ព័ត៌មានជាតិ
មន្ត្រី ស.ស.យ.ក នាំអំណោយជូនគ្រួសារក្មេងប្រុសស្រី២នាក់បងប្អូន ដែលរអិលធ្លាក់ចូលស្រះវត្ត ស្លាប់
បាត់ដំបង ៖ អ្នកភូមិបានប្រទះឃើញក្មេងតូចៗ២នាក់បងប្អូន លង់ទឹកស្លាប់យ៉ាងអណោចអធ័ម ក្នុងស្រះលោកមួយកន្លែងក្នុងបរិវេណវត្តតាំងយូ ស្ថិតនៅក្នុងភូមិ តាំងយូ ឃុំអូរដា ស្រុកកំរៀង ខេត្តបាត់ដំបង កាលពីថ្ងៃទី៥ ខែមិនាឆ្នាំ២០២២។

លោក គឿន សត្យា អភិបាលរងស្រុកកំរៀង ដែលដឹកនាំក្រុមមន្ត្រីស.ស.យ.ក បាននាំយកថវិកានិងសម្ភារៈមួយចំនួនទៅជួយគ្រួសារក្មេងរងគ្រោះបានឲ្យដឹងថា ក្មេងដែលរងគ្រោះ២នាក់បងប្អូននេះ បានឲ្យដឹងថា ក្មេងដែលលង់ទឹកស្លាប់ គឺស្រី១ប្រុស១ដែលម្នាក់ឈ្មោះ ហេង ធារី ភេទស្រី អាយុ៤ឆ្នាំ និង ក្មេងម្នាក់ទៀតឈ្មោះ ហេង លីហួតអាយុ២ឆ្នាំ ដែលក្មេងទាំងពីរជាបងប្អូនជីដូនមួយនឹងគ្នា។

លោកបញ្ជាក់ថា មុនដំបូងក្មេងរងគ្រោះលេងនៅក្បែរស្រះទឹកមានគ្នា៣នាក់ តែក្រោយមកក្មេង២នាក់បានរអិលជើងធ្លាក់ទឹក ទម្រាំនឹងអ្នកភូមិនិងសាច់ញាតិដឹង គឺពួកគេបានលង់ទឹកស្លាប់បាត់ទៅហើយ។

ក្រោយពីកើតហេតុសពក្មេងទាំងពីរ បានប្រគល់អោយសាច់ញាតិរៀបចំធ្វើបុណ្យតាមប្រពៃណី។
លោក គឿន សត្យា អភិបាលរងស្រុកកំរៀង បានឲ្យដឹងថា ក្រោយពីទទួលបានព័ត៌មានលោកបានដឹកនាំក្រុមមន្ត្រីស.ស.យ.ក ស្រុកកំរៀង យកថវិកានិងសម្ភារ:មួយចំនួនទៅជួយគ្រួសារក្មេងរងគ្រោះ ក្នុងនាមមនុស្សធម៌និងការចែករំលែកការលំបាកដល់គ្រួសារក្មេងរងគ្រោះ ផងដែរ ដែលក្នុងនោះ មានអង្ករ ទឹកសុទ្ធ និង ថវិកាជាង៤០ម៉ឺនរៀល ៕
អត្ថបទ ៖ សោ និយមរ័ត្ន

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


