Connect with us

ព័ត៌មានជាតិ

ម៉ូតូ​០៣​គ្រឿង​ព្រលះ​គ្នា​ បង្ក​ឲ្យ​មនុស្ស​ម្នាក់​ស្លាប់ និង​រង​របួស​ធ្ងន់​ស្រា​ល៣នាក់

បានផុស

នៅ

គ្រោះ​ថ្នាក់​ចរាចរណ៍​មួយ​បាន​កើត​ឡើង ឋិត​លើ​ផ្លូវ​ជាតិ​លេខ​៥ ភូមិ​ថ្មគោល​ជើង ​ឃុំ​តា​ម៉ឺន​ ស្រុក​ថ្មគោល​ ខេត្ត​បាត់ដំបង ​រវាង​ម៉ូតូ​បី​គ្រឿង​ បាន​បុក​គ្នា ​ខ​ណៈ​ម៉ូតូ​១​គ្រឿងក្នុង​ចំណោម​ទាំង​៣​នោះ បាន​បត់​ឆ្វេង​ឆ្លង​ផ្លូវ​មិន​មើល​មុន​ក្រោយ​ កាលពី​វេលា​ម៉ោង​០៩​និង​១៥​នាទី​នា​ថ្ងៃ​ទី​១០​ ខែ​ធ្នូ​ ឆ្នាំ​២០២០។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា មុន​កើតហេតុ​មាន​ម៉ូតូ​ហុងដា​ឌ្រី​ម​C១២៥​ពណ៌​ខ្មៅ​សេរី​២០១៨​ពាក់​ស្លាក​លេខ​បាត់ដំបង​1AB.7831​ បាន​បើកបរ​ពី​ទិស​ខាងត្បូង​ទៅ​ជើង​លុះដល់​ចំណុច​កើត​ហេតុ​បាន​បត់​ឆ្វេង​ឆ្លង​ផ្លូវជាតិ​ ដោយ​មិន​ប្រយ័ត្ន​ស្រាប់​តែ​មាន​ម៉ូតូ​ហុង​ឌ្រី​ម​C១២៥​ពណ៌​ខ្មៅ​សេរី​២០១៥​ ពាក់​ស្លាក​លេខ​សៀមរាប​1Q.8387 ​ដែល​កំពុង​ធ្វើ​ដំណើរ​ស្រប​ទិស​គ្នា ​ក្នុង​ល្បឿន​លឿន​ផង ​បាន​បុក​ម៉ូតូ​កំពុង​ឆ្លង​ពេញទំហឹង​រួច​ជម្រុល​ទៅ​គន្លង​ផ្លូវ​ខាងឆ្វេង​ជ្រុល​ទៅ​បុក​ម៉ូតូ​មួយ​គ្រឿង​ទៀត ​ម៉ាក​ហុងដា​ឌ្រី​ម​C១២៥​ពណ៌​ខ្មៅ​សេរី​២០១១​ ពាក់​ស្លាក​លេខ​បាត់ដំបង​1J.3986​បង្ក​ឲ្យ​មនុស្ស​ម្នាក់​ស្លាប់​ និង​៣​នាក់​ទៀត​រង​របួស​ធ្ងន់​និង​ស្រាល​។

​ចំណែក​អ្នករងគ្រោះ​ ក្នុង​ហេតុ​ការ​ខាង​លើ​នេះ​រួមមាន៖ ១. អ្នកបើកប​ម៉ូតូ​សេរី​២០១៨​ឈ្មោះ​ ធា សំណាង ​ភេទ​ប្រុស​ អាយុ​១៤​ឆ្នាំ ​រស់នៅ​ភូមិ​ស្ពាន ​ឃុំ​បន្សាយ​ត្រែង ​ស្រុក​ថ្មគោល​ ខេត្ត​បាត់ដំបង រ​បួស​ស្រាល​(​ពាក់មួក​សុវត្ថិភាព​)​។​ ២. អ្នកបើក​ម៉ូតូ​សេរី​២០១៥​ឈ្មោះ ​ឆៃ ​ប៊ុន​ថៃ​ ភេទ​ប្រុស ​អាយុ​១៨​ឆ្នាំ​ រស់នៅ​ភូមិ​ប៉ោយ​សំរោង​ ឃុំ​តាពូង​ ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ បាន​ស្លាប់​នៅ​កន្លែង​កើត​ហេតុ​(​ពាក់មួក​សុវត្ថិភាព​)​។​ ៣. អ្នករួមដំណើរ​ឈ្មោះ​ ប្រាក់ កន​ ភេទ​ស្រី ​អាយុ​៦៥ឆ្នាំ ​រស់នៅ​ប៉ោយ​សំរោង ​ឃុំ​តាពូង ​ស្រុក​ថ្មគោល​ ខេត្ត​បាត់ដំបង រ​បួស​ស្រាល​(​ពាក់មួក​សុវត្ថិភាព​)​។​ ៤. អ្នកបើក​ម៉ូតូ​សេរី​២០១១ ឈ្មោះ​ សុង ណា​រិ​ទ្ធ​ ភេទ​ប្រុស​ អាយុ​៣៣​ឆ្នាំ ​រស់នៅ​ភូមិ​តា​សី​ ឃុំ​តា​ម៉ឺន​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង រ​បួស​ធ្ងន់​(​មិន​ពាក់មួក​សុវត្ថិភាព​)​។

​ក្រោយពី​សមត្ថកិច្ច​អន្តរាគមន៍​សាកសព​ជនរងគ្រោះ​ម្នាក់ ​បាន​ប្រគល់​ឲ្យ​ក្រុម​គ្រួសារ​ចាត់ចែង​ធ្វើបុណ្យ​និង​អ្នក​រងរបួស​៣​នាក់​ផ្សេងទៀត ​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​ នៅ​មន្ទីរ​ពេទ្យ​បង្អែក​ស្រុក​ ផងដែរ​។ ​ដោយឡែក​ម៉ូតូ​ទាំង​០៣​គ្រឿង​ សមត្ថកិច្ច​បាន​យក​មក​រក្សាទុក​បណ្ដោះអាសន្ន​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការ​ខេត្ត​ រង់ចាំ​ដោះស្រាយ​តាម​ផ្លូវ​ច្បាប់​នៅ​ពេល​ក្រោយ​៕​

អត្ថបទ៖ សៅ សារិទ្ធ

សូមចុចអាន៖ ​នគរបាល​ចាប់ខ្លួន​ជនសង្ស័យ​២​នាក់ និង​រថយន្ដ​មួយ​គ្រឿង ករណី​ដឹកជញ្ជូន ឈើ​ខុសច្បាប់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ១០ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម