Connect with us

ព័ត៌មានជាតិ

លោកជំទាវ ម៉ែន សំអន ផ្តល់អនុសាសន៍ ៦ចំណុច ដល់គណៈចលនាស្ត្រី និងសមាគមនារីកម្ពុជាដើម្បីវឌ្ឍនភាពការងារឆ្នាំ ២០២២

បានផុស

នៅ

លោកជំទាវ ម៉ែន សំអន ប្រធានសមាគមន៍នារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានផ្តល់អនុសាសន៍ ៦ចំណុច ដល់គណៈចលនាស្ត្រី និងសមាគមនារីកម្ពុជា ដើម្បីវឌ្ឍនភាពការងារ ក្នុងឆ្នាំ២០២២។

លោកជំទាវ ម៉ែន សំអន បានផ្ដល់អនុសាសន៍យ៉ាងដូច្នេះ ខណៈអញ្ជើញជាអធិបតី ក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ ២០២១ និងទិសដៅអនុវត្តឆ្នាំ ២០២២ របស់គណៈចលនាស្ត្រី និងសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ (តាមប្រព័ន្ធ ZOOM) នាព្រឹកថ្ងៃទី ១៣ ខែមករា ឆ្នាំ ២០២២នេះ។

លោកជំទាវ ក៏បាននាំយកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់អង្គពិធីទាំងមូល នូវក្តីនឹករលឹក និងការគិតគូរអំពីសុខទុក្ខប្រជាពលរដ្ឋ នៅទូទាំងប្រទេស។

ដើម្បីវឌ្ឍនភាពការបន្តទៀតលោកជំទាវ ម៉ែន សំអន បានផ្តល់អានុសាសន៍ចំនួន ៦ចំណុច ដែលរួមមាន៖

១- បំផុសចលនាអប់រំ ផ្សព្វផ្សាយ ឲ្យបានទូលំទូលាយជាប្រចាំ តាមគ្រប់រូបភាព និងគ្រប់មធ្យោបាយ ជាពិសេស គោលនយោបាយ ភូមិ-ឃុំមានសុវត្ថិភាព។ ក្នុងនោះ ត្រូវផ្តោតសំខាន់លើការផ្តល់សេវាសាធារណៈ ឲ្យបានឆាប់រហ័ស ប្រកបដោយប្រសិទ្ធិភាព និងតាមខ្លឹមសារ សេចក្តីសម្រេចនានា របស់រាជរដ្ឋាភិបាល។

២- ចូលរួមផ្សព្វផ្សាយ ឲ្យបានទូលំទូលាយ នូវខ្លឹមសារសន្និបាតលើកទី ៤៣ អាណត្តិទី ៥ កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១។

៣- ចូលរួមអនុវត្ត ឲ្យបានជោគជ័យ នូវផែនការសកម្មភាព សម្រាប់រយៈពេល ៤ឆ្នាំ (២០២០-២០២៣) របស់សមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ ដើម្បីតម្រង់ទិសទៅដណ្តើមជោគជ័យ ក្នុងការបោះឆ្នោត ២០២២-២០២៣។

៤- ពង្រឹង និងថែរក្សា នូវស្មារតីសាមគ្គីភាព ឯកភាពគ្នាខាងទស្សនៈ គោលជំហរ នយោបាយសតិអារម្មណ៍ ចាត់តាំងឲ្យកាន់តែរឹងមាំ។

៥- ដើម្បីបន្តចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩ សូមលោក-លោកស្រីទាំងអស់ បន្តផ្សព្វផ្សាយវិធានការណ៍របស់ក្រសួងសុខាភិបាល និងអនុសាសន៍ ណែនាំរបស់សម្តេចតេជោ ៣កុំ ៣ការពារ ឲ្យបានខ្ជាប់ខ្ជួន។ ខណៈដែលមេរោគកូវីដ-១៩ បំប្លែងខ្លួនថ្មី អូមីក្រុង ត្រូវបានរកឃើញបន្តបន្ទាប់។

៦- ជំរុញឲ្យប្រជាពលរដ្ឋ ក្នុងមូលដ្ឋាននីមួយៗ បានទទួលការចាក់វ៉ាក់សាំងទាំងដូសទី ១ និងដូសជំរញ តបតាមការអំពាវនាវ របស់រាជរដ្ឋាភិបាលកម្ពុជា៕

អត្ថបទ៖ វិមាន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ ថ្ងៃ មុន

រុស្ស៊ី ផ្ទុះការវាយលុកដំណាក់កាលថ្មីលើ អ៊ុយក្រែន ប្រើទាំងរថពាសដែក ទម្លាក់គ្រាប់បែក និងបាញ់កាំភ្លើងធំ

នយោបាយ២ ថ្ងៃ មុន

ទីបំផុត បក្សដែលស្នើបង្កើតដោយលោក ឯម សុខសុវណ្ណ ត្រូវបានក្រសួងមហាផ្ទៃ ចុះឈ្មោះជាផ្លូវការ

វប្បធម៌ ជំនឿ៣ ថ្ងៃ មុន

អាជ្ញាធរជាតិអប្សរា ចុះស្រាវជ្រាវ ព្រែកស្រមោច ព្រែកជីកបុរាណ ប្រវែង ២៣ គីឡូម៉ែត្រ

ជីវិតកម្សាន្ដ២ ថ្ងៃ មុន

Huang Xiaoming ​ជួប​មិត្ត​ស្រី​ភ្លាមៗ​ ក្រោយចេញ​ក្រៅ​ជាមួយ​អតីត​ភរិយា Angelababy និង​កូន​ប្រុស

សេចក្ដីជូនដំណឹង២ ថ្ងៃ មុន

ផ្ទុះ​ខ្លាំង​! មិន​ដល់​២៤​ម៉ោង​ផង វីដេអូ Surprise មង្គលការ​អតិថិជន​របស់​ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូ​វើ​រី ដោយ​កញ្ញា​រ៉ា​ប៊ី​មាន​អ្នកទស្សនា​ជិត ៣​លាន​នាក់ Videos Inside

Sokha Hotels

ព័ត៌មានពេញនិយម