ព័ត៌មានជាតិ
សកម្មភាពចែកម៉ាសនិងការផ្សព្វផ្សាយពីវិធានការរបស់ក្រសួងសុខាភិបាល ទាំងយប់ទាំងថ្ងៃ
រដ្ឋបាលខណ្ឌទួលគោក បាននិងកំពុងធ្វើសកម្មភាព ចែកម៉ាសជូនបងប្អូនប្រជាពលរដ្ឋក្រីក្រនៅតាមសហគមន៍ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋដែលកំពុងធ្វើដំណើរតាមដងផ្លូវ ដែលមិនបានពាក់ម៉ាស ដែលជាអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីប្រទេសកម្ពុជា។

លោក ឯក ឃុនដឿន បានមានប្រសាសន៍ថា ក្រុមការងារខណ្ឌ គណៈកម្មការផ្សារនានា នៅក្នុងខណ្ឌទួលគោក បានយកម៉ាសនេះ ទៅប្រគល់ជូនដល់បងប្អូនអាជីវករ ពិសេសបងប្អូនអាជីវករដែរលក់ក្រីក្រ លក់តាមកញ្ច្រែងល្អីក្នុងទីផ្សារ ដើម្បីឲ្យពួកគាត់បានចូលរួមបង្ការនិងទប់ស្កាត់ជំងឺកូវីដ-១៩ទាំងអស់គ្នា ខណៈដែរជំងឺនេះ បាននិងកំពុងរីករាលដាលដល់សហគមន៍ហើយនោះ។


លោកបញ្ជាក់បន្ថែមថា ចំពោះសកម្មភាពនៃការចែកម៉ាស ជាមួយនឹងការផ្សព្វផ្សាយពីវិធានរបស់ក្រសួងសុខាភិបាល តាមរយៈឧគ្ឃោសនស័ព្ទ ត្រូវបានធ្វើឡើងទាំងយប់ទាំងថ្ងៃ នៅក្នុងមូលដ្ឋានខណ្ឌមិនថា នៅតាមទីផ្សារឬនៅតាមពីសាធារណៈនោះទេ។ លោកបានបញ្ជាក់ទៀតថា មកដល់ពេលនេះតាមការសង្កេតឃើញនៅតាមដងផ្លូវ ក៏ដូចជានៅតាមទីផ្សារនានា ប្រជាពលរដ្ឋ ហាក់ដូចជាមានការយល់ដឹងច្រើនចំពោះវិធានការការពារជំងឺកូវីដ-១៩ ដោយប្រជាពលរដ្ឋស្ទើរតែ ១០០% ទៅហើយដែលពួកគាត់បានពាក់ម៉ាសការពារជំងឺកូវីដ-១៩។


ការបញ្ជាក់បែបនេះរបស់លោក ឯក ឃុនដឿន បានធ្វើឡើងនាព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០នេះ ក្នុងឱកាស ដែលលោកដឹកនាំអាជ្ញាធរសង្កាត់ ផ្សារនិងសមត្ថកិច្ចប៉ូលិសមូលដ្ឋានខណ្ឌទួលគោក ចុះចែកម៉ាសជូនប្រជាពលរដ្ឋ ដែលជាអ្នកដំណើរនៅតាមផ្លូវម៉ៅសេទុងកែង នឹងផ្លូវ៣៣៦ ក្នុងសង្កាត់បឹងសាឡាងជាប់ព្រំប្រទល់ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោករាជធានីភ្នំពេញ។ ក្នុងឱកាសនោះ លោកក៏បានធ្វើការណែនាំឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ សូមស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីបង្ការនិងទប់ស្កាត់ជំងឺកូវីដ-១៩ទាំងអស់គ្នា៕
អត្ថបទ៖ ស្រីរ័ត្ន
សូមចុចអាន៖ អ្នកនាំពាក្យ ៖ កូវីដ-១៩ មិនទាន់ប៉ះពាល់ដល់កម្មករ កម្មការិនី ណាម្នាក់នៅឡើយទេ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


