ព័ត៌មានជាតិ
អគារផលិតអុកស៊ីសែននៅខេត្តព្រៃវែង នឹងចាប់ផ្ដើមដំណើរការផលិតនៅថ្ងៃទី២៨ ខែមករា នេះ
បន្ទាប់ពីសាងសង់អគារផលិតអុកស៊ីសែន និងមានបំពាក់នូវឧបករណ៍សម្រាប់ផលិតរួចហើយនោះ លោកបណ្ឌិត សេង បញ្ញារិទ្ធ ប្រធានមន្ទីរសុខាភិបាលខេត្តព្រៃវែងបានឲ្យដឹងថា នៅព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២ នឹងចាប់ផ្តើមផលិតអុកស៊ីសែនសាកល្បងចំនួន៥០ទីប ដើម្បីជាគុណប្រយោជន៍សម្រាប់ប្រើប្រាស់ព្យាបាលជំងឺកូវីដ-១៩ និងសង្គ្រោះអ្នកជំងឺដែលមានសភាពធ្ងន់ធ្ងរដែលត្រូវការអុកស៊ីសែនជំនួយក្នុងការដកដង្ហើម ហើយការផលិតអុកស៊ីសែននៅខេត្តព្រៃវែង អាចផ្គត់ផ្គង់ដល់ខេត្តស្វាយរៀង ត្បូងឃ្មុំ និងកំពុងកំពង់ចាមផងដែរ។

អាគារផលិតអុកស៊ីសែននេះ មានទទឹង១៦ម៉ែត្រ និងបណ្តោយ១៨ម៉ែត្រ ហើយអគារនេះមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ខេត្តព្រៃវែង ក្នុងការជួយសង្គ្រោះដល់បងប្អូនប្រជាពលរដ្ឋដែលគាត់មានជំងឺធ្ងន់ៗផ្សេងៗជាពិសេសគឺជំងឺកូវីដ១៩ ដែលកំពុងតែគំរាមកំហែងអាយុជីវិតបងប្អូនប្រជាពលរដ្ឋទូទាំងប្រទេសកម្ពុជា ក៏ដូចជានៅក្នុងខេត្តព្រៃវែងនេះ។ ចាប់ពីពេលនេះតទៅ នៅខេត្តព្រៃវែង លែងខ្វះអុកស៊ីសែនទៀតហើយ សម្រាប់អ្នកជំងឺដែលត្រូវការអុកស៊ីសែនចាំបាច់បំផុតសម្រាប់ស្រោចស្រង់អាយុជីវិតដែលបានមកសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យបង្អែកនានានៅក្នុងខេត្តព្រៃវែង។ រីឯទីតាំងអគារផលិតអុកស៊ីសែន សម្រាប់ត្រៀមព្យាបាលអ្នកជំងឺកូវីដ-១៩ និងសង្គ្រោះជំងឺផ្សេងៗ

នេះ គឺត្រូវបានប្រជុំពិភាគ្សា នឹងដាក់នៅបរិវេណមន្ទីរសុខាភិបាលខេត្ត។ ហើយទីតាំងដែលត្រូវដាក់អុកស៊ីសែននេះ គឺត្រូវដាក់នៅកន្លែងដែលមានខ្យល់បរិសុទ្ធល្អ និងបរិស្ថានស្អាតផងដែរ។
លោបណ្ឌិតបន្តថា យើងមានអុកស៊ីសែនគ្រប់គ្រាន់អាចកាត់បន្ថយបាននូវការស្លាប់របស់អ្នកជំងឺបានស្ទើរតែ១០០ភាគរយ ដូច្នេះនៅតាមមន្ទីរមន្ទីរពេទ្យស្រុក នឹងមានអុកស៊ីសែនគ្រប់គ្រាន់សម្រាប់ជួយសង្គ្រោះអ្នកជំងឺចាប់ពីពេលនេះតទៅ។ ទោះបីជារាជរដ្ឋាភិបាលបានប្រកាសបិទបញ្ចប់ ព្រឹត្តិការណ៍២០កុម្ភៈ ក៏ពិតមែន ក៏ប៉ុន្តែចំពោះវិធានការនានា ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាលក៏ដូចជាក្រសួងសុខាភិបាលដើម្បីបង្កើតទប់ស្កាត់ការឆ្លងជំងឺ covid-19 នៅក្នុងខេត្តព្រៃវែង ដូចជានៅក្នុងប្រទេសកម្ពុជាគឺនៅតែបន្តយ៉ាងខ្ជាប់ខ្ជួនជាទីបំផុត៕
អត្ថបទ៖ សៅគ្រី



-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


