Connect with us

ព័ត៌មានជាតិ

ព្រឹកនេះ លោកនាយឧត្តមសេនីយ៍ សៅ សុខា ដឹកនាំកម្លាំងចុះទៅទប់ស្កាត់ និងបង្ក្រាបបទល្មើស ការកាប់ទន្ទ្រានព្រៃលិចទឹក នៅតំបន់បឹងទន្លេសាប

បានផុស

នៅ

នៅព្រឹកថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ ២០២១នេះ លោកនាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានដឹកនាំកម្លាំង​ដោយផ្ទាល់ ចុះទៅធ្វើការទប់ស្កាត់ និងស្រាវជ្រាវបង្ក្រាបអំពើល្មើស ការកាប់ទន្ទ្រានព្រៃលិចទឹក នៅតំបន់បឹងទន្លេសាប។ នេះ​បើតាមការឲ្យដឹងពីលោកឧត្ដមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅព្រឹកថ្ងៃច័ន្ទនេះ។

ជាមួយគ្នានេះ លោកនាយឧត្តមសេនីយ៍ ហ៊ូ សាគុណ អគ្គស្នងការរង នគរបាលជាតិ និងជាអនុប្រធានគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ក៏បានអញ្ជើញចូលរួមផងដែរ។

លោកនាយឧត្តមសេនីយ៍ សៅ សុខា បានដឹកនាំកម្លាំងដោយផ្ទាល់ដូចនេះ បន្ទាប់ពីសម្ដេចតេជោ ហ៊ុន សែន នាយក​​រដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ ២០២១ បានដាក់បទបញ្ជាឲ្យប្រើប្រាស់កម្លាំងថ្មើរជើង ទាំងជើងទឹក និងឧទ្ធម្ភាគចក្រ ត្រូវចុះទៅត្រួតពិនិត្យ និងបង្ក្រាបជាបន្ទាន់ នូវបទល្មើសការកាប់បំផ្លាញព្រៃលិចទឹក នៅជុំវិញបឹងទន្លេសាប ជាពិសេសនៅក្នុងខេត្តកំពង់ឆ្នាំង៕  

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម