ហិកតា នៅភូមិសាស្ត្រភ្នំ ១៥០០ ត្រៀមដាំស្ដារព្រៃឈើឡើងវិញ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
លម្អិតហេតុការណ៍រន្ធត់ កប៉ាល់ដឹកកុងតឺន័រ បុកបាក់ស្ពាននៅទីក្រុង Baltimore