Connect with us

ព័ត៌មានជាតិ

ហាមឃាត់​មន្ត្រី​រដ្ឋាករ​ទឹក​ស្វយ័ត​រាជធានី​ភ្នំពេញ​មិន​ឲ្យ​ត​ទឹក​ស្អាត​ចូល​ក្នុង​ភូមិ ព្រោះ​ខ្លាច​បាត់​ចំណូល

បានផុស

នៅ

​ប្រជាពលរដ្ឋមួយគ្រួសារ​ រស់ក្នុង​ភូមិ ជំ​រៅ​ថ្មី សង្កាត់​គោក​រ​ការ ខណ្ឌ​ព្រែក​ព្នៅ​ បាន​ដាក់ពាក្យបណ្ដឹង​សុំអន្ត​រាគមន៍ ពីអាជ្ញាធរ ក្រោ​យពីមានបុគ្គលម្នាក់ជាមន្ត្រីយោធាឈ្មោះ ​ផង់ សុ​ថុល ជាអ្នករកស៊ី​លក់ទឹកក្នុងភូមិ ហាមឃាត់​មិនឲ្យតបណ្ដា​ញទឹក​ស្អាត​មកប្រើ​ប្រាស់​ ដែលករណី​នេះធ្វើឲ្យមានការ​ផ្ទុះ​ជម្លោះ​ពាក្យសម្ដីគ្នា​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍​ឈ្លោះទា​ស់​ទែង​គ្នា​​រឿងតប​ណ្ដាញទឹកស្អាតនេះ បង្កអោយមាន​កា​រភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​ប្រមាណ៩​ព្រឹក​ថ្ងៃ​ទី​១០ ខែ​ធ្នូ​ឆ្នាំ២០២០ នៅ​ក្នុង​ភូមិ ជំ​រៅ​ថ្មី សង្កាត់​គោក​រ​ការ ខណ្ឌ​ព្រែក​ព្នៅ រាជធានីភ្នំពេញ ដែល​ជា​ភូមិ​មួយ​មិន​ទា​ន់មានទឹកប្រើប្រាស់​គ្រប់​គ្រាន់នៅឡើយ។

តាម​ការរៀបរាប់​ពីឈ្មោះ ហេង តុលា ជា​មន្ត្រី​អ​គ្គី​សនី​បា​ន​អោយដឹងថា ដោយសារ​ផ្ទះរបស់គាត់នៅ ខាងក្នុងភូមិ​ ហើ​យមិន​ទាន់ប​ណ្ដាញទឹកស្អាតប្រើប្រាស់​ ចំណែកទឹក​ឯកជន លក់​ក្នុងតម្លៃ៣​ពាន់​រៀល​ក្នុង​១​​ម៉ែត្រគូប ដែលតម្លៃនេះវាហាក់មានតម្លៃ​ថ្លៃ ទើកគាត់បាន​ដាក់ពាក្យ​ទៅ​រ​ដ្ឋាករ​ទឹក​​ស្វ​​យ័​ត្ន​រាជធានី​ភ្នំពេញ​សុំ​ត​បណ្ដាញទឹកស្អា​តយកមក​ប្រើប្រាស់ តែបែរជាមានការហាមឃាត់ពីអ្នករកស៊ីលក់ទឹក​មិនឲ្យមន្ត្រីរដ្ឋាករទឹកតបណ្ដាយទឹកស្អាតចូលទៅក្នុងភូមិ ទោះដាក់​កុង​ទ័​រនៅលើផ្លូវសា​ធារណះក៏ដោយ។​

​ការរៀប​រាប់ដ​ដែលបានបន្តថា ការ​ហាមឃាត់មិនឲ្យតបណ្ដាញទឹកស្អាតចូលនេះព្រោះ​​ឈ្មោះ​ផង់ សុ​ថុល ជា​មន្ត្រី​យោធាខ្លាចបាត់បង់​ផលប្រយោជន៍របស់ខ្លួន ដែល​កំពុងតែ ធ្វើ​អាជីវកម្ម​លក់​ទឹក អោយ​ប្រជាពលរដ្ឋ ក្នុងភូមិ​នោះ​។

កម្ពុជា​ថ្មី​មិនទាន់អាច​សុំការអធិប្បាយ​ពី​លោ​ក ​ផង់ សុ​ថុល ចំពោះការ​លើក​ឡើង​ខាងលើនេះ។

អត្ថបទដោយ ៖ សុខុម

​​

​​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង២៤ នាទី មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

សេចក្ដីជូនដំណឹង២៨ នាទី មុន

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមដេញថ្លៃគម្រោងទិញឧបករណ៍បញ្ជូនស៊ីញ៉ាល់ប្រចាំឆ្នាំ២០២៤

ព័ត៌មានជាតិ៥៣ នាទី មុន

សារមន្ទីរព្រះស្រីឦសានវរ្ម័ន ចាប់ដៃគ្នាជាមួយសមាគមធនាគារនៅកម្ពុជា ដើម្បីលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុយុវជន

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

Breaking News! ប្រធានាធិបតី វៀតណាម ប្រកាសលាលែងពីតំណែង

ជីវិតកម្សាន្ដ១ ម៉ោង មុន

នេន ទុំ ប្រកាស​ផលិតចម្រៀង​បន្សល់ទុកស្នាដៃចុងក្រោយដល់​វីរ:សិល្បករអាយ៉ៃលោក ព្រហ្ម ម៉ាញ 

Sokha Hotels

ព័ត៌មានពេញនិយម