ព័ត៌មានជាតិ
ពលរដ្ឋជាង២០០គ្រួសារនៅខេត្តឧត្តរមានជ័យ កំពុងជោគជ័យលើរបរចិញ្ចឹមត្រីអណ្ដែង និងកង្កែប
លោក សូត្រ ស៊ីសុខឃាង ប្រធានមន្ទីរកសិកម្មខេត្តឧត្តរមានជ័យ បានឲ្យដឹងនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១នេះថា ប្រជាពលរដ្ឋខេត្តឧត្តរមានជ័យជាង២០០គ្រួសារ កំពុងប្រកបរបរចិញ្ចឹមត្រីអណ្ដែង និងកង្កែប ខណៈពីមុនមានតែជាង១០គ្រួសារប៉ុណ្ណោះ។ បើតាមលោកប្រធានមន្ទីរកសិកម្ម មូលហេតុដែលពលរដ្ឋងាកមកចាប់របរចិញ្ចឹមត្រីអណ្ដែង និងកង្កែបនេះ ដោយសារឆាប់ទទួលបានផល និងលក់បានតម្លៃខ្ពស់។ ពលរដ្ឋជាង២០០គ្រួសារនៅខេត្តឧត្តរមានជ័យ កំពុងប្រកបរបរចិញ្ចឹមត្រីអណ្ដែង និងកង្កែប ក្នុងនោះមាន៣៥គ្រួសារចិញ្ចឹមកង្កែប។

លោក សូត្រ ស៊ីសុខឃាង បានបន្តថា មន្ទីរកសិកម្មតែងជំរុញ និងបានចុះចែកកូនត្រី កង្កែប ដល់កសិករតាមទិសដៅ ព្រមទាំងបង្រៀនពីបច្ចេកទេសចិញ្ចឹមដើម្បីឆាប់ទទួលបានផល ជាពិសេសនៅក្នុងខេត្ត ក៏មានកូនសម្រាប់លក់ ខណៈពីមុនត្រូវទិញនៅខេត្តសៀមរាប និងប្រទេសថៃ។ «ពីមុនចិញ្ចឹមមិនសូវជោគជ័យ ដោយសារមិនមានបច្ចេកទេសគ្រប់គ្រាន់។ ឥលូវយើងមានបទពិសោធន៍ បច្ចេកទេស កូន និងចំណីគ្រប់គ្រាន់ ដែលធ្វើឱ្យត្រីធំលឿន»។ នេះជាការបញ្ជាក់ របស់លោក សូត្រ ស៊ីសុខឃាង។

ប្រធានមន្ទីរកសិកម្មរូបនេះបន្តថា ការចិញ្ចឹមត្រីអណ្ដែង និងកង្កែប ជារបរដែលទទួលបានផលលឿន ក្នុងនោះត្រីអណ្ដែងទទួលផលរយៈពេលជាង២ខែ និងកង្កែប ទទួលផលរយៈពេល៥០ថ្ងៃ។ លោកបន្តថា ត្រីអណ្ដែងអាចលក់បានក្នុងតម្លៃ ៦ពាន់រៀលក្នុងមួយគីឡូក្រាម រីឯកង្កែបលក់បានតម្លៃ ១ម៉ឺនរៀលក្នុងមួយគីឡូក្រាម។
ស្របពេលដែលពលរដ្ឋខេត្តឧត្តរមានជ័យជាច្រើនកំពុងជោគជ័យលើរបរនេះ ក៏មានកសិករប្រមាណ៤០គ្រួសារ បានផ្អាកការចិញ្ចឹមត្រី និងកង្កែបរបស់ខ្លួន ដោយសារត្រូវប្រមូលផលស្រូវ និងដំឡូងមី ប៉ុន្តែពួកគេ នឹងចាប់ផ្ដើមចិញ្ចឹមវិញ បន្ទាប់ពីប្រមូលផលរួច។

លោក សូត្រ ស៊ីសុខឃាង បានអះអាងថា «ទទួលស្គាល់ថា ការចិញ្ចឹមនេះទទួលបានផលលឿន ប៉ុន្តែគាត់រវល់ប្រមូលផលស្រូវនិងដំឡូងមី គាត់អត់មានពេលមើលត្រីអណ្ដែងទេ អីចឹងពេលប្រមូលចប់ គាត់នឹងចិញ្ចឹមត្រីអណ្ដែងវិញ ក្នុងអំឡុងខែកុម្ភៈ»។
បើតាមប្រធានមន្ទីរកសិកម្មរូបនេះ នាពេលខាងមុខលោកនឹងខិតខំជំរុញផ្នែកវារីវប្បកម្ម នៅក្នុងខេត្ត ដោយបន្ត និងពង្រីកការចិញ្ចឹមត្រីដូចជា ត្រីស្ពឹន ត្រីកន្ធរ និងត្រីទីឡាប់យ៉ាជាដើម។

គួរជម្រាបថា ទិន្នផលវារីវប្បកម្មឆ្នាំ២០២១នេះ បានកើនឡើង ៣០ភាគរយ បើប្រៀបធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០ ទោះបីកម្ពុជាប្រឈមមុខនឹងវិបត្តិកូវីដ-១៩ក្តី។ កន្លងមកប្រមុខរដ្ឋាភិបាលកម្ពុជា បានផ្ដល់ទឹកប្រាក់ចំនួន២ពាន់លានដុល្លារ សម្រាប់គាំទ្រផ្នែកវារីវប្បកម្មលើខេត្តចំនួន១០។ តាមរយៈការងារនេះ រដ្ឋបាលជលផលបានជំរុញការងារចិញ្ចឹមត្រី និងកង្កែប បានចំនួន ១ ,០០០គ្រួសារ រួចមកហើយ និងត្រៀមអនុវត្តជាបន្តបន្ទាប់៕
អត្ថបទ៖ ចាន់ ធី


-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


