Connect with us

ព័ត៌មានជាតិ

មន្ទីរពេទ្យ​ធំ​ពីរ កំពុង​ព្យាបាល​អ្នក​ឆ្លង​កូវីដ​ច្រើន​ជាង​គេ

បានផុស

នៅ

ក្រៅ​ពី​មន្ទីរពេទ្យ​តាម​ខេត្ត​មួយ​ចំនួន នៅ​រាជធានី​ភ្នំពេញ មាន​មន្ទីរពេទ្យ​រដ្ឋ​ធំ​ពីរ​កំពុង​ព្យាបាល​អ្នក​ឆ្លង​កូវីដ​មក​ពី​​ទូទាំង​ប្រទេស។

មន្ទីរពេទ្យ​មិត្តភាខ្មែរ​សូវៀត
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មន្ទីរពេទ្យ​ធំ​ទាំង​ពីរ​ដែល​កំពុង​ទទួលបន្ទុកព្យាបាល​អ្នក​ឆ្លង​កូវីដ​ច្រើន​ជាង​គេ ទីមួយ​គឺ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូវៀត និងមួយ​ទៀតគឺ​មណ្ឌល​សុខភាព​ចាក់អង្រែ។

មណ្ឌលសុខភាពចាក់អង្រែ

បច្ចុប្បន្ន​អ្នក​ជំងឺ​កូវីដដែល​​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខ្មែរ​សូវៀត​មាន​ចំនួន ៣៣ នាក់ (ស្រី ១៥ នាក់ និង​បុរស ១៨ នាក់)។ ចំណែក​នៅ​មណ្ឌល​សុខភាព​ចាក់​អង្រែ​ អ្នក​កំពុង​សម្រាក​ព្យាបាល​មាន​ចំនួន ០៩ នាក់ (ស្រ្តី ០៤ នាក់ និង​បុរស ០៥ នាក់)។

គិត​មកដល់ថ្ងៃ ០៧ ធ្នូ ២០២០ នេះ កម្ពុជា​មាន​អ្នក​ឆ្លង​កូវីដ​សរុប ៣៤៨ នាក់ (ស្រ្តី ៨១ នាក់ និង​បុរស ២៦៧ នាក់)។ចំនួន​អ្នក​ព្យាបាល​ជា​សះស្បើយ​មាន​ចំនួន ៣០៦ នាក់ (ស្មើ​ ៨៧.៩៣% ធៀប​អ្នកមាន​វិរុស​កូវីដ ១៩ ទាំងអស់) នៅក្នុង​ចំនួន​នេះ​មាន​ស្រ្តី ៦២ នាក់ និង​បុរស ២៤៤ នាក់)៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម