ព័ត៌មានអន្ដរជាតិ
សេតវិមាន ថា រុស្ស៊ី កំពុងរៀបចំបើកការវាយលុកធំជាងមុន លើអ៊ុយក្រែន
តាមរយៈការព្រមានពីទីប្រឹក្សាសន្តិសុខជាតិរបស់សេតវិមាន, កងកម្លាំងរុស្ស៊ី កំពុងតែរៀបចំបើកការវាយលុកទ្រង់ទ្រាយធំជាងមុនលើទីក្រុង Kharkov នៃប្រទេសអ៊ុយក្រែនហើយ។

ផ្សាយដោយ RT កាលពីថ្ងៃសុក្រទី១១ខែឧសភា ក្រសួងការពារជាតិអ៊ុយក្រែន និងលោកប្រធានាធិបតី វ្ល៉ាឌីមៀរ ហ្សេលេនស្គី សុទ្ធតែអះអាងថា រុស្ស៊ី បានវាយប្រហារទីតាំងជាច្រើននៅតាមព្រំដែនរបស់ខ្លួនជាប់ទីក្រុង Kharkov។
ក្រោយមក អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិសេតវិមាន លោក John Kirby ក៏ប្រាប់ទៅអ្នកយកព័ត៌មានថា ទីក្រុងវ៉ាស៊ីនតោនកំពុងបារម្ភថា ទីក្រុងមូស្គូ ប្រហែលជាកំពុងរៀបចំការវាយលុកកាន់តែធំ លើទីក្រុងដែលមានប្រជាជនរស់នៅច្រើនជាងគេទីពីររបស់អ៊ុយក្រែន ហើយ។

ទោះបីជាយ៉ាងណាក៏ដោយ ទីក្រុងមូស្គូ មិនផ្តល់ព័ត៌មានអំពីសកម្មភាពរបស់ខ្លួននៅជិត Kharkov ទេ គ្រាន់តែរាយការណ៍ពីការដណ្តើមយកភូមិចំនួនពីរ នៅតាមព្រំដែនក្នុងតំបន់ជាប់សាធារណរដ្ឋប្រជាមានិត Lugansk (LPR) របស់រុស្ស៊ី ប៉ុណ្ណោះ។
គេដឹងថា ក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ កងកម្លាំងអ៊ុយក្រែន បានប្រើប្រាស់ទីក្រុង Kharkov ធ្វើជាទីតាំងដើម្បីបើកការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក កាំភ្លើងធំ និងមីស៊ីល ទៅលើតំបន់ព្រំដែនរុស្ស៊ី ពិសេសតំបន់ Belgorod។

ព័ត៌មាននេះកើតឡើងមួយថ្ងៃ បន្ទាប់ពីសហរដ្ឋអាមេរិក ប្រកាសកញ្ចប់ជំនួយយោធាថ្មីទំហំទឹកប្រាក់ ៤០០ លានដុល្លារបន្ថែមទៀត ហើយនេះគឺជាកញ្ចប់ទី៣ ក្នុងរយៈពេលត្រឹមប៉ុន្មានសប្តាហ៍ចុងក្រោយ។ លើសពីនេះ ទីក្រុងវ៉ាស៊ីនតោន ក៏បានអនុម័តការលក់ជាបន្ទាន់នៃប្រព័ន្ធ HIMARS ចំនួនបីគ្រឿងដែលមានតម្លៃប៉ាន់ស្មាន ៣០លានដុល្លារ ដែលផ្តល់មូលនិធិដោយប្រទេសអាល្លឺម៉ង់ផងដែរ។
សូមរម្លឹកឡើងវិញបន្តិច រុស្ស៊ី បានបើកប្រតិបត្តិការយោធាពិសេសក្នុងប្រទេសអ៊ុយក្រែន នៅថ្ងៃទី២៤ខែកុម្ភៈឆ្នាំ២០២២ ក្នុងគោលបំណងរំដោះតំបន់ Donbass ព្រោះថាបើយោងតាមភាគីរុស្ស៊ី, នៅទីនោះប្រជាជននៃសាធារណរដ្ឋ Donetsk និង Lugansk រស់នៅក្រោមគ្រាប់ផ្លោងរបស់កងកម្លាំងទីក្រុងកៀវ សឹងរាល់ថ្ងៃ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ អាមេរិក ប្រកាសផ្ដល់កញ្ចប់ជំនួយយោធាបន្ថែម ៤០០ លានដុល្លារទៀតដល់ អ៊ុយក្រែន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


