ព័ត៌មានជាតិ
ការស្ថាបនាកំណាត់ផ្លូវជាតិលេខ៩៥ ដោយក្រាលកៅស៊ូប្រភេទDBST សម្រេចបាន ៧៥%ហើយ គ្រោងនឹងបញ្ចប់ក្នុងខែកុម្ភៈនេះ
ព្រះវិហារ ៖ បើទោះបីប្រទេសកម្ពុជាកំពុងស្ថិតក្នុងតំណាក់កាលនៃការបង្ការ ទប់ស្កាត់និងជំងឺកូវីដ-១៩ក៏ពិតមែន ប៉ុន្តែសំរាប់ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារនៅតែបន្តការស្ថាបនាជួលជុលថែទាំផ្លូវនៅក្នុងខេត្តរបស់ខ្លួនជាប្រចាំ ដើម្បីកុំអោយខូចខាតធ្ងន់ធ្ងរ ចំណាយលើការជួសជុលឬស្ថាបនាឡើងវិញច្រើន ហើយក៏ដើម្បីបង្កភាពងាយស្រួលដល់ប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរបានស្រួលផងដែរ។

ជាក់ស្តែង ខណៈនេះក្រុមការងារនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បាននឹងកំពុងស្ថាបនាកំណាត់ផ្លូវជាតិលេខ៩៥ ដោយក្រាលកៅស៊ូប្រភេទDBST ប្រវែង ៣៥០០ម៉ែត្រ ទទឹង៧ម៉ែត្រ ហើយបើគិតត្រឹមថ្ងៃទី២៧ខែ មករា ឆ្នាំ២០២២នេះ ការដ្ឋាន សម្រេចបាន ៧៥%ហើយ គ្រោងនឹងបញ្ចប់ក្នុងខែកុម្ភៈ ខាងមុខនេះ។

លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារបានអោយដឹងថា៖ ការងារស្ថាបនាកំណាត់ផ្លូវជាតិលេខ៩៥ ដោយក្រាលកៅស៊ូប្រភេទDBST ចាប់ពី PK30+200 ដល់ PK33+700 ប្រវែង ៣៥០០ម៉ែត្រ ទទឹង៧ម៉ែត្រ គិតត្រឹមថ្ងៃទី២៧ខែ មករា ឆ្នាំ២០២២ សម្រេចបាន ៧៥%ហើយ ។

លោកបញ្ជាក់ផងដែរថា កំណាត់ផ្លូវមួយខ្សែនេះ គ្រោងនឹងបញ្ចប់ក្នុងខែកុម្ភៈ ខាងមុខនេះហើយ។ សូមបងប្អូនប្រជាពលរដ្ឋធ្វើដំណើរប្រកបដោយសុខសុវត្ថិភាព និងសូមបន្ដអនុវត្តនូវវិធានការ ៣កុំ ៣ការពារ របស់រាជរដ្ឋាភិបាល ដើម្បីការពារជំងឺកូវីដ-១៩ទាំងអស់គ្នា៕
ដោយ ៖ ស្រីរ័ត្ន



-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


