Connect with us

ព័ត៌មានជាតិ

ខ្យល់កន្ត្រាក់បក់បំផ្លាញផ្ទះពលរដ្ឋ៨ខ្នងនៅស្រុកអន្លង់វែង

បានផុស

នៅ

ក្រោយពីការភ្លៀងធ្លាក់មួយមេធំលាយឡំនឹងខ្យល់កន្រ្ដាក់ បានធ្វើអោយផ្ទះចំនួន៨ខ្នងដួលរំលំ និងរងការខូចខាតកាលពីវេលាម៉ោង១៦និង១០នាទី ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២២ នៅក្នុងភូមិគោកសំព័រ ឃុំលំទង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មន្រ្ដីមូលដ្ឋានកងរាជអាវុធហត្ថស្រុកអន្លង់វែងបានអោយដឹងថា មានភ្លៀងធ្លាក់លាយឡំនឹងខ្យល់កន្ត្រាក់បណ្ដាលឲ្យប៉ះពាល់ដល់ផ្ទះប្រជាពលរដ្ឋចំនួន០៨ខ្នង ខូចខាតក្នុងនោះរួមមាន ម៉ូតូចំនួន០១គ្រឿងម៉ាកសេ១២៥ សេរីឆ្នាំ២០១៤ និងរងបួសមនុស្សចំនួន ០១ នាក់(ធ្ងន់) ១.ផ្ទះទំហំ ៥ម៉ែត្រx៧ម៉ែត្រ ធ្វើពីឈើប្រក់ស័ង្គសី ម្ចាស់ផ្ទះឈ្មោះ សឿន សូង ភេទ ប្រុសអាយុ ៤៤ឆ្នាំ កសិករ របើកដំបូលស័ង្គសីទាំងអស់។ ២.ផ្ទះទំហំ ១២ម៉ែត្រx៧ម៉ែត្រ ធ្វើពីឈើប្រក់ស័ង្គសី ម្ចាស់ផ្ទះឈ្មោះ ឈូន កូឡាប ភេទ ប្រុសអាយុ ៣១ ឆ្នាំ មុខរបរ កសិករ ប៉ើងដំបូល១ចំហៀង។ ៣.ផ្ទះទំហំ ៥ម៉ែត្រx៦ម៉ែត្រ ធ្វើពីឈើប្រក់សង្គ័សី ម្ចាស់ផ្ទះឈ្មោះ ផាន់ ផាភេទ ប្រុស អាយុ ៣១ឆ្នាំ មុខរបរកសិករខូចខាតដំបូលទាំងស្រុង។ ៤.ផ្ទះទំហំ១២ម៉ែត្រ×៦ម៉ែត្រធ្វើពីដែកប្រកស័ង្កសី ម្ចាស់ផ្ទះឈ្មោះឈៀង ភាព ភេទប្រុសអាយុ៤៦ឆ្នាំមុខរបរកសិករប៉ើងដំបូល១ចំហៀង។ ៥.ផ្ទះទំហំ៧ម៉ែត្រ×៦ម៉ែត្រធ្វើពីឈើប្រក់ស័ង្កសីម្ចាស់ផ្ទះឈ្មោះណុប វណ្ណា ភេទប្រុសអាយុ៤៥ឆ្នាំមុខរបរកសិករធ្វើពីឈើប្រក់ស័ង្កសីប៉ើងដំបូល១ចំហៀង។ ៦.ផ្ទះទំហំ១០ម៉ែត្រ×៣០ម៉ែត្រធ្វើពីថ្មម្ចាស់ផ្ទះឈ្មោះសែម ប៑ុនធឿនភេទប្រុសអាយុ៤៩ឆ្នាំមុខរបរកសិករបាក់ជញ្ជាំងថ្ម១ចំហៀង។ ៧.ផ្ទះទំហំ៥ម៉ែត្រ×៧ម៉ែត្រធ្វើពីឈើប្រក់ស័ង្កសី ម្ចាស់ផ្ទះឈ្មោះសិក ជី ភេទប្រុសអាយុ៣៨ឆ្នាំមុខរបរកសិករដួលរលំខូចខាតទាំងស្រុង។ ៨.ផ្ទៈទំហំ៥ម៉ែត្រ×៦ម៉ែត្រធ្វើពីឈើប្រក់ស័ង្កសី ម្ចាស់ផ្ទះឈ្មោះ កូន ឡន ភេទប្រុសអាយុ៣១ឆ្នាំមុខរបកសិករដួលរលំខូចខាតទាំងស្រុងបណ្តាលអោយខូចម៉ូតូ០១គ្រឿងម៉ាកសេ១២៥សេរី២០១៤ពណ៏ខ្មៅនឹងរងរបួសធ្ងន់មនុស្សចំនួន០១នាក់ត្រូវបានបញ្ចួនទៅព្យាបាលនៅមន្ទីពេទ្យខេត្តសៀមរាប៕

អត្ថបទ៖ ចាន់ ធី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ២ នាទី មុន

Weir បញ្ចេញឈុតផ្អែមល្ហែម អរគុណទៅគូស្នេហ៍ថ្មី ក្រោយលេចឮព័ត៌មាន លោកជិតរៀបការ

ព័ត៌មានអន្ដរជាតិ៣ នាទី មុន

អ្នកចង់ចុះឈ្មោះចូលប្រយុទ្ធឲ្យ រុស្ស៊ី នៅ អ៊ុយក្រែន ត្រូវធ្វើតាមលក្ខខណ្ឌ ៣ យ៉ាងនេះ

ព័ត៌មានជាតិ៤ នាទី មុន

លោកជំទាវ ម៉ែន សំអន អរគុណដល់ពលរដ្ឋដែលបានជឿទុកចិត្ត និងបានបោះឆ្នោតជូនគណបក្សប្រជាជនទទួលបានជោគជ័យ

ព័ត៌មានជាតិ១៣ នាទី មុន

អតីត​មូលដ្ឋាន​ទ័ព​ខ្មែរ​ក្រហម បង្កើត​វិទ្យាល័យ​មួយ​ទៀត សម្រួល​សិស្ស​ឆ្ងាយ​ជិត​បាន​ចូលរៀន

ព័ត៌មានជាតិ១៧ នាទី មុន

ក្រសួងសង្គមកិច្ច ៖ គ្មានការបញ្ឈប់ ឬផ្អាកកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនដល់គ្រួសារក្រីក្រ និងងាយរងគ្រោះនោះឡើយ

Sokha Hotels

ព័ត៌មានពេញនិយម