ព័ត៌មានជាតិ
ក្មេងស្រីជួបគ្រោះថ្នាក់ចរាចរណ៍នៅឃុំភ្នំតូចស្រុកមង្គលបូរី រហូតមកដល់ពេលនេះបានស្លាប់ហើយ
ក្មេងស្រីម្នាក់ដែលជួបគ្រោះថ្នាក់ចរាចរណ៍វៀង ម៉ូតូបុកម៉ូតូនៅឃុំភ្នំតូចស្រុកមង្គលបូរី ខេត្តបន្ទាយ មានជ័យ កាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២០ បានស្លាប់ហើយនៅយប់ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២០ នៅមន្ទីរពេទ្យកាល់ម៉ែត្រ រាជធានីភ្នំពេញ។

លោកវរសេនីយ៍ ស៊ិន ណរ៉ាក់ អធិការនគរបាលស្រុកមង្គលបូរី បានអោយដឹងថា កាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២០ នៅចន្លោះបង្គោលគីឡូម៉ែត្រលេខ ២៣៩-២៤០ ត្រង់ចំណុចភូមិថ្នល់បត់ ឃុំភ្នំតូច ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ម៉ោង ៥និង១៥នាទីល្ងាច មានគ្រោះថ្នាក់ចរាចរណ៍១ករណីកើត ឡើង នៅលើកំណាត់ផ្លូវជាតិលេខ៥ បណ្ដាលឲ្យមានអ្ននរងរបួសធ្ងន់ស្រាលចំនួន៣នាក់។
លោកវរសេនីយ៍ ស៊ិន ណរ៉ាក់ បានបញ្ជាក់ឲ្យដឹងបន្តទៀតថា ជនរងគ្រោះមាន ឈ្មោះ ម៉ៅ ម៉ីឡាង ស្រី១៧ឆ្នាំ ដោយរងរបួសបាក់ស្មងជើងឆ្វេងនិងផុងលលាដ៍ក្បាលធ្ងន់ ត្រូវបានក្រុមគ្រូសារដឹកយក ទៅសង្គ្រោះនៅមន្ទីរពេទ្យនៅខេត្តបាត់ដំបង រួចបន្តទៅមន្ទីរពេទ្យកាល់ម៉ែត រាជធានីភ្នំពេញ។ ហើយនៅវេលាម៉ោងជិត៨យប់ យប់ថ្ងៃទី៦ ខែធ្នូ ជនរងគ្រោះបានស្លាប់នៅមន្ទីរពេទ្យកាលម៉ែត។សពត្រូវ បានបញ្ជូនមកធ្វើបុណ្យនៅផ្ទះឳពុកឈ្មោះឆាយ សំអូន និងម្តាយគឺអ្នកគ្រូហុង មុយហួ នៅភួមិគោកទន្លាប់ឃុំបន្ទាយនាងស្រុកមង្គលបូរី ។

លោកវរសេនីយ៍ ស៊ិន ណរ៉ាក់ បានបញ្ជាក់ទៀតថា ជនរងគ្រោះដែលរបួសស្រាល ក៏ត្រូវបាននាំទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យដែរ ។ ចំពោះ ម៉ូតូទាំង២ គ្រឿង យកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកមង្គលបូរី រង់ចាំភាគីគ្រោះថ្នាក់ទៅដោះស្រាយតាមក្រោយ ៕
អត្ថបទ ៖ វ៉ាន់ ណាង


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


