ព័ត៌មានជាតិ
ចុះត្រជាក់ជាង ២០ អង្សាសេ ប្រជាពលរដ្ឋក្រុងបាត់ដំបង នាំគ្នាសម្រុកទិញខោអាវក្រាស់ៗពាក់
ខេត្តបាត់ដំបង÷ អាកាសធាតុចាប់ផ្តើមចុះត្រជាក់ តាំងពីព្រឹករហូតដល់ល្ងាចនាថ្ងៃទី៦ខែធ្នូឆ្នាំ២០២០ តាមបណ្តាផ្សារធំៗមួយចំនួនក្នុងខេត្តបាត់ដំបង ប្រជាពលរដ្ឋជាច្រើននាំគ្នាទិញខោអាវរងារត្រៀមបង្ការទប់ស្កាត់និងភាពត្រជាក់នេះ។
ប្រជាពលរដ្ឋប្រុសស្រីជាច្រើនរស់នៅក្នុងក្រុងបាត់ដំបងបានលើកឡើងប្រហាក់ប្រហែលគ្នាថា អាកាសធាតុចាប់ផ្តើមប្រែប្រួលចុះត្រជាក់លាយឡំជាមួយខ្យល់ហួតហែង ធ្វើឲ្យពួកគេប្រញាប់ប្រញាល់ស្វែងរកទិញសម្លៀកបំពាក់ទប់ស្កាត់មានដូចជា៖ មួកអំបោះ,ស្រោមដៃ,ស្រោមជើងនិងខោអាវរងារក្រាស់ៗ ដើម្បីទប់ទល់នឹងអាកាសធាតុធ្លាក់ត្រជាក់នេះពិសេសត្រៀមបង្ការសម្រាប់ឳពុកម្តាយជីដូនជីតាដែលមានអាយុច្រើន ដែលពួកគាត់ចាញ់ភាពត្រជាក់ព្រមទាំងកូននិងចៅតូចៗជាដើម។


ក្នុងចំណោមអ្នកចូលទិញអ្នកស្រី.ចិន្តា មានទីលំនៅក្នុងក្រុងបាត់ដំបងបានឲ្យដឹងថា អាកាសធាតុចាប់ផ្តើមប្រែប្រួលត្រជាក់តាមរដូវកាលជាបន្តបន្ទាប់មួយរយ:ពេលចុងក្រោយមកនេះ មានភាពបានត្រជាក់គួរសមពិសេសពេលព្រឹកព្រលឹមនិងពេលយប់។ ដើម្បីទប់ទល់នឹងភាពត្រជាក់ លោកស្រីបានមកកាន់ផ្សារបឹងឈូកក្នុងក្រុងបាត់ដំបងដើម្បីរកទិញខោឬអាវរងារព្រោះឆ្នាំនេះអាកាសធាតុត្រជាក់ខ្លាំងជាងឆ្នាំកន្លងទៅនិងអូសបន្លាយពេលយូរទៀត។
កាលើកឡើងរបស់ពលរដ្ឋក៏ប្រហាក់ប្រហែលនិងលោកឡុង.ផល្គុណ ប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្តបាត់ដំបងផងដែរ។ លោកបានបញ្ជាក់អោយដឹងនៅព្រឹកថ្ងៃទី៦ខែធ្នូឆ្នាំ២០២០នេះ នៅតំបន់ទីប្រជុំជននានាអាកាសធាតុត្រជាក់មានសីតុណ្ហភាព២០អង្សាសេនិងនៅតំបន់ព្រៃជួរភ្នំដូចជាស្រុកសំឡូតជាដើម អាកាសធាតុចន្លោះពី១៨ដល់១៩អង្សាសេ ហើយអាកាសធាតុបែបនេះនឹងបន្តអូសបន្លាយរយ:ពេលយូរជាងឆ្នាំកន្លងទៅ៕
អត្ថបទ៖ សៅ សារិទ្ធ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


