ព័ត៌មានជាតិ
កសិករ៖ តម្លៃស្រូវអ៊ីអ៊ែមានស្ថានភាពល្អ តែមិនអាចទប់ការចំណាយលើជីប្រេង
តម្លៃស្រូវ អ៊ីអ៊ែនៅខេត្តមួយចំនួន មានស្ថានភាពល្អប្រសើរចន្លោះពី ៨០០ រៀល ដល់ជិត ៩០០ រៀល គិតត្រឹមថ្ងៃទី ០៣ ខែកុម្ភៈ ឆ្នាំ ២០២២ នេះ ហើយតម្លៃខុសគ្នាតិចតួចតាមតំបន់មួយចំនួន។

កសិករនៅស្រុកពាមជរ ខេត្តព្រៃវែង អ្នកស្រី ឆុន រ៉េន នៅថ្ងៃទី ០៣ ខែកុម្ភៈនេះ បានប្រាប់ថា តម្លៃស្រូវឆ្នាំនេះ មានភាពល្អប្រសើរ ប៉ុន្តែនៅតែមិនអាចទប់លើការចំណាយទៅលើជីប្រេង និងថ្នាំបាន។
អ្នកស្រីប្រាប់ថា ឆ្នាំនេះអ្នកស្រីធ្វើស្រែប្រាំង ៣ ហិកតា ហើយប្រមូលផលមួយហិកតាដំបូងទទួលបានទិន្នផលប្រមាណ ៥ តោន ខណៈតម្លៃលក់បាន ១ គីឡូ ៨៧០ រៀល។
កសិកររូបនេះអះអាងថា “ត្បិតតម្លៃស្រូវបានថ្លៃគួសម ប៉ុន្តែមិនអាចទប់លើការចំណាយទៅលើជី ប្រេង និងថ្នាំសម្រាប់បាញ់ស្រូវបានទេ ដោយសារតម្លៃជីក៏ឡើងថ្លៃខ្ពស់ដែរ”។
ទិន្នន័យពីសហព័ន្ធស្រូវអង្កកម្ពុជា បង្ហាញថា នៅស្រុកពាមជរ និងស្រុកព្រះស្ដេចខេត្តព្រៃវែង ស្រូវអ៊ីអ៊ែ (IR) មានតម្លៃចន្លោះពី ៨២០ ទៅ ៨៤០ រៀល ក្នុងមួយគីឡូ៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


