ព័ត៌មានជាតិ
កម្ពុជា-វៀតណាម ពន្លឿនចុះកិច្ចព្រមព្រៀងស្តីពីពាណិជ្ជកម្មតាមព្រំដែន
កម្ពុជា-វៀតណាម បានឯកភាពគ្នា លើការពន្លឿនការចុះកិច្ចព្រមព្រៀងស្តីពីពាណិជ្ជកម្ម តាមព្រំដែន។ ភាគីទាំងពីរក៏បានឯកភាពគ្នាថែមទៀត ក្នុងការពន្លឿនកិច្ចពិភាក្សាឆ្ពោះទៅទទួលស្គាល់គ្នាទៅវិញទៅមក លើលិខិតឆ្លងដែន និងវិញ្ញាបនបត្រ ចាក់វ៉ាក់សាំង ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ទាំងសងខាង និងសម្រួលដល់ការធ្វើពាណិជ្ជរវាងប្រទេសទាំងពីរផងដែរ។ នេះបើតាមការលើកឡើងរបស់លោក អ៊ាង សុផល្លែត ជំនួយផ្ទាល់របស់សម្តេចតេជោ ហ៊ុន សែន ថ្លែងក្រោយពិធីចុះហត្ថលេខារវាងប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងលោក ង្វៀន សួនហ្វ៊ុក (Nguyen Xuan Phuc) ប្រធានរដ្ឋនៃសាធារដ្ឋសង្គមនិយមវៀតណាម នៅវិមានសន្តិភាព ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១។

បើតាមលោក អ៊ាង សុផល្លែត នាឱកាសនេះ លោក ង្វៀង ស៊ួនហ្វុក ប្រធានរដ្ឋនៃសាធារដ្ឋសង្គមនិយមវៀតណាម បានសាទរចំពោះសមិទ្ធផលប្រវត្តិសាស្រ្ត ដែលសំខាន់ៗរបស់កម្ពុជា និងប្រជាជនកម្ពុជាសម្រេចបាន ជាពិសេសការអភិវឌ្ឍជាតិ ស្ថិរភាពនយោបាយសង្គម លើកកម្ពស់តួនាទី និងមុខមាត់របស់ប្រទេសកម្ពុជា នៅក្នុងតំបន់ និងឆាកអន្តរជាតិ។
ជាមួយនេះ កម្ពុជា វៀតណាម បានសម្តែងការពេញចិត្តចំពោះការរីកចម្រើននូវទំនាក់ទំនងជិតស្និទ្ធ រវាងប្រទេសទាំងពីរគ្រប់ជ្រុងជ្រោយ និងកាន់តែមានប្រសិទ្ធភាព ក្នុងកិច្ចសហប្រតិបត្តិរ យៈពេល ៥៥ឆ្នាំកន្លងមក។
លើសពីនេះទៀត ភាគីទាំងពីរបានអបអរសាទរកិច្ចសហប្រតិបត្តិការទ្វេភាគី លើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងបានឯកភាពគ្នាជំរុញការអនុវត្តកិច្ចព្រមព្រៀងស្តីពីការលើកកម្ពស់ ការការពារវិនិយោគ កិច្ចព្រមព្រៀងជៀសវាងយកពន្ធត្រួតគ្នា និងជួយសម្រួល ដល់ការអភិវឌ្ឍពាណិជ្ជកម្ម តាមបែបថ្មី ដោយព្រមព្រៀងគ្នាជំរុញផែនការមេ ស្តីពីការតភ្ជាប់ខឿនសេដ្ឋកិច្ចកម្ពុជាវៀតណាម។

ភាគីទាំងពីរក៏បានឯកភាពគ្នាក្នុងការពង្រឹងបន្ថែមទៀត កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ វិស័យសុខាភិបាល វិស័យអប់រំ និងវិស័យយុត្តិធម៌ ក្នុងការតភ្ជាប់គ្នារវាងប្រទេស និងប្រជាជននៃប្រទេសទាំងពីរ ក៏ដូចជាកិច្ចសហប្រតិបត្តិការលើឆាកអន្តរជាតិ និងតំបន់។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងអំណរគុណចំពោះលោក ង្វៀន សួនហ៊្វុក ដែលកន្លងមកគាំទ្រដល់កម្ពុជា ធ្វើឲ្យកម្ពុជាទទួលបានជោគជ័យក្នុងកិច្ចប្រជុំអាស៊ឹម ហើយថែមទាំងគាំទ្រ ធ្វើយ៉ាងណាឲ្យកម្ពុជា ទទួលបានជោគជ័យនៅក្នុងកិច្ចប្រជុំអាស៊ាននាពេលខាងមុខ ក្នុងនាមកម្ពុជា ជាប្រធានអាស៊ានផងដែរ៕ ដោយ៖ ទួន សុផល
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


