ព័ត៌មានជាតិ
ច្បាប់ សាសនា នឹងក្លាយជាអំណាចរួម ធានាការប្រព្រឹត្តគ្រប់ជំនឿ មានសុខដុមនីយកម្ម
លោក សេង សុមុនី រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងធម្មការ និងសាសនា មានប្រសាសន៍ថា ការបង្កើតច្បាប់ស្តីពីការគ្រប់គ្រងសាសនានៅ កម្ពុជា ធ្វើឡើងក្នុងគោលបំណង ធានាដល់ការអនុវត្តការងារលើកិច្ចការសាសនានៅ កម្ពុជាឱ្យមានប្រសិទ្ធភាព និងមានសុខដុមនីយកម្ម ព្រមទាំងដើម្បីលើកតម្លៃសាសនាទាំងអស់នៅ កម្ពុជា។ ច្បាប់នេះ នឹងក្លាយជាអំណាចរួម ជាអំណាចរដ្ឋបាល ដើម្បីធានាដល់ការប្រព្រឹត្តទៅ នៃជំនឿសាសនារបស់ប្រជាពលរដ្ឋកម្ពុជា បើទោះបីជាសាសនានីមួយៗ មានបទបញ្ញត្តិ ឬ ធម៌វិន័យរៀងៗខ្លួន សម្រាប់អនុវត្តផ្ទាល់ហើយក្ដី។

លោក សេង សុមុនី មានប្រសាសន៍ប្រាប់ “កម្ពុជាថ្មី” នៅ រសៀលថ្ងៃទី ៨ ខែធ្នូ នេះថា លោក ឈិត សុខុន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានដឹកនាំកិច្ចប្រជុំពិភាក្សា និងប្រមូលធាតុចូល សេចក្តីព្រាងច្បាប់ស្តីពី សាសនាក្នុងព្រះរាជាណាចក្រកម្ពុជា ដោយមានការចូលរួមពិភក្សា ពីគ្រប់សាសនានៅ កម្ពុជា ទាំងព្រះពុទ្ធសាសនា គ្រឹស្ដសាសនា ឥស្លាមសាសនា និងសាសនាមួយចំនួនទៀត ដើម្បីផ្ដល់គំនិត និងយោបល់ ធ្វើយ៉ាងណាឱ្យសាសនាទាំងអស់ អាចរួមរស់ និងអនុវត្តតាមគោលការណ៍សាសនានីមួយៗដោយសន្តិភាព នៅ លើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។

អ្នកនាំពាក្យក្រសួងធម្មការ និងសាសនា ខាងលើបានបញ្ជាក់ថា តាមរយៈការប្រមូលធាតុចូល និងពិភាក្សាក្នុងការចងក្រងសេចក្ដីព្រាងច្បាប់ សាសនា កន្លងមកនេះ គឺមានភាពផុសផុលគ្រប់មាត្រា ដោយមិនមានការប្រទាំងប្រទើសគ្នានោះទេ ហើយក្នុងនោះក៏បានគិតគូរដល់ សាសនា របស់ជនជាតិដើមភាគតិចនៅ កម្ពុជាផងដែរ។ លោកមានសេចក្ដីរំពឹងថា ច្បាប់នេះនឹងចេញជាផ្លូវការនាពេលដ៏ខ្លីខាងមុខនេះ។

គួររំលឹកថា កាលពីថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ ២០២០ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានរិះគន់ចំពោះព្រះសង្ឃពុទ្ធសានាមួយចំនួននៅកម្ពុជា ដែលទេសនាបែបកម្លែង ដែលអាចធ្វើឱ្យប៉ះពាល់ដល់តម្លៃព្រះពុទ្ធសាសនា និងជំនឿរបស់ប្រជាពលរដ្ឋខ្មែរ ខណៈដែលបុគ្គលសង្ឃមួយចំនួននាពេលកន្លងមក ក៏ត្រូវបានគេរិះគន់ថា បានប្រព្រឹត្តខុសធម៌វិន័យព្រះពុទ្ធសាសនា។

យោងតាមរដ្ឋធម្មនុញ្ញកម្ពុជាមាត្រា ៤៣ បានចែងថា ព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ។ ប៉ុន្តែ ប្រជាពលរដ្ឋខ្មែរទាំងពីរភេទ មានសិទ្ធិសេរីភាពពេញទីខាងជំនឿសាសនា។ សេរីភាពខាងជំនឿ និងការប្រតិបត្តិខាងផ្លូវសាសនា ត្រូវបានរដ្ឋធានាក្នុងលក្ខខ័ណដែលមិនប៉ះពាល់ដល់ជំនឿ ឬសាសនាដទៃទៀត ដល់សណ្តាប់ធ្នាប់ និងដល់សន្តិសុខសាធារណៈ។

គួរបញ្ជាក់ថា បច្ចុប្បន្ននេះ ប្រជាពលរដ្ឋកម្ពុជា ៩៥% ជាអ្នកគោរពប្រតិបត្តិព្រះពុទ្ធសាសនា ៣%ជាអ្នកប្រតិបត្តិឥស្លាមសាសនា ១% ជាអ្នកប្រតិបត្តិគ្រឹស្តសាសនា និង១%ទៀត គឺជាអ្នកគោរព និងប្រតិបត្តិលើសាសនានិងជំនឿផ្សេងៗ៕
អត្ថបទ៖ ច័ន្ទ វីរៈ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
សន្តិសុខសង្គម២ ថ្ងៃ agoនគរបាលព្រហ្មទណ្ឌ សហការជាមួយនគរបាលខេត្តព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យ២នាក់ ករណីឃាតកម្ម នៅវៀតណាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ចរាចរណ៍៦ ថ្ងៃ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
កីឡា៤ ថ្ងៃ agoBreaking News! Cristian នឹងចាកចេញពី ព្រះខ័នរាជស្វាយរៀង ចុងរដូវកាលនេះ


