ព័ត៌មានជាតិ
អ្នកនាំពាក្យ៖ ការរៀបចំក្រុមជំនុំព្រះត្រៃបិដកឡើងវិញ គឺគ្មានចេតនាបំបាត់ស្នាព្រះហស្ថជំនាន់ដើមនោះទេ
អ្នកនាំពាក្យក្រសួងធម្មការនិងសាសនា នៅថ្ងៃទី១៤ ខែមីនា នេះ គូសបញ្ជាក់តាមរយៈសេចក្ដីប្រកាសព័ត៌មានថា ការបង្កើតឡើងវិញ វិញនូវ ក្រុមជំនុំព្រះត្រៃបិដក គឺមិនមានចេតនាលុបបំបាត់ស្នាព្រះហស្ថរបស់ ក្រុមជំនុំព្រះត្រៃបិដក ជំនាន់ដើមឡើយ ការបង្កើតក្រុមជំនុំព្រះត្រៃបិដកឡើងវិញ គឺក្នុងគោលបំណងដើម្បីបន្តថែរក្សានូវគុណតម្លៃព្រះត្រៃបិដកខ្មែរ និងសមិទ្ធិផលចាស់។

អ្នកនាំពាក្យ ចេញមកគូសបញ្ជាក់បែបនេះ បន្ទាប់ពីកាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥ ភិក្ខុផលធរោ ផុន ភក្តី បានប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក (FACEBOOK) របស់ព្រះអង្គឈ្មោះ ព្រះគ្រូធម្មាចារ្យ ផលធរោ ផុន ភក្តី បង្ហាញក្ដីព្រួយបារម្ភក្រោយ រដ្ឋាភិបាលបង្កើតក្រុមជំនុំព្រះត្រៃបិដកឡើង។
អ្នកនាំពាក្យក្រសួងធម្មការនិងសាសនា សរសេរក្នុងសេចក្ដីប្រកាសព័ត៌មាន តបការព្រួយបារម្ភដូច្នេះ៖«សូមប្រគេននិងជម្រាបជូនដល់ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ និងសាធារណជន ជ្រាបថា ការរៀបចំឡើងវិញនូវ ក្រុមជំនុំព្រះត្រៃបិដក គឺមិនមានចេតនាលុបបំបាត់ គុណូបការៈនិងស្នាព្រះហស្ថឬស្នាដៃរបស់ ក្រុមជំនុំព្រះត្រៃបិដក ជំនាន់ដើមនោះទេ ផ្ទុយទៅវិញការរៀបចំ ក្រុមជំនុំព្រះត្រៃបិដក ឡើងវិញ គឺក្នុងគោលបំណងដើម្បីបន្តថែរក្សានូវគុណតម្លៃព្រះត្រៃបិដកខ្មែរ និងសមិទ្ធផល របស់ក្រុមជំនុំព្រះត្រៃបិដក ជំនាន់ដើម ព្រមទាំងបន្តឆន្ទៈក្នុងការពង្រឹងនិងផ្សព្វផ្សាយព្រះពុទ្ធវចនៈរបស់ ព្រះសម្មាសម្ពុទ្ធ ដែលមានសម្តែងទុកនៅក្នុងគម្ពីរព្រះត្រៃបិដក»។
អ្នកនាំពាក្យ អះអាងថា តាមរយៈការបង្កើតក្រុមជំនុំព្រះត្រៃបិតក គឺនាំជាគុណតម្លៃដូចជា កំណត់យកថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥ ដើម្បីរៀបចំពិធីបុណ្យខួបទី ៥៦ឆ្នាំ នៃការបកប្រែគម្ពីរព្រះត្រៃបិដកខ្មែរ និងរំលឹកគុណក្រុមជំនុំព្រះត្រៃបិដក អមដោយការសូន្យគម្ពីរព្រះត្រៃបិដកខ្មែរ ៣ឬ៥ថ្ងៃ ហើយជារៀងរាល់៥ឆ្នាំម្តង ត្រូវរៀបចំពិធីសូន្យគម្ពីរព្រះត្រៃបិដក ដោយមានការសហការជាមួយ គណៈសង្ឃនាយកទាំងពីរគណៈ។
គួរជ្រាបបន្តិចថា កាលពីដើមឡើយ ក្រុមជំនុំព្រះត្រៃបិដក ត្រូវបានបង្កើតឡើងជាផ្លូវការដោយព្រះរាជប្រកាសលេខ១០៦ ចុះថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩២៩ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការបកប្រែ និងបោះពុម្ពព្រះត្រៃបិដក៕

-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១២ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៣ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១៩ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ


