ព័ត៌មានជាតិ
មិនទាន់កំណត់ពេល ចាក់វ៉ាក់សាំងដូសទី ៤ ដល់មន្ត្រីជួរមុខនៅឡើយទេ
រហូតមកដល់ពេលនេះ ប្រទេសកម្ពុជានូវមិនទាន់បានកំណត់ពេលវេលា ក្នុងការចាក់វ៉ាក់សាំងដូសទី ៤ ដល់មន្ត្រីជួរមុខនៅឡើយទេ ខណៈបច្ចុប្បន្នកំពុងមមារញឹក រៀបចំចាក់ដូសជំរុញឬដូសទី ៣ ដល់ប្រជាពលរដ្ឋចាប់ពីអាយុ ១៨ឆ្នាំឡើងទៅ និងកុមារ-យុវវ័យ អាយុ ១២ឆ្នាំ ដល់ក្រោម ១៨ឆ្នាំ ចាប់ពីថ្ងៃទី ៣ ខែមករា ឆ្នាំ២០២២ខាងមុខ។
លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ ក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ច ចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បានមានប្រសាសន៍ នៅរសៀលថ្ងៃទី២៩ ខែធ្នូនេះថា ចំពោះការចាក់ដូសទី ៤ ដល់មន្ត្រីជួរមុខនូវមិនទាន់កំណត់ពេលវេលា នៅឡើយទេ។
សូមជម្រាបថា រាជរដ្ឋាភិបាល នឹងប្រើប្រាស់វ៉ាក់សាំង Pfizer ចំនួន ២.៣៥លានដូស ដែលជាជំនួយរបស់រដ្ឋាភិ បាលអូស្ត្រាលី សម្រាប់ចាក់ដូសទី ៤ដល់មន្ត្រីជួរមុខ។ ថ្លែងក្នុងពិធីប្រគល់ និងទទួលវ៉ាក់សាំង Pfizer ចំនួន២.៣៥ លានដូស កាលពីយប់ថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ ២០២១កន្លងទៅ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាសន៍ថា វ៉ាក់សាំង Pfizer ដែលផ្តល់ដោយប្រទេសអូស្ត្រាលី នឹងប្រើប្រាស់ជាដូសទី ៤ ចាក់ឲ្យអ្នកជួរមុខ។ សម្តេច បានណែនាំឲ្យលោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងលោក អូន ព័ន្ធមុនីរ័ត្ន ប្រធានគណៈប្រចាំការ នៃគណ:កម្មការជាតិប្រយុទ្ធ នឹងជំងឺកូវីដ-១៩ សិក្សាករណីនេះ អំពីលទ្ធភាពក្នុងការចាក់ដូសទី ៤ ដល់អ្នកជួរមុខ។
គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី ២៨ ខែឆ្នូ ឆ្នាំ ២០២១ កំណើនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា លើប្រជាជនអាយុពី ១៨ឆ្នាំឡើង មាន ១០១,៤៦% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់។ ការចាក់លើកុមារ-យុវវ័យ អាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ៩៩,០៨% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៨២៧,៣៤៨ នាក់។ ការចាក់លើកុមារអាយុពី ៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ១០៥,១៥% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់។ ការចាក់លើកុមារអាយុ ៥ឆ្នាំ មាន ៩៩,០២% ធៀបជាមួយនឹងប្រជាជនគោលដៅ ៣០៤,៣១៧ នាក់ និងលទ្ធផលចាក់វ៉ាក់សាំងធៀប នឹងចំនួនប្រជាជនសរុប ១៦លាននាក់ មាន ៨៩,០៨%៕
អត្ថបទ៖ សំអឿន


-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


