ព័ត៌មានជាតិ
ទ្រាំនឹងកូនអុកឡុកក្នុងផ្ទះរាល់ថ្ងៃមិនបាន ម្ដាយប្ដឹងសមត្ថកិច្ចឲ្យឃាត់ខ្លួន
យុវជនម្នាក់ត្រូវបានម្ដាយបង្កើតប្ដឹងសមត្ថកិច្ចឲ្យឃាត់ខ្លួន ព្រោះបង្កភាពអុកឡុកនិងវាយផ្លាញទ្រព្យ សម្បត្តិក្នុងផ្ទះ រករឿងគេឯងស្ទើររាល់ថ្ងៃ ដោយសារប្រើប្រាស់គ្រឿងញៀនច្រើនពេក រហូតលែងស្គាល់ឪពុកម្តាយ។

ការឃាត់ខ្លួនយុវជនរូបនេះបានធ្វើឡើងកាលពីវេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២០ នៅភូមិព្រៃទា សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានឲ្យដឹងថា យុវជនរូបនេះមានឈ្មោះ ឡូត ប៊ុនថុន ភេទប្រុសអាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិព្រៃទា២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ម្ដាយយុវជនរូបនេះបានរៀបរាប់ទាំងទឹកភ្នែកថា ស្ទើរជារៀងរាល់ថ្ងៃ កូនរបស់គាត់តែងតែបង្កការអុកឡុកក្នុងគ្រួសារ វាយបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះនិងរករឿងគេឯង ព្រោះប្រើប្រាស់គ្រឿងញៀន ច្រើនពេក។ ហើយដោយទ្រាំនឹងទង្វើរបស់កូនលែងបាន ទើបម្តាយដាច់ចិត្តប្តឹងសមត្ថកិច្ចសុំការអន្ត រាគមន៍ឃាត់ខ្លួនយកទៅអប់រំណែរនាំ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ខ្លួនបានប្រើប្រាស់គ្រឿងញៀនរយះពេល៦ឆ្នាំមកហើយ។
បច្ចុប្បន្ន យុវជនរូបនេះត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅផ្នែកព្រហ្មទណ្ឌដើម្បីចាត់ការបន្ត៕
អត្ថបទ ៖ សុខុម


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


