ពលករខ្មែរ ២ នាក់ ប្តី ប្រពន្ធ ត្រូវថៅកែថៃ ប្រើកាំភ្លើងបាញ់គំរាម
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

ពលករខ្មែរ ២ នាក់ ប្តី ប្រពន្ធ ត្រូវថៅកែថៃ ប្រើកាំភ្លើងបាញ់គំរាម

Published

on

ប្រទសថៃ ៖  ថ្មីៗនេះមានឃ្លីបវីដេអូមួយ  ត្រូវបានគេបង្ហោះឡើងនៅក្នុងប្រទេសថៃ  ដែលឃ្លីបនេះបាន​និយាយអំពីថៅកែថៃម្នាក់  បានប្រើប្រាស់កាំភ្លើងខ្លី  ធ្វើការបាញ់គំរាម ចំនួន ១ គ្រាប់  ទៅលើពលករខ្មែរ ២នាក់ ប្តី ប្រពន្ធ  ដែលកំពុងធ្វើការនៅក្នុងចម្ការដំឡូងមួយកន្លែង  នៅក្នុងប្រទេសថៃ  ព្រមទាំងមានការ​ប្រកែកគ្នា  និងទាស់ពាក្យសម្តីគ្នា​ផងដែរ ។

លុះនៅព្រឹកថ្ងៃទី​១១  ខែ​ធ្នូ  ឆ្នាំ​២០២០នេះ  ទើបរឿងនេះ ត្រូវបានបែកធ្លាយដោយ​ជនរងគ្រោះ​​​មានឈ្មោះ រេត កញ្ញា  អាយុ​៣២​ឆ្នាំ  និងប្រពន្ធឈ្មោះ ឈឿម សាវី  អាយុ​៣៥ ឆ្នាំ  អ្នកទាំង ២ មាន​ស្រុក​កំណើត​នៅ​ឃុំ​តា​លាស់  ស្រុកមោង ឬស្សី  ហើយបច្ចុប្បន្នក៏បានផ្លាស់ប្តូរទីលំនៅ  ទៅរស់នៅភូមិ​ឈទាល  ឃុំសិរីមាន​ជ័យ  ស្រុកសំពៅលូន  ខេត្តបាត់ដំបង ​​។

តាមការរៀបរាប់នៅលើខ្សែអាត់សម្លេងបានបញ្ជាក់ថា  ហេតុការណ៍នេះ បានកើតឡើង កាលពីថ្ងៃទី ៣  ខែ​ធ្នូ ឆ្នាំ​២០២០  នៅលើដីចម្ការមួយកន្លែង  ស្ថិតក្នុងស្រុក ខៅសឺនសន  លើព្រំប្រទល់តំបន់ត្រីកោណ  រវាងខេត្ត ស្រះកែវ  ខេត្ត ប្រាជីនបុរី  និង ខេត្ត ឆៈឈើងសៅ ។

នៅក្នុងខ្សែអាត់ដដែលបានបញ្ជាក់ថា  ជនរងគ្រោះទាំង​២ នាក់  ដែលមានកូនតូចផង​  បានសុំថៅកែ​វិល​ត្រឡប់ទៅស្រុកកំណើតមួយរយៈ  ដោយសារតែ​ឪពុកមានជំងឺ​  ប៉ុន្តែត្រូវបានថៅកែ​ មិនឲ្យត្រឡប់ឡើយ  ដោយចោទប្រកាន់ថា ពួកគេនៅជំពាក់លុយ៥ ពាន់​បាត​ទៀត  ថ្លែរត់ការ ត​ប៉ាស្ព័រ ។

​ជនរងគ្រោះបានអះអាងថា  ខ្លួនមិនបានជំពាក់មួយបាតនោះឡើយ ហើយប៉ាស្ព័ររបស់ខ្លួន​ត្រូវបានថៅកែ​ដក​ទុក  មិនព្រមប្រគល់ឲ្យវិញទេ  ហើយប្រាប់ថា  នឹងយកទៅរត់ការ ត​ប៉ាស្ព័រ ថ្មីឲ្យ  ប៉ុន្តែរាប់ខែមកហើយ  ប៉ាស្ព័រថ្មី ក៏មិនឃើញ ឯប៉ាស្ព័រចាស់  ខ្លួនទាមទាយកមកវិញក៏មិនបានដែរ ។

ខណៈដែលកំពុងប្រកែកគ្នាបានបន្តិច  ថៅកែថៃ បានបើកទ្វាររថយន្តទាញយកកាំភ្លើងខ្លួន  បាញ់ ១ គ្រាប់  ទៅលើដី  ខាងមុខជើងបុរសជាប្តីតែម្តង  ទើបធ្វើឲ្យស្ត្រីជាភរិយាទាញទូរស័ព្ទដៃ ថតផ្តិតយករូបភាព​តែម្តង​ដើម្បីទុកជាភស្តុតាង  ព្រោះខ្លាចប្តីរបស់ខ្លួនស្លាប់ដោយសារថៃបាញ់ ។

​តាមការស្រាវជ្រាវរបស់អង្គការ ខ្មែរជួយខ្មែរ  ប្រចាំប្រទេសថៃ  ដែលមានស្នាក់ការនៅក្បែ​ស្ថានទូតខ្មែរ  ​បានចុះទៅជួបនឹង​ជន​រង​គ្រោះហើយ  ដើម្បីជួយអន្តរាគមន៍​ ៕

អត្ថបទ ៖ សោ និយមរ័ត្ន

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services