ព័ត៌មានជាតិ
មិនទាន់ចប់ទេ! ក្រសួងមហាផ្ទៃនឹងពិនិត្យពីភាពត្រឹមត្រូវនៃច្បាប់របស់សមាគមទេវ សក្ខី ភគវន្ត បន្ត
ក្រសួងធម្មការបានសម្រេចបញ្ជូនសំណុំរឿងសមាគមទេវ សក្ខី ភគវន្ត ទៅឱ្យក្រសួងមហាផ្ទៃពិនិត្យពីភាពត្រឹមត្រូវតាមផ្លូវច្បាប់នៃសមាគមនេះ ដោយបញ្ជាក់ថាការប្រជុំដោះស្រាយ និងទទួលយកការសុំទោសពីប្រធានសមាគមនេះជាដំណាក់កាលបឋមប៉ុណ្ណោះ។

ក្រសួងធម្មការបានឱ្យដឹងថាក្នុងកិច្ចប្រជុំពេញមួយរសៀលថ្ងៃទី២៩ ខែមករា បុគ្គលឈ្មោះ ថង ប៊ុនថេង ដែលហៅខ្លួនឯងថា សក្ខី ភគវន្ត បានទទួលស្គាល់នូវកំហុសឆ្គង និងយល់ព្រមពោលពាក្យសុំទោសនូវជាសាធារណៈ ចំពោះចំណុចដែលខ្លួនបានលើកឡើងដែលធ្វើឱ្យប៉ះពាល់ដល់ព្រះសង្ឃ ព្រះត្រៃបិដក និងព្រះពុទ្ធសាសនា យល់ព្រមផ្លាស់ប្តូរឥរិយាបថក្នុងពេលពន្យល់ធម៌ និង ឈប់ប្រើប្រាស់ក្រណាត់សំពត់ពានា។

ក្នុងវីដេអូដែលបានបង្ហោះលើហ្វេសបុកផេកក្រសួងធម្មការលោក ថង ប៊ុនថេង បានថ្លែងថា៖ «ខ្ញុំព្រះករុណាសូមតាំងចិត្ត នឹងមិនពោលឬធ្វើអ្វីដែលធ្វើឱ្យប៉ះពាល់ដល់តម្លៃព្រះពុទ្ធសាសនារបស់រដ្ឋ ច្បាប់រដ្ឋ និងសង្គមជាតិចាប់ពីពេលនេះតទៅ»។
ទោះជាយ៉ាងណាយោងតាមស្មារតីនៃអង្គប្រជុំក្រសួងមហាផ្ទៃនឹងពិនិត្យមើលនូវនីតិវិធីតាមផ្លូវច្បាប់ ចំពោះសកម្មភាពប្រតិបត្តិរបស់សមាគមរបស់លោក ថង ប៊ុនថេង នេះផងដែរ។
កម្ពុជាថ្មីមិនទាន់អាចទាក់ទងអ្នកនាំពាក្យរងក្រសួងមហាផ្ទៃលោក ទូច សុខៈ ដើម្បីបញ្ជាក់បន្ថែមបាននៅឡើយទេមកដល់ថ្ងៃនេះ។
ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍ និងសន្តិភាពលោក យង់ គឹមអេង យល់ថាបើគ្រាន់តែ ប៊ុនថេង ធ្វើខ្លួនជាផ្សព្វផ្សាយសាសនាគឺមិនមែនជាកំហុសទេ តែភាពខុសឆ្គងនោះគឺការតាំងខ្លួនជាព្រះប្រៀនប្រដៅហើយវាយប្រហារលើសាសនាតែម្ដង។

លោកថា៖ «យើងដឹងហើយថាព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ យើងត្រូវគោរពប្រតិបត្តិសាសនាឱ្យបានគង់វង្ស ត្រូវគោរពប្រតិបត្តិតាមរបៀបម្នាក់ៗទៅតែសូមកុំធ្វើឱ្យអាប់ឱនដល់សាសនា»។
រឿងរ៉ាវដែលនាំឱ្យមានការប្រជុំ និងសុំទោសពីលោក ថង ប៊ុនថេង នេះគឺបន្ទាប់ពីលោក ប៊ុនថេង បានថ្លែងក្នុងវីដេអូមួយដែលបង្ហោះនៅថ្ងៃទី២៣ ខែមករា កន្លងទៅបានលើកឡើងថាព្រះសង្ឃបួសជាបន្ទុកដល់ពលរដ្ឋ និងការលើកឡើងពីកន្លងដែលថាព្រះត្រៃបិដកមិនគ្រប់ទឹក ដែលនាំឱ្យមានប្រតិកម្មពីមហាជន និងព្រះសង្ឃលើការលើកឡើងនេះ ដោយបានទាមទារឱ្យក្រសួងធម្មការកោះហៅបុគ្គលនេះឱ្យមកទទួលខុសត្រូវមុខច្បាប់ផងដែរ៕
អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


