Connect with us

ព័ត៌មានជាតិ

ខេត្តស្វាយរៀង មានអ្នកជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ «សហគមន៍២៨វិច្ឆិកា» ៧៥នាក់

បានផុស

នៅ

ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង បានមានប្រសាសន៍ថា គិតត្រឹមថ្ងៃទី៩ ខែធ្នូនេះ ខេត្តស្វាយរៀងមានអ្នកជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ «សហគមន៍២៨វិច្ឆិកា» ចំនួន ៧៥នាក់ ក្នុងនោះបានយកវត្ថុសំណាកចំនួន៦នាក់ ទៅធ្វើតេស្ត​រកកូវីដ-១៩ ហើយលទ្ធផលវអវិជ្ជមានទាំងអស់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក កែ រដ្ឋា ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង បានមានប្រសាសន៍នៅថ្ងៃទី៩ ខែធ្នូនេះថាខេត្តស្វាយរៀង មានអ្នកជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ «សហគមន៍២៨វិច្ឆិកា»ប្រយោលៗទេ ហើយពួកគេត្រូវបានឲ្យធ្វើចត្តាឡីស័ក នៅតាមផ្ទះរៀងៗខ្លួន ដោយមានការយកចិត្តទុកដាក់ និងតាមដានផ្ទាល់ពីអាជ្ញាធរមូលដ្ឋាន ដើម្បីឲ្យប្រាកដប្រជាថា ពួកគេបានធ្វើចត្តាឡីស័ក​ត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល។

​លោកបានបន្តថា ក្នុងចំណោមអ្នកពាក់ព័ន្ធ ចំនួន៧៥នាក់ ​មានតែ៦នាក់ប៉ុណ្ណោះ ដែលមន្ត្រីបានយកវត្ថុសំណាកទៅធ្វើតេស្តរកកូវីដ-១៩ នៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ដោយលទ្ធផលអវិជ្ជមានវីរុសកូវីដ-១៩ទាំងអស់។

យ៉ាងណាក៏ដោយ លោកបានណែនាំដល់អ្នកដែលកំពុងធ្វើចត្តាឡីស័កទាំងអស់ត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួនតាមការណែ​នាំរបស់ក្រសួងសុខាភិបាល ឲ្យគ្រប់ចំនួន១៤ថ្ងៃ ដើម្បីទប់ស្កាត់ការចម្លងវីរុស​នេះ កុំឲ្យមានការឆ្លងចូល​សហគមន៍​។

​លោក តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង បានប្រាប់អ្នកព័ត៍មានឲ្យដឹងថា អ្នកដែលមានពាក់ព័ន្ធព្រឹត្តិការណ៍​២៨​វិច្ឆិកា រួមមានពាក់ព័ន្ធមន្ត្រីពន្ធនាគារ ដែលមកលេងនៅឃុំស្វាយធំ ស្រុកស្វាយជ្រំ  មន្ត្រីរាជការ មកពីប្រជុំនៅខេត្តសៀមរាប ប្រជាពលរដ្ឋបានទៅលេងផ្សារអ៊ីអន១ និងបុគ្គលិកធនា​គារកាថេ សាខាក្រុងបាវិត និងក្រុមគ្រួសារសរុប។

គួរបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២០ នៅកម្ពុជា មានអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន៣៥៤ នាក់ ក្នុងនោះមាន អ្នកឆ្លងក្នុងសហគមន៍ ចំនួន៣៨ នាក់ អ្នកជាសះស្បើយ៣០៧ នាក់និងអ្នកកំពុងសម្រាកពេទ្យ ចំនួន​៤៧​នាក់​៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១០ នាទី មុន

តុលាការកំពូលរបស់អង្គការសហប្រជាជាតិបញ្ជាឱ្យអ៊ីស្រាអែលបើកលំហូរជំនួយមនុស្សធម៌ទៅតំបន់ហ្គាហ្សា បន្ទាន់

ព័ត៌មានជាតិ១ ម៉ោង មុន

ករណី​រោងចក្រ អ​.​ជី ត្រូវបាន​ដោះស្រាយ​បញ្ចប់​ដោយ​ជោគជ័យ

ព័ត៌មានជាតិ១ ម៉ោង មុន

អ្នកវិភាគ​សង្គម និង​សហជីព មើលឃើញថា​ដំណោះស្រាយ​ដ៏​លឿន​រហ័ស​ចំពោះ​កម្មករ​រោងចក្រ អ​.​ជី បង្ហាញ​ពី​ការយកចិត្តទុកដាក់រ​បស់​រដ្ឋាភិបាល​អាណត្តិ​ទី​៧

ព័ត៌មានជាតិ៤ ម៉ោង មុន

អភិបាលខេត្តកំពង់ចាម ស្នើក្រុមហ៊ុនសាងសង់ប្រព័ន្ធលូ បញ្ចៀសផលប៉ះពាល់ និងស្ថាបនាផ្លូវឡើងវិញឱ្យបានស្អាត 

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ក្រុមហ៊ុន Xiaomi លក់រថយន្តអគ្គិសនីចំនួន ៥ម៉ឺនគ្រឿងក្នុងរយៈពេលតិចជាងកន្លះម៉ោង

Sokha Hotels

ព័ត៌មានពេញនិយម