Connect with us

ព័ត៌មានជាតិ

រកឃើញទារិកាអាយុជាង ១ឆ្នាំ ឆ្លងជំងឺផ្តាសាយបក្សីប្រភេទ A/H9

បានផុស

នៅ

នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC បានប្រកាសរកឃើញជំងឺផ្តាសាយបក្សីប្រភេទ ​A/H9 (Influenza A/H9) ឆ្លងលើទារិកាអាយុ ១ឆ្នាំ ១ខែ ដោយមានរោគសញ្ញា​ គ្រុនក្តៅ ក្អក និង ពិបាកដកដង្ហើម​ ហើយបានទទួលការព្យាបាលនៅមន្ទីរពេទ្យកុមារអង្គរ​ ខេត្ត​សៀមរាប។​ ទារិកានេះ រស់នៅភូមិត្រពាំងរុន ឃុំឬស្សីលក ស្រុកជីក្រែង ខេត្តសៀមរាប​ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC បានសរសេរថា «យើងរកឃើញករណីជំងឺផ្តាសាយ​បក្សី​ ប្រភេទ​A/H9 (Influenza A/H9) លើមនុស្ស​ ដោយរកឃើញតាមរយ:ប្រព័ន្ទតាមដានជំងឺរលាកសួត​ របស់ក្រសួងសុខាភិបាល​»។

CDC បានរកឃើញថា នៅក្នុងភូមិមានមាន់ងាប់ជាបន្តបន្ទាប់ ចាប់តាំងពីខែកុម្ភ:​ ២០២២ មក។ តាមលទ្ធផលដោយមន្ទីរពិសោធន៍​ថ្នាក់ជាតិ នៅថ្ងៃទី១០​ ខែ​ មិនា​ ឆ្នាំ​ ២០២២ បញ្ជាក់ថាវិជ្ជមាន​ Influenza A/H9។

ភ្លាមៗ ក្រសួងបានបញ្ជូនមន្រ្តីនាយកដ្ឋានប្រយុទ្ធជំងឺឆ្លង​ សហការណ៍ជាមួយ​មន្ត្រីក្រុមឆ្លើយតបបន្ទាន់ថ្នាក់ខេត្ត ​ចុះអង្កេតស្រាវជាវ​ បង្ការ​ និង​ទប់ស្កាតការរាត្បាត​ និងអប់រំ​សុខភាពដល់ប្រជាជននៅមូលដ្ឋាន​។

បើមានករណីសង្ស័យថា មានជំងឺផ្តាសាយបក្សី លោកអ្នកអាច ទាក់ទងព័ត៌មានបន្ថែមតាមរយៈលេខ​ ១១៥​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម