ពស់ថ្លាន់​មួយ​ក្បាល​ទម្ងន់​ជាង​២០​គីឡូ ​ប្រុង​ចូល​សាលា​ខណ្ឌ​ច្បារអំពៅទាំងព្រឹក
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

ពស់ថ្លាន់​មួយ​ក្បាល​ទម្ងន់​ជាង​២០​គីឡូ ​ប្រុង​ចូល​សាលា​ខណ្ឌ​ច្បារអំពៅទាំងព្រឹក

Published

on

​​ពស់ថ្លាន់​ញី​មួយ​ក្បាល​ ទម្ងន់​ប្រមាណ​ជាង​២០​គីឡូក្រាម ​បាន​មក​សំងំ​ក្នុង​ទុយយោ​បូម​ខ្សាច់​ នៅ​ចំ​មុខ​សាលា​ខណ្ឌ​ច្បារអំពៅ បម្រុង​ចូល​។ ហេតុការណ៍​នេះ​ បាន​កើតឡើង​នៅ​វេលា​ម៉ោង​៦​ព្រឹក​ថ្ងៃ​ទី​១២​ ខែធ្នូ ​នៅមុខ​សាលា​ខណ្ឌ​ច្បារអំពៅ​ ក្នុង​ភូមិ​សាស្ត្រ​សង្កាត់​ច្បារអំពៅ​ទី​១​ ខណ្ឌ​ច្បារអំពៅ​រាជធានី​ភ្នំពេញ​។

​តាម​ប្រភព​ពី​លោក​ គ្រី ហុច មន្ត្រី​ប្រចាំការ​នៅ​សាលា​ខណ្ឌ​ច្បារអំពៅ​ បាន​ឲ្យ​ដឹង​ថា ​នៅ​ព្រឹក​ព្រលឹមស្រាង​ៗ​កម្លាំង​សន្តិសុខ​របស់​សាលា​ខណ្ឌ​ បាន​ធ្វើ​អនាម័យ​នៅ​ក្នុង​និង​មុខ​បរិវេណ​សាលា​ខណ្ឌ ​ក៏​ប្រទះឃើញ​ពស់ថ្លាន់​មួយ​ក្បាល​មានបំណង​វា​ចេញពី​ក្នុង​ទុយយោ​ជ័រ​បូម​ខ្សាច់​ទើប​មានការ​ភ្ញាក់ផ្អើល​ និង​ចាប់​យក​មក​ទុក​ដើម្បី​ផ្តល់​ជូន​អង្គការ​អភិរក្ស​សត្វព្រៃ​ភ្នំ​តា​ម៉ៅ​។ លោក​ គ្រី ហុច បាន​បន្តថា ​ពស់ថ្លាន់​នេះ ​មិន​ដឹង​ជា​វា​មក​ពីណា ហើយ​ម្យ៉ាងទៀត​ទីតាំង​សាលា​ខណ្ឌ​ស្ថិត​ក្នុង​កណ្តាល​ក្រុង ​ឃ្លាតឆ្ងាយ​ពី​ដី​បឹង​មិន​ដឹង​ពស់​នេះ​ មកពី​ទីណា​ទេ​៕

អត្ថបទ៖ ​ន​រា

សូមចុចអាន៖ ​នាយប៉ុស្តិ៍​រដ្ឋបាល​រលួស​ ត្រូវគេ​វាយ​បី​ដៃ​ ករណី​ចុះ​ដោះស្រាយ​​គ្រោះថ្នាក់​ចរាចរណ៍​

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ15 mins ago

អតីត​និវត្តជន​ម្នាក់​ ផ្ទុះ​គ្រាប់​ខ្ទេច​ខ្លួន​ស្លាប់ ខណៈ​ឆ្នៃ​គ្រាប់ ​៦០​ មិល្លីម៉ែត្រ​ទុក​គប់​ត្រី

សេចក្ដីជូនដំណឹង38 mins ago

អ្នកឧកញ៉ា ឃុន សៀ ផ្ញើសារជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងឱកាសទិវានារីអន្តរជាតិ

សេចក្ដីជូនដំណឹង52 mins ago

ឯកឧត្តម អ៉ិត សំហេង ផ្ញើសារថ្វាយព្រះពរ សម្តេច ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវរាជមាតាជាតិខ្មែរ ក្នុងឱកាសទិវានារីអន្តរជាតិ

សេចក្ដីជូនដំណឹង55 mins ago

ឯកឧត្តម អ៉ិត សំហេង ផ្ញើសារជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងឱកាសទិវានារីអន្តរជាតិ

សេចក្ដីជូនដំណឹង58 mins ago

ឯកឧត្តម ឃួង ស្រេង ផ្ញើសារថ្វាយព្រះពរ សម្តេច ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវរាជមាតាជាតិខ្មែរ ក្នុងឱកាសទិវានារីអន្តរជាតិ

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services