ព័ត៌មានជាតិ
កម្ពុជា បញ្ជូនពលករ MOU ២៥០នាក់បន្ថែមទៀត ទៅធ្វើការនៅប្រទេសថៃ
កម្ពុជា បានបញ្ជួនពលករ MOUប្រមាណ២៥០នាក់បន្ថែមទៀតទៅធ្វើការនៅប្រទេសថៃនៅថ្ងៃទី២៨ ខែកម្ភៈឆ្នាំ២០២២នេះ បន្ទាប់ពីបានបញ្ជួនជិត១ពាន់នាក់រួចហើយកាលពីពេលថ្មីៗនេះ។ លោក អន ប៊ុនហាក់ ប្រធានសមាគមទីភ្នាក់ងារហត្ថពលកម្មកម្ពុជា បានឱ្យដឹងនៅព្រឹកថ្ងៃទី២៨កុម្ភៈនេះថា ពលករ២៥០នាក់ដែលត្រូវបញ្ជួនទៅថ្ងៃនេះ នឹងត្រូវទៅធ្វើការនៅរោងចក្រស៊ីភីជារោងចក្រចំណីអារហារ ធ្វើសាច់មាន់ សាច់ជ្រូកដោយពួកគេម្នាក់ៗទទួលបានប្រាក់ខែពី ៥០០ ទៅ ៧០០ ដុល្លារក្នុង១ខែ ។

លោកបានបន្តថា នេះជាលើកទី៤ហើយដែលកម្ពុជាបានបញ្ជួនពលករទៅធ្វើការនៅប្រទេសថៃក្រោយពីថៃបើកប្រទេសទទួលពលករបរទេសឡើងវិញ ហើយកម្ពុជា ជាប្រទេសទី១ដែលថៃទទួលយកពលករមុនគេក្នុងចំណោមប្រទេសនៅអាស៊ាន ដូចជា ឡាវ ភូមា ដោយសារពលករកម្ពុជាបានចាក់វ៉ាក់សាំងបានគ្រប់ដូសរហូតដល់ដូសជំរុញ ឬដូសទី៣ដែលធ្វើឱ្យកម្រិតហានិភ័យនៃការឆ្លងជំងឺកូវីដ-១៩ មានកម្រិតទាបបំផុត។ លោកបានបន្តទៀតថា លើកទី១កម្ពុជាបានបញ្ជួនពលករចំនួន ២២០នាក់កាលពីថ្ងៃទី ០១ខែ កុម្ភៈឆ្នាំ២០២២ធ្វើការនៅរោងចក្រសាច់មាន់ លើកទី២ បញ្ជួន៤០០នាក់កាលពីថ្ងៃទី១៥កម្ភៈ លើកទី៣បញ្ជួន៣៥០នាក់កាលពីថ្ងៃទី២១កម្ភៈនិងលើកទី៤បញ្ជួន២៥០នាក់នៅថ្ងៃទី២៨កម្ភៈដោយពួកគេទៅធ្វើការនៅរោងចក្រស៊ីភីទាំងអស់ ហើយពលករទាំងនោះទទទួលបានការយកចិត្តទុកដាក់យ៉ាងខ្លាំងពីភាគីថៃទាំងកន្លែងធ្វើចត្តាឡីស័ក និងការផ្តល់ម្ហូបអាហារ។

លោក អន ប៊ុនហាក់ បានបន្ថែមថា ពលករ២៥០នាក់ នឹងត្រូវបញ្ជួនតាមច្រកព្រំដែនអន្តរជាតិប៉ោយប៉ែតទល់នឹងខេត្តស្រះកែវ។ពេលទៅដល់ព្រំដែនពលករត្រូវធ្វើតេស្ត ហើយបើលទ្ធផលតេស្តអវិជ្ជមានត្រូវបន្តធ្វើចត្តាឡ័ស័ករយៈពេល៧ថ្ងៃនិងថ្ងៃទី៧ត្រូវធ្វើតេស្តម្តងទៀតបើលទ្ធផលនៅអវិជ្ជមានទៀតទើបអនុញ្ញាតឱ្យទៅរោងចក្រធ្វើការតែម្តង។ ក្នុងករណីមានវិជ្ជមានកូវីដ-១៩ ត្រូវបញ្ជួនទៅកន្លែងព្យាបាល ហើយរាល់កាចំណាយទៅលើការព្យាបាលជាបន្ទុករបស់និយោជកថៃទាំងស្រុង ។

បើតាមលោក អន ប៊ុនហាក់ ពលករខ្មែរដែលអាចទៅធ្វើការនៅប្រទេសថៃ ត្រូវមានលក្ខខណ្ឌមួយចំនួនដូចជា ត្រូវមានកាតចាក់វ៉ាក់សាំង ធ្វើតេស្តរកជំងឺកូវីដ-១៩ រយៈពេល ៧២ ម៉ោង តាមម៉ាស៊ីន PCR ឬតេស្តរហ័សដែលធ្វើដោយគ្រូពេទ្យជំនាញដើម្បីបញ្ជាក់វិញ្ញាបនបត្រថាមិនមានឆ្លងជំងឺកូវីដ-១៩។ របាយការណ៍របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានឱ្យដឹងថា បច្ចុប្បន្ននេះ កម្ពុជាមានពលករកំពុងធ្វើការងារនៅប្រទេសថៃមានចំនួន ១ ២២០ ១៩៧នាក់ដោយធ្វើលើផ្នែកសំណង់ កសិកម្ម នេសាទនិងរោងចក្រចំណីអាហារ៕
ដោយ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


