Connect with us

ព័ត៌មានជាតិ

តើ​មេរោគ​កូវីដ១៩ ឆ្លង​តាម​ក្រដាស​ប្រាក់​ដែរ​ ឬ ទេ??

បានផុស

នៅ

ភ្នំពេញ ៖ លោក​ជំទាវ​វេជ្ជបណ្ឌិត​ ឱ វណ្ណឌីន រដ្ឋលេខាធិការ និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួងសុខាភិបាល បាន​បកស្រាយ​ទាក់ទង​ទៅនឹង​ថា តើ​មេរោគកូវីដ១៩ អាច​ឆ្លង​តាម​ក្រដាស​ប្រាក់ ដែរ ឬ ទេ?

លោកជំទាវ​បាន​ពន្យល់​ថា ប្រសិន​បើ​បុគ្គល​ដែល​មាន​វីរុស​កូ​វីដ​-១៩ យកដៃ​គាត់​ជូត​ទឹករំអិល​ផ្លូវ​ដ​ង្ហើម ដូចជា សំបោរ ឬ ស្លេស​ទឹកមាត់ ឬ យកដៃ​ខ្ទប់មាត់​ពេល​ក្អក​កណ្ដាស់ ហើយ​មិនបាន​លាងដៃ​នឹង​សាប៊ូ ឬ អាល់កុល ឬ ទឹក​ជែ​ល​សម្រាប់​លាងដៃ ភ្លាមៗ​ទេ​នោះ រួច​យកដៃ​នោះ​មក​កាន់​ក្រដាសប្រាក់ គឺ​វីរុស​កូ​វីដ​-១៩ នឹង​តោង​លើ​ក្រដាស់​ប្រាក់ ហើយ​ក្រដាសប្រាក់​នោះ បាន​ហុច​បន្តទៅ​បុគ្គល​ម្នាក់ទៀត នៅ​ពេល​ដែល​បុគ្គល​នោះ​ចាប់​កាន់​ក្រដាសប្រាក់ វីរុស​កូ​វីដ​-១៩ នឹង​តោង​មក​ដៃ​បុគ្គល​នោះ ហើយ​បុគ្គល​នោះ យកដៃ​ដែល​កាន់​ក្រដាសប្រាក់​មាន​វីរុស​នេះ មក​ប៉ះ​ច្រមុះ មាត់ ភ្នែក ជា​ដើម ដែល​ធ្វើឲ្យ​មានការ​ចម្លង​បាន​លឿន​ជាទីបំផុត។

បន្ទាប់មក ក៏​មាន​ការ​ចម្លង​បន្តៗ​គ្នា ប្រសិន​បើ​មិនបាន លាងដៃ ពាក់​ម៉ាស់ និង​មាន​គម្លាត​សុវត្ថិភាព​បុគ្គល​ពីមួយ​ម៉ែត្រ​កន្លះ​ឡើង​ទៅ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
បច្ចេកវិទ្យា៣ ម៉ោង មុន

ជោគជ័យលើសពីការរំពឹងទុក! OPPO Reno14 Series 5G First Sale Event មានមនុស្សចូលរួមច្រើនធ្វើឲ្យកក្រើកពេញផ្សារ AEON MALL តែម្តង

ព័ត៌មានជាតិ៥ ម៉ោង មុន

អភិបាលខេត្តក្រចេះ ៖ ការចូលរួមបរិច្ចាគធនធានពីពលរដ្ឋគ្រប់ទិសទី ជាថាមពលផ្តល់កម្លាំងចិត្តកងទ័ព

សេដ្ឋកិច្ច៦ ម៉ោង មុន

រដ្ឋមន្ត្រីកសិកម្ម ណែនាំឱ្យកសិករភ្នំគូលែន សិក្សាលទ្ធភាពចិញ្ចឹមមាន់ស្រែ និងជ្រូក ដែលកំពុងមានតម្រូវការ

ព័ត៌មានជាតិ៧ ម៉ោង មុន

អភិបាលខេត្តប៉ៃលិន អំពាវនាវដល់ព្រះសង្ឃ និងមន្ត្រីរាជការចូលរួមថែរក្សា និងលើកកម្ពស់វប្បធម៌ក៏ដូចជាវិស័យព្រះពុទ្ធសាសនា ដែលជាដួងព្រលឹងជាតិ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ជនកំសាកថៃ អួតខ្លួនថា វាយទាហានកម្ពុជាដើម្បីការពារទឹកដី, ចុះរត់ធ្វើអីបើក្នុងដីខ្លួនមែន?

Sokha Hotels

ព័ត៌មានពេញនិយម