តុលាការ សម្រេចចោទប្រកាន់ឈ្មោះ នី ណាក់ ពីបទ « ញុះ​ញង់​អោយមានការរើសអើងនិងបទ ជេរប្រមាថជាសាធារណៈ»
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

តុលាការ សម្រេចចោទប្រកាន់ឈ្មោះ នី ណាក់ ពីបទ « ញុះ​ញង់​អោយមានការរើសអើងនិងបទ ជេរប្រមាថជាសាធារណៈ»

Published

on

ព្រះរាជអាជ្ញាអមតុលាការ សម្រេចចោទប្រកាន់ឈ្មោះ នី ណាក់ ពីបទ « ញុះញង់អោយមានការរើសអើងនិងបទ ជេរប្រមាថជាសាធារណៈ» និងសម្រេចប្រគល់អោយសមត្ថកិច្ចគ្រប់គ្រងបណ្ដោះអាសន្ន ដើម្បីតុលាការចាត់ការបន្តនៅព្រឹកថ្ងៃសៅរ៍ទៀត ។

ក្រោយការចោទប្រកាន់ដោយតំណាងអយ្យការឲ្យសមត្ថកិច្ចបញ្ជូនជនជាប់ចោទឈ្មោះ នី ណាក់ ទៅឃុំនៅ នាយកដ្ឋានប្រឆាំងបទល្មើស បច្ចេកវិទ្យាបណ្តោះអាសន្ន ខណៈសំណុំរឿង ត្រូវបានបញ្ជូនទៅចៅក្រមស៊ើបសួរបន្ត នៅពេលក្រោយ ។

នគរបាលនាយកដ្ឋាន​ប្រឆាំងបទ​ល្មើស​បច្ចេកវិទ្យានៃក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី ១១ធ្នូ ឆ្នាំ២០២០នេះ បានចាប់ខ្លួនបុគ្គល ឈ្មោះ នី ណាក់ បញ្ជូនឡើងតុលាការពាក់ព័ន្ធ និងករណី​ប្រើវោហាស័ព្ទដៀមដាម ថ្នាក់ដឹកនាំ «ទិញម៉ាសពាក់ឲ្យមាន់ » ។​

សំណុំរឿងនេះ ត្រូវបានអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចាត់ឲ្យលោកព្រះរាជអាជ្ញារង ប្លង់ សុផល ធ្វើការសាកសួរ ហើយដំណើរការនីតិវិធីកំពុង​បន្ត។ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម ថ្លែងតាមបណ្តាញសង្គម Telegram នារសៀលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០នេះ លោកបានឲ្យមន្ត្រីស្រាវជ្រាវអំពីករណីថា តើកសិដ្ឋានរបស់បុគ្គលឈ្មោះ នី ណាក់ ដែលប្រើហ្វេសប៊ុកផេកឈ្មោះ Iman-KH នោះ មានកើតជំងឺផ្តាសាយបក្សី ពិតមែនឬទេ ?

ហ្វេសប៊ុកផេកឈ្មោះ Iman-KH ដែលកាន់កាប់ដោយបុគ្គលឈ្មោះ នី ណាក់ បានសរសេរថា «ខ្ញុំបានត្រៀមឬព្រៀងលិខិតនិងឯកសាររួចរាល់អស់ហើយ ក្នុងការស្នើដាក់ទ្រុងមាន់របស់ខ្ញុំក្នុងភាពអាសន្ន ព្រោះមូលហេតុ មានមេរោគផ្តាសាយរលាកផ្លូវដង្ហើម កំពុងតែរាតត្បាតក្នុងកសិដ្ឋាន។ ខ្ញុំមិនចង់គិតដល់ចំណុចនេះទេ ព្រោះវាធ្វើឲ្យខូចខាតសេដ្ឋកិច្ចរបស់កូនមាន់យ៉ាងធ្ងន់ធ្ងរ។ ខ្ញុំសង្ឃឹមថា កូនមាន់នឹងចេះពាក់ម៉ាសគ្រប់គ្នាហើយដេកនៅក្នុងទ្រុង កុំចេញក្រៅឲ្យសោះបើគ្មានការចាំបាច់»។

សំណេររបស់ឈ្មោះ នី ណាក់ នាពេលនេះ ត្រូវបានមជ្ឈដ្ឋានជាច្រើនកំពុងជជែកគ្នា និង អះអាងថា កំពុងឌឺដង ឬ ផ្គើន នឹងប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ បុគ្គល នី ណាក់ នេះ កន្លងមក តែងតែដៀមដាម ជេរប្រមាថ ទៅលើបុគ្គល និង ស្ថាប័នរដ្ឋ ជាញឹកញាប់ តែហាក់គ្មានអ្វីកើតឡើងចំពោះបុគ្គលម្នាក់នេះទាល់តែសោះ ខណៈកន្លងមក ក៏ធ្លាប់បានធ្វើលិខិតសុំទោសជាសាធារណៈ ផងដែរ ដោយសារសំដីព្រហើនបែបនេះ ៕

អត្ថបទ៖ មករា

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា43 mins ago

សឹង​មិន​គួរ​ឲ្យ​ជឿ ! កីឡាករ​ទម្ងន់​ធ្ងន់​កូរ៉េខាងត្បូង Kang Ji Won ផ្ដួល​ជើង​ខ្លាំង​អ៊ីរ៉ង់ Aliakbari ត្រឹម​ទឹក​ទី​១

ព័ត៌មានជាតិ52 mins ago

ដំណឹងល្អ!! ​មន្ត្រី​រាជការ​និង​បុគ្គលិកផ្តល់​សេវាកម្ម​ដឹក​ជញ្ជូន​តាម​ផ្លូវ​អាកាស​ អាច​ទៅ​ចាក់​វ៉ាក់សាំង​នៅ​មន្ទីរពេទ្យ​រដ្ឋ​

ព័ត៌មានជាតិ1 hour ago

អភិបាលខេត្ត​ព្រៃវែង​សម្រេច​ផ្អាក​ជា​បណ្តោះអាសន្ន កម្មវិធី​អាពាហ៍ពិពាហ៍ និង​ពិធីជប់លៀង​ផ្សេងៗ

ចរាចរណ៏3 hours ago

គោយន្ត​កែច្នៃ​ជ្រុល​ទៅបុក​ម៉ូតូ​ បណ្ដាល​ឲ្យ​មនុស្ស​២​នាក់​បាន​ស្លាប់ និង ៤​នាក់​ទៀត​របួសធ្ងន់​ស្រាល​

ព័ត៌មានជាតិ4 hours ago

អ្នក​ភ្នំពេញ​រស់នៅ​តំបន់​ផ្ទុះ​កូ​វីដ​១៩​ចង់ទៅ​ខេត្តកោះកុង​ត្រូវយក​សំណាក​និង​ធ្វើ​ច​ត្តា​ឡី​ស័ក​១៤​ថ្ងៃ​សិន

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services