ព័ត៌មានជាតិ
ព្រះមហាក្សត្រ អំពាវនាវឲ្យបញ្ឈប់ការកាប់អនុផលព្រៃឈើ និងការប្រមាញ់សត្វព្រៃគ្រប់រូបភាព
នៅក្នុងព្រះរាជពិធី (រុក្ខទិវា ៩ កក្កដា) នៅលើទឹកដីខេត្តបាត់ដំបង ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ទ្រង់បានមានព្រះរាជបន្ទូលថា ព្រៃឈើបានផ្តល់ប្រយោជន៍សំខាន់ណាស់ ដូចជាបានផ្តល់ជា ម្លប់ ជម្រក របស់មនុស្សនិងសត្វ បានផ្តល់ជាឈើសំណង អុស ធ្យូង និងបានបង្កើន នូវ ជីវជាតិដល់ដីកសិកម្ម និងបានជួយទប់កម្លាំងខ្យល់កន្ត្រាក់ រួមទាំងការបម្រែបម្រួលធាតុអាកាសបានល្អផង។

រាល់សារ:សំខាន់ដែលព្រះអង្គបានលើកព្រះបន្ទូលឡើងខាងលើនេះ ព្រះអង្គក៏បានមានព្រះបន្ទូលបន្តទៅកាន់ ព្រះសង្ឃ អាជ្ញាធរដែនដី វិស័យឯកជន និងបងប្អូនកូនក្មួយ ជាជនរួមជាតិនៅទូទាំងប្រទេស សូមព្រះមេត្តានិងមេត្តានាំគ្នាដាំ ដើមឈើគ្រប់ប្រភេទបន្តទៀត តាមដែលអាចធ្វើទៅបាន ដូចជានៅតាមទីវត្តអារាម តាមដងផ្លូវលំ ផ្លូវជាតិ ទីសាធារណ: ផ្សេងៗ រមណីយដ្ឋាន ឬតាមដងប្រឡាយ តាមភូមិដ្ឋាន ភ្លឺស្រែ ចម្ការ ឲ្យបានច្រើនឡើងវិញគឺជាការប្រសើរ។


ព្រះអង្គបានមានព្រះបន្ទូលបន្តថា បងប្អូនជនរួមជាតិក៏ចាំបាច់ត្រូវចូលរួមជួយទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើ ការកាប់រាន ដុត ឈូស ឆាយដីព្រៃ ការបរបាញ់ ឬការដាក់អន្ទាកសត្វព្រៃគ្រប់ប្រភេទដោយខុសច្បាប់ ហើយងាកមកចូលរួមថែរក្សាការពារព្រៃឈើ ការពារភ្លើងឆេះព្រៃ នៅតាមទីតំបន់ជនបទដែលបងប្អូនរស់នៅ។ ក្រៅពីនេះគម្បីរក្សាការពារឱ្យបាននូវធនធានព្រៃឈើទាំងនោះទុក សម្រាប់កូនចៅជំនាន់នេះ ក៏ដូចជាជំនាន់ក្រោយៗទៀតបន្តវេន។ ក្រៅពីនេះបងប្អូនក៏ត្រូវចូលរួមយកចិត្តទុកដាក់ធ្វើកសិកម្មទំនើបចម្រុះនៅតាមសហគមន៍បន្ថែមទៀតដែលជាសក្ដានុពលប្រកបដោយភាពវៃឆ្លាត។
សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក៏បានមានព្រះបន្ទូលបន្តអំពាវនាវដល់ប្រ ជារាស្ត្រទាំងអស់ ឲ្យនាំគ្នាជួយបន្តទប់ស្កាត់ និងបញ្ឈប់ រាល់ការកាប់បំផ្លាញផល អនុផលព្រៃឈើ រួមទាំងការប្រមាញ់សត្វ ព្រៃគ្រប់ប្រភេទ បើទោះបីតាមរូបភាពណាក៏ដោយ សម្រាប់ជាប្រយោជន៍ ដល់កូនចៅអ្នកជំនាន់ក្រោយរក្សាបន្តវេណក្នុងពេល បច្ចុប្បន្ននឹងទៅថ្ងៃអនាគត់ឲ្យកាន់តែសម្បូរបែប។ហើយការដាំដើមឈើឡើងវិញនេះគឺជាការវិនិយោគប៉ៃតងលើធម្មជាតិដែលផ្តល់ពហុប្រយោជន៍សម្រាប់មនុស្សជាតិយើងទាំងអស់គ្នានៅលើភពផែននេះ៕
អត្ថបទ៖ សៅ សារិទ្ធ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


