បងស្រី​បង្កើត​សម្ដេច​ក្រឡា ហោម ស ខេង ទទួលមរណភាព ក្នុង​ព្រះ​ជន្មាយុ​៧៤​ឆ្នាំ
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

បងស្រី​បង្កើត​សម្ដេច​ក្រឡា ហោម ស ខេង ទទួលមរណភាព ក្នុង​ព្រះ​ជន្មាយុ​៧៤​ឆ្នាំ

បានផុស

នៅ

បងស្រី​បង្កើត​របស់​សម្ដេច​ក្រឡា​ហោម ស ខេង ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ឈ្មោះ ស ស៊ន់ បានទទួល​មរណភាព​ហើយ កាលពី​ថ្ងៃទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០២១ វេលា​ម៉ោង ២១ និង​៤៥ នាទី ដោយ​រោគាពាធ ក្នុង​ព្រះ​ជន្មាយុ​៧៤​ឆ្នាំ នេះ​បើ​យោង​សារ​តាម​សារ​រំលែក​ទុក្ខ​របស់​លោក ស សុខា រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា នៅថ្ងៃនេះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ស សុខា បាន​សរសេរ​យ៉ាង​ដូច្នេះ​ថា “​ខ្ញុំ និង​ភរិយា ព្រមទាំង​ក្រុម​គ្រួសារ​មាន​សេចក្តី​តក់ស្លុត និង​សោកស្តាយ​ពន់ពេក ចំពោះ​ដំណឹង​មរណភាព​របស់​លោក​អ៊ំ ស ស៊ន់ ដែល​បាន​ទទួល​មរណភាព​កាលពី​ថ្ងៃ​ពុធ ៥ រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រី​ស័ក ពុទ្ធសករាជ​២៥៦២ ត្រូវ​នឹង​ថ្ងៃ​ទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០២១ វេលា​ម៉ោង​២១ និង​៤៥ នាទី ក្នុង​ជន្មាយុ​៧៤ ឆ្នាំ​ដោយ​រោគាពាធ​”​។

លោក ស សុខា បានបញ្ជាក់​ទៀត​ថា “​មរណភាព​របស់​លោក​អ៊ំ គឺជា​ការបាត់បង់​ដ៏​ធំធេង នូវ​អ៊ំ​ស្រី ម្ដាយ និង​ជីដូន ប្រកបដោយ​ព្រហ្ម​វិហារធម៌ ជា​ទីគោរព​ស្រឡាញ់​បំផុត របស់​រូប​យើង​ខ្ញុំ​ទាំងអស់​។ ក្នុងឱកាស​ដ៏​សោកសង្រេង​នេះ ខ្ញុំ និង​ភរិយា ព្រមទាំង​ក្រុម​គ្រួសារ សូម​ឧទ្ទិស​បួងសួង​ដល់​ដួង​វិញ្ញាណក្ខន្ធ លោក​អ៊ំ ស ស៊ន់ បាន​សោយសុខ​ទៅកាន់​សុគតិភព កុំបី​ឃ្លៀងឃ្លាត​ឡើយ​”៕

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ នាទី មុន

បងស្រី​បង្កើត​សម្ដេច​ក្រឡា ហោម ស ខេង ទទួលមរណភាព ក្នុង​ព្រះ​ជន្មាយុ​៧៤​ឆ្នាំ

ព័ត៌មានជាតិ៦ នាទី មុន

ប្រទេស​សមាជិក MRC ប្តេជ្ញា​ចិត្ត​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​តំបន់​ឲ្យ​បាន​កាន់តែ​រឹងមាំ​និង​គាំទ្រ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​អាង​ទន្លេមេគង្គ

បច្ចេកវិទ្យា២៤ នាទី មុន

និស្សិត​ឆ្នើម​៨ នាក់​ទទួលបាន​ការហាត់​ការ​ដែលមាន​ប្រាក់ឧបត្ថម្ភ​ជាមួយ​ក្រុមហ៊ុន Axiata ក្នុង​កម្មវិធី SmartEdu USDP រដូវ​កាល​ទី​៣

ព័ត៌មានជាតិ៤១ នាទី មុន

រដ្ឋបាលខេត្ត​រតនគិរី គ្រោង​នឹង​បំពាក់​ភ្លើង​បំភ្លឺ​ផ្លូវ​សាធារណៈ ដោយ​ប្រព័ន្ធ​បច្ចេកវិទ្យា​ឆ្លាត​វ៉ៃ នៅក្នុង​ភូមិសាស្ត្រ​ខេត្ត​

ព័ត៌មានជាតិ៥៣ នាទី មុន

អភិបាល​រាជធានី ជំរុញ​ឲ្យ​អាជ្ញាធរ​ចាត់វិធានការ​ឲ្យ​បាន​ម៉ឺងម៉ាត់​លើ​ការរៀបចំ​សណ្ដាប់ធ្នាប់​តាម​ដង​ទន្លេ​និង​នៅតាម​ដងផ្លូវ​សាធារណៈ

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services