ព័ត៌មានជាតិ
ចូលរួមគាំទ្រ !ឈុតតំណាងជាតិMiss Grand កម្ពុជានឹងបង្ហាញខ្លួនផ្លូវការលើឆាកអន្តរជាតិនាយប់នេះ
ភ្នំពេញ ៖ គិតមកដល់ពេលនេះMiss Grand Ca mbodia2021កញ្ញា ប៉ូគឹមថេង សុតធីតា បានធ្វើដំណើរចាកចេញពីប្រទេសកម្ពុជាដើម្បីចូលរួមប្រកួតកម្មវិធីMiss Grand International 2021 នៅឯភូកេតប្រទេសថៃមានរយៈពេល១៤ថ្ងៃហើយ។

ក្នុងដំណើរនេះគេជឿជាក់យ៉ាងថាMiss Grand Cambodia2021កញ្ញា ប៉ូគឹមថេង សុតធីតានឹងបង្ហាញនូវអ្វីដែលជាភាពអស្ចារ្យរបស់ស្ត្រីខ្មែរនៅលើឆាកអន្តរជាតិ។ ដោយឡែកនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ស្ថាប័ន Miss Grand Cambodia ក៏បានបញ្ជាក់ថា ជួបគ្នាម៉ោង៧យប់នេះវគ្គប្រកួតប្រជែងឈុតតំណាងជាតិដែលមានការផ្សាយតា មរយៈYoutubeផ្លូវការរបស់ Miss Grand Inte rnationalគឺGrand Tv។

ជាមួយគ្នានេះ ក៏មានមហាជននិងអ្នកគាំទ្រនៅកម្ពុជាជាច្រើនកំពុងនាំគ្នារង់ចាំមើលការបង្ហាញឈុតតំណាងជាតិដ៏អស្ចារ្យរបស់កម្ពុជាដែលមានឈ្មោះ «ក្សត្រីក្រុងកម្ពុជានៃវប្បធម៌អរិយធម៌»នៅលើឆាក អន្តរជាតិពីសំណាក់កញ្ញា ប៉ូគឹមថេង សុតធីតា ផងដែរ។

សូមបញ្ជាក់ដែរថា ចំពោះវគ្គប្រឡងផ្តាច់ព្រ័ត្រកម្មវិធីMiss Grand International2021នៅឯភូកេតប្រទេសថៃនឹងប្រព្រឹត្តិទៅនៅរាត្រីថ្ងៃទី០៤ ខែ ធ្នូឆ្នាំ២០២១ខាងមុខនេះ។ ខណៈដែលពេលនេះម ហាជនជាច្រើនបានផ្ញើសារគាំទ្រនិងលើកទឹកចិត្តក ញ្ញា ប៉ូគឹមថេង សុតធីតា គ្រប់គ្នា៕
ដោយ ៖ ចាន់រ៉ា



-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


